ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏

​ប្រកាស​តែងតាំង​លោក សាយ សា​មាន ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ថ្មី​ខេត្តរតនគិរី តែ​ត្រូវបាន​លើក​ពេល​ចំនួន ២​ដង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​រតនគិរី​)៖ បើ​តាម​រដ្ឋបាល​ខេត្តរ​តន​គិរី​ជូនដំណឹង​ថា​លោក សាយ សា​មាន ប្រធានស្តីទី មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ត្រូវ​ប្រកាស​ចូល​កាន់តំណែង​ជា​ប្រធាន​ផ្លូវការ នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៩​កន្លងទៅ តែ​ត្រូវ​ពន្យារពេល​ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២០ ប៉ុន្តែ​ថ្នាក់លើ​នៅតែ​មិន​ទាន់​ប្រកាស​ចូល​កាន់តំណែង​ជា​ផ្លូវការ​ដោយ​មិន​ដឹង​មូលហេតុ​អ្វី​ច្បាស់លាស់​។​

​ទាក់​ទិញ​ទៅនឹង​ការប្រកាស​ចូល​កាន់តំណែង​ខាងលើ​នេះ​ដែរ លោក ញ៉ែម សំអឿន អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​សាលា​ខេត្តរតនគិរី ធ្លាប់បាន​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​យើង ប្រចាំ​ខេត្ត​រតនគិរី​ថា ពិត​ជា​លើក​ពេល​ប្រកាស​តែងតាំង​លោក សាយ សា​មាន ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ចំនួន ២​លើក ពិតប្រាកដ​មែន​។​

​លោក​ថា «​ការ​ពេលនោះ គឺ​មិនមែន​ថា​ខេត្ត​ជំទាស់​អ្វី​ទេ គឺ​គ្រាន់តែ​មិនទាន់​មាន​ការជជែក យល់ព្រម​រវាង​ក្រសួង​សា​ម៉ី និង​គណៈ​អភិបាលខេត្ត (​ខុស​នីតិវិធី​) ដូច្នេះ​គណៈ​អភិបាលខេត្ត ត្រូវធ្វើ របាយការណ៍​ដាក់ជូន​ទៅ​ក្រសួង​មុខងារ​សាធារណៈ​រួច ក្រសួង​មុខងារសាធារណៈ ដាក់​សំណើរ​សុំ​អនុសាសន៍​ពី​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​»​។​

​អ្នកនាំពាក្យ​សាលាខេត្ត​រតនគិរី​រូបនេះ បញ្ជាក់​ឲ្យដឹងថា គណៈ​អភិបាលខេត្ត​រតនគិរី មានការ​ការ​មមាញឹក​ពេក មិន​ទាន់​ពេល​គ្រប់គ្រាន់ ដើម្បី​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់តំណែង​ជា​ផ្លូវការ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​។​

​តែ​ទោះ​បី​យ៉ាង​នេះ​ក្តី ក៏​លោក​អភិបាលខេត្ត បាន​ទាក់ទង​គ្នា​តាម​សារ​អេឡិចត្រូនិច​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ និង​ដឹកជញ្ជូន​ផងដែរ​។ ដោយឡែក លោក សាយ សា​មាន នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ បាន​ថ្លែងថា ការ​ពន្យា​ពេល​ប្រកាស​កាន់តំណែង​ជា​ផ្លូវការ​ចំនួន ២​លើក លោក​មិន​ដឹង​មូលហេតុ​នោះទេ តែ​ទំនង​ថ្នាក់ដឹកនាំ​គាត់​រវល់​មមាញឹក​ការងារ​ពេក​។​

​លោក​ថា សម្រាប់​លោក​រាល់ថ្ងៃនេះ ខិតខំ​ការងារ​ស្នូល ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ ខិតខំ​ជួសជុល​ផ្លូវ​ក្នុង​មូលដ្ឋាន និង​ផ្លូវជាតិ​សំខាន់ៗ ក្នុង​រដូវប្រាំង​នេះ​ឲ្យ​ហើយ តាម​ផែនការ​ថ្នាក់លើ​ប្រគល់ជូន​។ ជាក់ស្តែង​កំពុង​មមាញឹក​កសាង​ផ្លូវ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៧៨ ចំណុច​បរ​កែវ​ចាស់ ទៅ​ទីរួមស្រុក​អណ្តូង​មាស ឲ្យ​រួចរាល់​នាពេលខាងមុខ​៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.