ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​វិហារ​ឥស្លាម​នៅក្នុង​ឃុំ​កំពង់​គ្រែ​ង ស្រុក​ទឹកឈូ ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ លោក ម៉ាត់ សេត និង​លោក គៀង វ៉ាង អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត និង​លោកស្រី យ៉យ នី​តា អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី
​នៅ​ព្រឹក​ថ្ងៃទី ២៦ ខែ​មករា ឆ្នាំ​២០២០
​បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ព្រះវិហារ​ឥស្លាម​មួយកន្លែង ដែល​ស្ថិតនៅ​ភូមិ​អណ្ដូង​ជី​ម៉ឺន ឃុំ​កំពង់​ក្រែង​ស្រុក​ទឹកឈូ​ខេត្តកំពត​។​

​យោងតាម​របាយការណ៍ បានឱ្យដឹងថា វិហារ​ឥស្លាម ដែល​បាន​បើក​ការដ្ឋាន​សាងសង់​ពេលនេះ​គឺជា​ជំនួយ​សប្បុ​ធម៌​របស់​ប្រទេស​គុយ​វ៉េ​ត​តាមរយៈ​អង្គការ​សាមគ្គីភាព​កម្ពុជា ដែល​មាន​ទំហំ​ទទឹង​៨​ម៉ែត្រ​គុណ​នឹង បណ្ដោយ​១២​ម៉ែត្រ ធ្វើ​ម៉ែត្រ ធ្វើ​ពី​បេតុង ចាក់​ប្លង់​សេ ជញ្ជាំង​ឥដ្ឋ​។​

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ លោក ម៉ាត់ សេត អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត បាន​ថ្លែង​ការ​
​កោតសរសើរ​ចំពោះ​ម្ចាស់​ជំនួយ​នៃ​សប្បុរសជន​ប្រទេស​គុយ​វ៉េ​ត និង​អង្គការ​សាមគ្គីភាព​កម្ពុជា ដែល​តែងតែបាន រួមចំណែក​ក្នុង​កិច្ច​ការងារ​សង្គម​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះខាត​ក្នុង​សហគមន៍​នៅ​មូលដ្ឋាន​នានា​នៃ​ខេត្ត​កំពត​ក្នុង​រយៈពេល​កន្លងមក គឺ​សំដៅ​រួមចំណែក ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់ ប្រជាពលរដ្ឋ​។​

​លោក ម៉ាត់ សេត អ្នកតំណាងរាស្ត្រ​ក៏​បាន​សំដែង​ការសង្ឃឹម​និង​ចាត់​ទុក វិហារ​ដែល​បាន​បើក​ការដ្ឋាន​សាងសង់​ពេលនេះ គឺជា​សមិទ្ធផល​ថ្មី​មួយ​បន្ថែម​ទៀត សម្រាប់​បងប្អូន​ខ្មែរ​ឥស្លាម​ក្នុង​សហគមន៍​នេះ បាន​គោរព​ប្រតិបត្តិ​ទៅតាម​ជំនឿ​សាសនា របស់​បងប្អូន​ខ្មែរ​ឥស្លាម ប្រកប​ដោយ​ភាពសមរម្យ​។​

​លោក ម៉ាត់ សេត ក៏​បាន​លើក​បញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន​នេះ​ប្រទេសជាតិ យើង​កំពុងមាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ហើយ​សមិទ្ធផល​ទាំងនេះ គឺ​ផ្ដើមចេញ​ពី​នយោបាយ​ឈ្នះ​ឈ្នះ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ​ហ៊ុន សែន​ដោយ​លះបង់​យ៉ាង​លំបាក រហូត​ធ្វើឲ្យ​ប្រទេស​ជាតិ​យើង ប្រែក្លាយ​ពី​ប្រទេស​មាន​សង្គ្រាម​រ៉ាំរ៉ៃ ទៅ​ជា​ប្រទេស​មាន​សុខ​សន្តិភាព​ពេញ​បរិបូណ៌​នៅក្នុង​ទូទាំង​ប្រទេស​ដូច​សព្វថ្ងៃនេះ ។ ដែល​ទាំងនេះ​គឺជា​មូលដ្ឋាន​គ្រឹះ ផ្ដល់ឱកាស​ឲ្យ​យើងទាំងអស់គ្នា​បាន​ធ្វើ​ការអភិវឌ្ឍ និង​កសាង​សេដ្ឋកិច្ចជាតិ ពី​បាតដៃ​ទទេ រហូតដល់​សេដ្ឋកិច្ច​រីកចម្រើន​និង​ជីវភាព របស់​ប្រជាពលរដ្ឋ បាន​រុងរឿង​ដូច​សព្វថ្ងៃនេះ​។ ដូច្នេះ​សុខសន្តិភាព​ពិតជា​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បានឡើយ ហើយ​យើង​ទាំងអស់គ្នា​ត្រូវតែ​រួម​សាមគ្គី​គ្នា ថែរក្សា​សុខ​សន្តិភាព​នេះ​ឱ្យបាន គង់វង្ស​យូរអង្វែង​ត​ទៅ​មុខ​បន្តទៀត​។

​ក្នុងឱកាស​នោះ​អ្នកតំណាងរាស្ត្រ​ក៏​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​យើង​ត្រូវ​ចេះ​ថែរក្សា​អនាម័យ​សុខភាព ដោយ​រស់​នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត នឹង​សម្រាន្ត​ក្នុង​មុង​ជានិច្ច ព្រមទាំង​ខិតខំ​ដាំ​ដុះ ចិញ្ចឹមសត្វ​ដើម្បី​បាន​រួមផ្សំ​សម្រាប់​ជីវភាព​គ្រួសារ​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.