(ខេត្តកែប)៖ នៅរសៀល ថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំ កុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ រដ្ឋបាលខេត្តកែប បានបេីកកិច្ចប្រជុំគណៈអភិបាលខេត្ត បើកទូលាយ ដោយកិច្ចប្រជុំនេះ ស្ថិតក្រោមអអិបតីភាពដ៏ខ្ពង់ខ្ពស់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងមានការចូលរួមពីសំណាក់ លោក លោកស្រី ជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពទូទាំងខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធចំណុះក្នុងរដ្ឋបាលខេត្តជាច្រើនរូប។
កិច្ចប្រជុំនេះត្រូវបានលេីកយកនូវរបៀបវរ:សំខាន់ចំនួ ន៣ រួមមាន៖
១-ឆ្លងសេចក្តីព្រាងបាយការណ៍ប្រចាំខែមករាឆ្នាំ២០២០ និងទិសដៅអនុវត្តខែបន្ទាប់
២-ពិនិត្យសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កេីតគណៈកម្មការគ្រប់គ្រងគម្រោងខេត្តឆ្នាំ២០២០
៣-បញ្ហាផ្សេង ៗ។
ក្នុងកិច្ចប្រជុំ លោក កែន សត្ថា អភិបាលខេត្តកែប ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការក្រោមឱវាទទាំងអស់ ដែលកន្លងមកបានអនុវត្តការងារបានជោគជ័យយ៉ាងគាប់ប្រសើរនិងបានឆាប់រហ័ស។
លោកអភិបាលខេត្ត ក៏បានជំរុញបន្ថែមដល់មន្ត្រីគ្រប់អង្គភាពក្នុងខេត្ត ពិសេសអង្គភាពពាក់ព័ន្ធត្រូវចេះសហការគ្នាអនុវត្តកិច្ចការដែលនៅសេសសល់បន្តទៀត ដើម្បីជួយកែលម្អខេត្តទេសចរណ៍ដ៏តូចច្រឡឹងមួយនេះឱ្យកាន់តែស្រស់បំព្រងថែមទៀត៕ សេង ណារិទ្ធ















