ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០

ព្រោះតែ​ការធ្វើ​អាជីវកម្ម​ជីក​កកាយ​យក​ដី​លក់ ធ្វើឱ្យ​ភ្នំ​ជាច្រើន​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត ស្ទើ​បាត់​រូបរាង​ទៅហើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ បើ​យើង​បាន​ក្រឡេក​មើល​ឃើញ​ទិដ្ឋភាព​ភ្នំ​ជាច្រើន នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត ត្រូវ​គេ​ជីក​កកាយ​យក​អាចម៍ដី និង​ថ្ម​ធ្វើ​អា​ជី​កម្ម ស្ទើតែ​បាត់​រូបរាង​បែបនេះ យើង​ពិតជា​មាន​ចិត្ត​សង្វេគ​ខ្លាំង​បំផុត ហើយ​ចំពោះ​ករណី​ការជីក​កាយ​រំលើង​យក​អា​ចម៍ដី​ស្ទើដ​ល់​កំពូលភ្នំ​នេះ គេ​មិន​ទាន់​ដឹងថា ក្រុម​អ្នក​ធ្វើ​អាវ​កម្ម​មាន​អាជ្ញាប័ណ្ណ​ឬ​គ្មាន​នោះឡើយ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​ពលរដ្ឋ​រស់នៅក្នុង​ទី​រួម​ខេត្ត​កំពត​បាន​លួច​ទម្លាយ​ថា ភ្នំ​ដែល​កំពុង​រង​ការជីក​កាយ​យក​អាចម៍​ដី និង​ថ្ម​យ៉ាង​ពេញបន្ទុក​នោះ ភាគច្រើន​គឺ​នៅ​មិន​ឆ្ងាយ​ពី​ទីប្រជុំជន​ខេត្ត​កំពត​នោះឡើយ ដូចជា​ភ្នំ​ជប់ ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​ក្រុង​កំពត និង​ភ្នំ​ត្នោត ស្ថិតនៅ​ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​ក្រៅ​ពី​ភ្នំ​ដែល​បាន​បង្ហាញ​ខាងលើ ក៏​មាន​ភ្នំ​មួយទៀត​ដែល​គេ​កំពុង​ធ្វើ​អាជីវកម្ម​យក​អាចម៍ដី​ដឹកជញ្ជូន​លក់​យ៉ាង​ចំហ​ដូច​គ្នា​ដែរនោះ គឺ​ភ្នំ​កកេះ​ប៉ែក​ខាងត្បូង ដោយ​ភ្នំ​កកេះ​នេះ​ស្ថិតក្នុង​ភូមិ​អូរ​តូច សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្ត​កំពត​។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ផងដែរ​ថា ចំពោះ​ភ្នំ​កកេះ​ដែល​គេ​កំពុង​យក​គ្រឿងចក្រ​ជីក​កកាយ​ស្ទីើ​រលាយ​បែប​នេះ​ក្តី ប៉ុន្តែ​ហាក់​មិនដែល​ឃើញ​ផ្នែក​ជំនាញ​ណា​ម្នាក់​ទៅ​ត្រួតពិនិត្យ​ឡើយ​។​ម្យ៉ាង​ទៀត​ក្រុម​រថយន្ត​ដឹកជញ្ជូន​អាចម៍ដី ក៏​បាន​បង្ក​ហានិភ័យ​ដល់​ពលរដ្ឋ​រស់នៅ​ក្បែរ​ភូមិសាស្ត្រ​នោះ​ផងដែរ ដូច​ជា​ការ​បង្ហុយធូលី​ដី​មាន​សភាព​ហុយ​ទ្រលោម​ចាប់​ពី​ព្រឹក​ដល់​ល្ងាច​។​

​ប្រភព​ច្បាស់​ការណ៍​ខាងលើ​បាន​បង្ហើប​ឱ្យដឹងទៀតថា បច្ចុប្បន្ន​ភ្នំ​កកេះ​ត្រូវ​ឈ្មួញ​យក​គ្រឿងចក្រ​ជីក​កាយ​យក​ដី​លក់​ស្ទើ​អស់​មួយ​ចំហៀង​ភ្នំ​ទៅ​ហើយ​តែ​ហាក់​ពុំ​ដែល​ឃើញ​ផ្នែក​ជំនាញ​ណា​ម្នាក់​ចុះ​ទៅ​ត្រួតពិនិត្យ​ឡើយ​។ ហើយ​ភ្នំ​ជប់​និង​ភ្នំ​ត្នោត​មាន​ការដ្ឋាន​ចំនួន​៣​កន្លែង គឺ​ការដ្ឋាន​ដឹក​ដី​មួយ​កន្លែង​និង​ការដ្ឋាន​បំផ្ទុះ​យក​ថ្ម​មាន​ពីរ​កន្លែង ប៉ុន្តែ​គេ​មិនដឹង​ជា​ក្រុមហ៊ុន​ណា​ខ្លះ​ទេ ដោយ​ការដ្ឋាន​ទាំងបី​នេះ​បាន​និង​កំពុងតែ​ធ្វើ​សកម្មភាព​ជី​កកាយ​យក​អាចម៍ដី និង​ថ្ម ស្ទើ​រលាយភ្នំ​អស់​ទៅហើយ​។​

​ទាក់ទិន​នឹង​ការជីក​យក​អាចម៍ដី​ចំណុច​ភ្នំ​ជប់ និង​ភ្នំ​តូច ខាងលើ លោក សោម វិចិត្រ ប្រធាន​មន្ទីរ​រ៉ែ និង​ឋាម​ពល​ខេត្តកំពត បាន​បញ្ជាក់​ប្រាប់ កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​០៦​ខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ​ថា តាម​ការពិត​អ្នកធ្វើអាជីវកម្ម​យក​ដី​និង​ថ្មភ្នំ​ខាងលើ សុទ្ធតែ​បាន​សុំ​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ដោយ​ការធ្វើ​អាជីវកម្ម​នេះ​មាន​អាជ្ញាប័ណ្ណ​ដែល​មាន​រយៈពេល​៥០​ឆ្នាំ ទើប​អស់​សុពលភាព​។​

​លោក​ប្រធាន​មន្ទីរ​រ៉ែ និង​ឋាម​ពល​ខេត្តកំពត ក៏បាន​រំលឹក​ដល់​អ្នកកាសែត​ថា សូម​កុំ​ប្រើ​ពាក្យ​ជីក​យក​ដី​ស្ទើ​រលាយភ្នំ​ឱ្យសោះ ព្រោះ​ភ្នំ​និមួយៗ​ដែល​មាន​ច្បាប់​អនុញ្ញាត​សុទ្ធតែ​មាន​រយៈពេល​វែង ពោល​គឺ​អាជ្ញាប័ណ្ណ​មាន​រយៈពេល​ចាប់ពី​៥០​ឆ្នាំ​ឡើង​ទៅ ទើប​ផុត​កាលកំណត់​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.