ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ដល់ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ថ្មី ខិតខំពង្រឹងអង្គភាព ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់

លោក​ព្រះរាជអាជ្ញា​អម​សាលាខេត្ត​កំពត និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះបង្ក្រាប​សង្វៀន​បញ្ជល់មាន់​នៅ​ភូមិ​កោះ​គ្រឹះ​ស្នារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ លោក ខៃ សម្ភស្ស ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពត បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​ស្រុក​ចុះ បង្ក្រាប​កន្លែង​បញ្ជល់មាន់ ដែល​លេង​រាប់​ខែ​មួយកន្លែង នៅ​ភូមិ​កោះ​គ្រឹះ​ស្នារ ឃុំ​ប្ញ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត ។​

​តាម​ប្រភព​ព័ត៌មាន​ថា គេ​លេង​បង់លុយ​ឱ្យ​នគរបាល​រាប់​ខែ​មក​ហើយ ។ ពេល​នេះ​ដល់​ថ្ងៃ​អន្សា ដោយ​ត្រូវ អាវុធហត្ថ​ខេត្ត​បង្ក្រាប  និង​ចាប់​អ្នកលេង​បាន ៥​នាក់ អាគ​ក​ជិត ១០​ក្បាល និង​ម៉ូតូ ២៦​គ្រឿង កាលពី​ព្រឹក​ថ្ងៃទី ១០ ខែ​មករា ឆ្នាំ​២០១៦ ។​

​មន្ត្រី​កងរាជអាវុធហត្ថ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​បានឱ្យដឹងថា ក្រោយពី​ទទួល​ពាក្យបណ្តឹង​ពី​អ្នកភូមិ​ថា មាន​កន្លែង​បញ្ជល់មាន់​មួយ​កន្លែង​បាន​លេង​ភ្នាល់​ស៊ីសង​ទឹក​លុយ​ធំៗ ហើយ​ភាគច្រើន​អ្នក​មក​លេង​មាន​មកពី​ភូមិ ឃុំ និង​ស្រុក​មូលដ្ឋាន​ទាំងនេះ ឥឡូវ​ក៏​ចុះបង្ក្រាប​តែម្តង ។​

​ព្រះរាជអាជ្ញា និង​កង​រាជ​អាវុធត្ថ​ឱ្យ​ដឹង​ទៀត​ថា ចំពោះ​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់ ដែល​ឃាត់ខ្លួន ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ព្រោះថា រយៈពេល​កន្លង​មក​ឱ្យ​តែ​មាន​ល្បែងស៊ីសង គឺ​តែង​មាន​ចោរលួច ចោរ​ប្លន់​កើតឡើង​ជា​ញឹកញាប់​បង្ក​អសន្តិសុខ និង​ជា​ការរំលោភ​បំពាន​ដល់​គោលនយោបាយ ភូមិ​-​ឃុំ​គ្មាន​សុវត្ថិភាព​ទៀត​ផង​ដែរ ៕
​ដោយ​ ៖ សារ៉ាត់​

 

20160110_101834 20160110_113534 20160110_101433

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.