ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

​រថភ្លើង​និង​រថយន្ត​សណ្តោង​ព្រលះ​គ្នា​ទាំង​កណ្តាល​ថ្ងៃ​ចែស ប៉ុន្តែ​សំណាងល្អ​គ្មាន​មនុស្ស​រងគ្រោះថ្នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ស្ទើ​លោះ​ព្រលឹង​ដល់​អ្នកដំណើរ​មួយ​បាន​កើតឡើង​នៅ​ចំណុច​ផ្លូវ​រថភ្លើង ខណៈពេល​រថយន្ត​សណ្តោង​ដឹង​អេស្កាវ៉ាទ័រ​(​អុិច​កាយ​ដី​)​ឆ្លងកាត់​ផ្លូវ​រថភ្លើង​មិន​ប្រយ័ត្ន ក៏​វ៉ាក់​អើ​ុ​ជាមួយ​រថភ្លើង​សណ្តោង​សុីទែន​ប្រេង បណ្តាលឱ្យ​ក្រឡាប់​អេស្កាវ៉ាទ័រ​ធ្លាក់ចូល​ព្រៃ​យ៉ាង​កម្រោល ប៉ុន្តែ​ករណី​នេះ​ពុំ​មាន​មនុស្ស​ណា​ម្នាក់​រង​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ​។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​ស្រុក​ដំណាក់​ចង្អើរ បានឱ្យដឹងថា គ្រោះថ្នាក់​ដ៏​កម្រ​នេះ​បាន​កើតឡើង នៅវេលា​ម៉ោង​១៣ និង​១០​នាទី ថ្ងៃទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០២០ ត្រង់​ចំណុច​ផ្លូវ​រថភ្លើង ក្នុង​ភូមិ​ចំការ​ចេក ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប រវាង​រថយន្ត​សណ្តោង​(​ដឹក​អេស្កាវ៉ាទ័រ​) ពាក់​ស្លាក​លេខ កំពត 3A-1252 បើកបរ​ដោយ​ឈ្មោះ កាន់ ឌី​ណា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ធំ​ថ្មី ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្ត​កំពត និង​រថភ្លើង​ដឹក​សុីទែន​ប្រេងម៉ាស៊ូត​មក​ពី​កើក​ទៅ​លិច សំដៅទៅ​ខេត្ត​ព្រះសីហនុ​។​

​ចំពោះ​ករណី​ខាងលើ​នេះ​ក្រោយពី​សមត្ថកិច្ច​ចុះមក​ត្រួតពិនិត្យ​នៅ​កន្លែង​មើ​ត​ហេតុ និង​បាន​អនុញ្ញាត​ឱ្យ​រថភ្លើង​បន្ត​ដំណើរ​ឆ្ពោះ​គោលដៅ ដោយឡែក រថយន្ត​ដែល​រត់​ឆ្លងកាត់​ផ្លូវដែក​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ត្រូវ​សមត្ថកិច្ច​ស្ទូច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដំណាក់​ចង្អើរ រង់ចាំ​ធ្វើ​ការដោះស្រាយ​ជា​ក្រោយ​៕ សេង ណា​រិទ្ធ​

 

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.