ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

​ពិធី​ក្រ​កាស​ដាក់ឱ្យ​ដំណើរការ រចនាសម្ព័ន្ធ​ថ្មី របស់​រដ្ឋបាល​ស្រុក​ទឹកឈូ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ លោក នៃ គង់ អភិបាលរង​ខេត្ត តំណាង​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​អញ្ជើញ ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ដំណើរការ រចនាសម្ព័ន្ធ​ថ្មី​ដែល រដ្ឋបាល​ស្រុក​ទឹកឈូ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែ​កុម្ភៈ​ឆ្នាំ ២០២០ ដោយ​’​ក្នុង​ពិធី​នេះ​មាន​មន្ត្រី​ចូលរួម​ពី​សំណាក់​លោក​-​លោកស្រី ដែល​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជំនាញ​ក្នុង​ខេត្ត រួម​និង មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។​

​នៅក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​របស់​រដ្ឋបាល​ស្រុក ទឹកឈូ នា​ឱកាស​នេះ​យោង​តាម​សេចក្ដីសម្រេច ស្ដីពី​ការធ្វើសមាហរណកម្ម​បុគ្គលិក​និង​ការរៀបចំ​មុខតំណែង​គ្រប់គ្រងនៅ​ក្នុង​រចនាសម្ព័ន្ធ​ថ្មី សរុប​មាន​ចំនួន​១៣​ការិយាល័យ​និង​អង្គភាព ដែល​មាន​មន្ត្រី​បំរើ​ការងារ​សរុប​ចំនួន ៧៣ នាក់ ក្នុងនោះ​មាន​១-​ការិយាល័យ​រដ្ឋបាល​និង​ហិរញ្ញវត្ថុ ២-​អង្គភាព​លទ្ធកម្ម ៣-​ការិយាល័យ គ្រប់គ្រង​ធនធាន​មនុស្ស ៤-​ផែនការ​និង​គាំទ្រ​ឃុំ​សង្កាត់ ៥-​លេខាធិការ​ក្រុមប្រឹក្សា ៦-​ត្រួតពិនិត្យ​ផ្ទៃក្នុង ៧-​អប់រំ​យុវជន​និង​កីឡា ៨-​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​ភូមិបាល ៩-​នីតិកម្ម​និង​សម្រុះសម្រួល​វិវាទ​មូលដ្ឋាន ១០-​កសិកម្ម​ធនធាន​ធម្មជាតិ​និង​បរិស្ថាន ១១-​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍​សហគមន៍ ១២-​សង្គមកិច្ច​និង​សុខមាលភាព​សង្គម និង​១៣-​ការិយាល័យ​ច្រក​ចេញចូល​តែមួយ​។​

​ក្នុងឱកាស​នោះ លោក នៃ គង់ អភិបាលរង​ខេត្ត​កំពត បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​របស់​រដ្ឋបាល​ស្រុក​ទឹកឈូ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​-​ចិត្ត ក្នុង​ការកសាង​និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ន​សនា ដែល​បម្រើឱ្យ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ស្រប​តាម​គោលការណ៍​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​។​

​លោក​អភិបាលរង​ខេត្ត​បាន​បន្តថា ក្នុង​បរិបទ​ប្រទេស​កម្ពុជា​អនុវត្តន៍​គោលនយោបាយ​វិមជ្ឈការ​និង​វិសហមជ្ឈការ​រាជរដ្ឋាភិបាល​មាន​គោលដៅ​សំខាន់ៗ​ដ៏​ចម្បង ដើម្បី​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដំណើរការ​ទៅ​ដោយ​ជោគជ័យ ដូច​ជា​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ចាក់គ្រឹះ​តាម​មូលដ្ឋាន តាមរយៈ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត​-​ក្រុង ស្រុក​-​ខណ្ឌ​- ឃុំ សង្កាត់ ដែល​ជា​តំណាង​របស់​ប្រជាពលរដ្ឋ​និង​ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ការគ្រប់គ្រង​រដ្ឋបាល​មូលដ្ឋាន តាមរយៈ​អភិបាលកិច្ច​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។​

​លើកកម្ពស់ និង​ប្រសិទ្ធភាព​នៃ​ការអភិវឌ្ឍន៍ តាមរយៈ​នៃ​ការនាំមក​នូវ​កិច្ចការ​និង​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រង​ស្រប​តាម​នយោបាយ​កំណែទម្រង់​វិមជ្ឈការ​និង​វិសហមជ្ឈការ​សំដៅ​ផ្ទេរ​មុខងារ​និង​ធនធាន​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែល​នៅ​មាន​លទ្ធភាព​និង​ការទទួលខុសត្រូវ​ក្នុង​ការផ្តល់​សេវា និង​ការអភិវឌ្ឍន៍​មូលដ្ឋាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជាក់ស្តែង​នានា​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​។​លើកកម្ពស់​និង​ភាពជា​ម្ចាស់​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន និង​ការដឹកនាំ​សំដៅ​ការចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​គុណភាព ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​តំបន់​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.