ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០

​សិក្ខាសាលា ស្តីពី​ការផ្សព្វផ្សាយ​ច្បាប់ និង​នីតិវិធី​កសាង​សំណុំរឿង របស់​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​) ៖ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ អយ្យការ​អម​សាលាដំបូង​ខេត្តកំពត បាន​ធ្វើ​សិក្ខាសាលា ស្តីពី​ការផ្សព្វផ្សាយ​ច្បាប់ និង​នី​វិធី​កសាង​សំណុំរឿង ដល់​មន្ត្រីនគរបាល​យុត្តិធម៌ នៅ​ខេត្ត​កែប​។​

​សិក្ខាសាលា​នេះ​បាន​រៀបចំឡើង​នៅក្នុង​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ក្រោម​អធិបតីភាព លោក ឯក ឆេង​ហួត ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពត និង​ក៏​មាន​ការចូលរួម​ពី​លោក​ព្រះរាជអាជ្ញារង លោក​ស្នងការរង​ទទួល​ផែន ព្រមទាំង​មន្ត្រី​នគរបាល​យុត្តិធម៌ នៃ​អង្គភាព​នគរបាល​ខេត្ត​កែប និង​អង្គភាព​កងរាជអាវុធហត្ថ​ខេត្ត​កែប​។​

​ក្នុង​សិក្ខាសាលា លោក ឯក ឆេង​ហួត ព្រះរាជអាជ្ញា អយ្យការ​អម​សាលាដំបូង​ខេត្តកំពត បានបញ្ជាក់​ថា ដើម្បី​ឱ្យ​មន្ត្រីនគរបាល​យុត្តិធម៌​កាន់តែ​យល់ដឹង​ស្តីពី​ច្បាប់ នៃ​ក្រម​ព្រហ្មទណ្ឌ និង​នីតិវិធី​កសាង​សំណុំរឿង គប្បី​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់ ត្រូវតែ​សិក្សា​ស្វែង​យល់​ឱ្យបាន​ទូលំទូលាយ និង​មានបទពិសោធន៍​សម្រាប់​ជា​មូលដ្ឋានគ្រឹះ​ក្នុង​ការអនុវត្ត​ទៅតាម​នីតិវិធី​។​លោក​បាន​បន្តថា មន្ត្រី​ន​របាល​យុត្តិធម៌​ត្រូវ​ប្រើ​វិធីសាស្ត្រ​ទាំងឡាយណា​ដែល​មាន​ភាពច្បាស់លាស់ ដោយ​ផ្អែក​លើ​ភស្តុតាង ដើម្បី​ដោះស្រាយ​ជូន​បុគ្គល​ទាំងឡាយ​ដែល​កំពុង​រង​ការចោទប្រកាន់​។​

​លោក​ព្រះរាជអាជ្ញា​បាន​បន្ថែមថា កន្លងមក​យើង​ពិនិត្យឃើញថា កងកម្លាំង​ក្នុង​អង្គភាព​នគរបា​លក្តី អង្គភាព​កងរាជអាវុធហត្ថ​ក្តី គឺ​ផ្នែក​នគរបាល​យុត្តិធម៌ ហាក់​មាន​លក្ខណៈ​មួយ​នៅមានកម្រិត បើ​ប្រៀបធៀប​ទៅ​នឹង​នគរបាល​យុត្តិធម៌​នៅឯ​រាជធានី​ភ្នំពេញ​គឺ​គេ​បាន​អនុវត្ត​ច្បាប់​បាន​គ្រប់​ជ្រុងជ្រោយ​ជាង​យើង ដូចជា​បច្ចេកទេស​នៃ​ការកសាង​សំណុំរឿង​យើង​ក៏​មាន​តិចតួច​នៅឡើយ ដោយឡែក​បើ​នៅ​រាជធានី​ភ្នំពេញ​គឺ​មាន​ច្រើន​ជាង​យើង ម្លោះ​ហើយ​កិច្ចការងារ​របស់​គេ​ទាំង​អម្បាល​មាន ត្រូវបាន​កែសម្រួល​បន្តិច​ម្តងៗ​ហើយ​បានរ​លូន​ជា​បន្តបន្ទាប់​។​ចំពោះ​គ​របាល​យុត្តិធម៌​នៅ​តាម​ខេត្ត​របស់​យើង​មាន​ករណី​តិចតួច យូរៗ​ទើប​មាន​ករណី​ម្តង ហើយក៏​ពុំ​ទាន់​មាន​នីតិវិធី​សាស្ត្រ​ច្បាស់លាស់​ណាមួយ​ទៅតាម​លក្ខណៈ​ច្បាប់​ដែល​យើង​ចង់បាន​នៅ​ឡើយ​។​

​លោក ព្រះរាជអាជ្ញា ឯក ឆេង​ហួត បាន​បញ្ជាក់ទៀតថា ដើម្បី​ឱ្យ​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព លោក​សូម​លើក​យក​នូវ​បទ​លើស​ជាក់ស្តែង​(​មាត្រា​៨៨)​ជា​ប្រធានបទ ព្រោះ​នីតិវិធី​ក្នុង​ការកសាង​សំណុំរឿង​នេះ​វា​មាន​ទម្រង់​ខុសគ្នា​នឹង​បទល្មើស​មិន​ជាក់ស្តែង​។​ចំពោះ​បទល្មើស​ជាក់ស្តែង គឺពាក់ព័ន្ធ​នឹង​នីតិវិធី​ឃាត់ខ្លួន​និង​នីតិវិធី​ឆែកឆេរ ហើយ​ក្នុងនោះ​សមត្ថកិច្ច​ត្រូវអនុវត្ត​ដោយ​ការទទួលខុសត្រូវ ដូចជា​ការទទួលខុសត្រូវ​រាល់​សំណុំរឿង​របស់​ជនជាប់ចោទ អំពី​ទោស ព្រម​ទាំង​នីតិវិធី​សើុបអង្កេត ដោយ​ផ្តោត​ទៅលើ​នីតិវិធី​ដែល​យើង​ចង់បាន ពិសេស​ការវិភាគ​អង្គហេតុ​ដើម្បី​ឈាន​ទៅ​ការកសាង​សំណុំរឿង​។​

​ជាមួយនេះ លោក​ព្រះរាជអាជ្ញា ក៏​បាន​ជំរុញ​ដល់​មន្ត្រីនគរបាល​យុត្តិធម៌ ទាំង​អង្គភាព​នគរបាល ទាំង​អង្គភាព​កងរាជអាវុធហត្ថ ត្រូវ​ខិតខំ​រៀនសូត្រ​បន្តរ​កបទពិសោធន៍​បន្ថែម​ទៀត ដើម្បី​ស្វែងយល់​ឱ្យ​កាន់តែ​ច្បាស់​នូវ​នីតិវិធី​ព្រហ្មទណ្ឌ សម្រាប់​ជា​គ្រឹះ​មួយ​ដ៏​រឹងមាំ ដើម្បី​រួមគ្នា​អនុវត្ត​ច្បាប់​ប្រកបដោយ​តម្លាភាព​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.