ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០

​របួសធ្ងន់ ស្រាល​៤​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ម៉ូតូ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ បណ្តាលឱ្យ​មនុស្ស​៤​នាក់​រងរបួស​ធ្ងន់ ស្រាល ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ផ្តើមឡើង​ដោយសារ​ម៉ូតូ​មួយ​គ្រឿង​បត់​ឆ្វេង​មិន​ប្រយ័ត្ន ទើប​ម៉ូតូ​មួយគ្រឿង​ទៀត​មក​ពី​ក្រោយ​គេច​មិន​ទាន់​ក៏​បុក​គ្នា​ប្រាវ​តែម្តង​។​

​យោងតាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ ត្រង់​ចំណុច​មុខ​រោងចក្រ​ពូ​ចិន ស្ថិតក្នុង​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត រវាង​ម៉ូតូ​ហុងដា​ឌ្រឹ​ម​០១៣ និង​ឌ្រឹ​ម​០១៥ ក្នុង​ទិសដៅ​ស្របគ្នា​ពី​កើត​ទៅ​លិច​។​

​ប្រភព​ពី​សមត្ថកិច្ច​ដ​ដែល​បាន​បញ្ជាក់ទៀតថា មុនពេល​កើតហេតុ​ភាគី​បើក​ម៉ូ​ខាងមុខ​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ទើប​ម៉ូតូ​ដែល​បើកបរ​ពី​ក្រោយ​ក្នុង​ទិស​ស្របគ្នា​គេច​មិនទាន់​ក៏​បុក​ចំ​ទទឹង​ម៉ូតូ បណ្តាលឱ្យ​ម្ចាស់​ម៉ូតូ​សេ​១២៥ សេរី​ឆ្នាំ​២០១៥​រងរបួស​ធ្ងន់​តែម្តង​។​

​សមត្ថកិច្ច​បាន​ឱ្យដឹង​ទៀតថា ជនរងគ្រោះ​ដែល​រង​របួសធ្ងន់​ឈ្មោះ ផូង អ៊ា ភេទ​ស្រី អាយុ​៥១​ឆ្នាំ​រស់នៅ​ភូមិ​ភ្នំ​សាឡី ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត បើកបរ​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ សេរី​០១៥ ពាក់​ស្លាក​លេខ កំពត 1J-4175​។​ចំណែក​ភាគី​ម្ខាង​ទៀត ជិះ​ម៉ូតូ​ម៉ាក សេ​១២៥ សេរី​០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត 1I-6975 ជិះ​គ្នា​៣​នាក់ បើកបរ​ដោយ​ឈ្មោះ ទេព ភ័​ក្រ ភេទ​ប្រុស អា​យ្​៣០​ឆ្នាំ និង​អ្នករួមដំណើរ​២​នាក់​ទៀត ទី​១-​ឈ្មោះ ឈាង ច​ន្នី ភេទ​ស្រី អាយុ​២៧​ឆ្នាំ​ត្រូវជា​ប្រពន្ធ ទី​២-, ឈ្មោះ លេង ធាន ធាន ភេទ​ប្រុស អាយុ​៩​ឆ្នាំ (​ជា​កូន​)​។​ទាំង​បី​នាក់​រស់នៅ​ភូមិ​ភ្នំ​ខ្យង ឃុំ​ប្រាសាទភ្នំ​ខ្យង ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ក្រោយពេល​វាស់វែង​មធ្យោបាយ​ទាំង​ពីរ​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​យក​មក​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​រង់ចាំ​ធ្វើ​ការដោះស្រាយ​នៅពេល​ក្រោយ​។​ដោយឡែក​អ្នក​រងរបួស​ត្រូវ​សាច់​ញាតិ​ដឹក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រាច​៕ សេង ណា​រិទ្ធ​

Filed in: គ្រោះថ្នាក់​ចរាចរណ៍, សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.