ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ពេល​បើកបរ​ម៉ូតូ ត្រូវ​ពាក់​មួកសុវត្ថិភាព​ឱ្យបាន​ត្រឹមត្រូវ និង​គ្រប់​ពេលវេលា មិន​ថា​ផ្លូវ​ជិត ឬ​ឆ្ងាយ​ឡើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន​និង​ជា​ប្រធាន​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​អំពាវនាវ​បែបនេះ នា​ព្រឹក​ថ្ងៃទី​២៥​ខែ​មករា​ឆ្នាំ​២០២០​នៅ​ក្បែរ​វិមានឯករាជ្យ​ខេត្ត​ក្នុង​យុទ្ធនាការ​រឹតបន្តឹង​ការ​ពាក់មួក​សុវត្ថិភាព​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​វៀតណាម​ដើម្បី​ពញ្ញាក់​ស្មារតី​ដល់​អ្នកប្រើប្រាស់​ផ្លូវ ឱ្យមាន​ការប្រុងប្រយ័ត្ន និង​គោរព​ច្បាប់ ដោយ​ក្នុង​យុទ្ធនាការ​នេះ ក៍មាន​ការរៀបចំ​ជា​កម្មវិធី​សួរ​ឆ្លើយ​សំណួរ ស្តីពី​ច្បាប់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ចែក​ជូន​នូវ​មួកសុវត្ថិភាព ឯកសារ​ពាក់ព័ន្ធ​និង​ច្បាប់​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ផងដែរ​។

​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត បាន​មានប្រសាសន៍​លើកឡើងថា​៖ គ្រោះថ្នាក់​ចរាចរណ៍​ជា​ឃាតក​លាក់​មុខ​ដែល​បាន​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ដងផ្លូវ ស្លាប់ និង​រងរបួស​ជា​រៀងរាល់ថ្ងៃ ដោយសារ ការធ្វេសប្រហែស និង​មិន​គោរព​ច្បាប់ ហើយ​មហន្តរាយ​ដ៏​ធំធេង​នេះ ធ្វើឱ្យប៉ះពាល់​ដល់​សុខដុមរមនា ជីវភាព​រស់នៅ​របស់​ពលរដ្ឋ និង​សេដ្ឋកិច្ច​សង្គម​ជាតិ​ទាំងមូល ដែល​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​។ ឯកឧត្តម​អភិបាលខេត្ត បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ គ្រោះថ្នាក់​ចរាចរណ៍​ផ្តើម​ចេញ​កត្តា​៣​គឺ​មនុស្ស សម្ភារៈ និង​ផ្លូវ​ដូច្នេះ​កត្តា​ទាំង​៣​នេះ សូម​ឲ្យ​យើងទាំងអស់គ្នា​មានការ​ប្រុងប្រយ័ត្ន ជា​ពិសេស​បងប្អូន​អ្នករត់​តាក់ស៊ី និង​ម៉ូតូឌុប​ត្រូវតែ​បង្កើន​ការប្រុងប្រយ័ត្ន​នៅពេល​ធ្វើដំណើរ​និង​ពេល​បើកបរ​ព្រោះ​ថា​យ៉ាងហោច​ណាស់​មាន​អ្នកជិះ​៣​ទៅ​៥​នាក់​ដែល​បាន​ផ្ញើរ​ជីវិត ទៅ​លើ​អ្នកបើកបរ​។

​ឯកឧត្តម ផាន់ ចាន់​ធុល បាន​មានប្រសាសន៍​បន្ត ថា​៖ សកម្មភាព ចុះ ចែក មួក ដល់ អ្នកបញ្ជា ​ទោចក្រយានយន្ត នា ពេល នេះ គឺជា ការ ដាស់ ស្មារតី ដល់ អ្នកបើកបរ ទាំងឡាយ ឲ្យ មានការ ប្រុង ប្រយ័ត្ន លើ បញ្ហា សុវត្ថិភាព ក្នុង ពេល បើកបរ ព្រោះ នៅ ពេល មានការ ប៉ះទង្គិច ដោយ ប្រការ ណាមួយ មួក សុវត្ថិភាព អាច ការពារ ក្បាល របស់ អ្នក ពី គ្រោះថ្នាក់ ទាំងនោះ បាន យ៉ាង មាន ប្រ សិ ទ្ឋ ភាព ។​

​លោក អ៊ាត សារ៉ាត់ ប្រធាន មន្ទីរ សាធារណៈការ នឹង ដឹក ជញ្ជូន ខេត្ត​ប៉ៃលិន បាន ឲ្យ ដឹង ថា​៖ យុ ទ្ឋ នា ការ នេះ ក្រៅពី ចែក មួក ជូន ដល់ ប្រជាពលរដ្ឋ នឹង​អ្នកដំណើរ​នាឱកាស​នេះ មន្ត្រី ជំនាញ និង​សមត្ថកិច្ច ផ្នែក ចរាច​រណ៍ ក៍​បាន អប់រំ ផ្សព្វផ្សាយ ដល់ អ្នក ធ្វើ ចរាច​រណ៍ តាម ដងផ្លូវ ទាំងឡាយ ត្រូវ ប្រកាន់ ភ្ជាប់ នូវ ស្មារតី ប្រុង ប្រយ័ត្ន យោគយល់ អធ្យាស្រ័យ និង គោរព ច្បាប់ ចរាច​រណ៍ ឲ្យ បាន ខ្ជាប់ខ្ជួន មិន ត្រូវ បើកបរ លើស ល្បឿន កំណត់ ។​

​បើ​តាម​របាយការណ៍រ​បស់​លោក​វរសេនីយ៍ទោ ជា សីហា ប្រធានការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បានឱ្យដឹងថា​៖​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​នៅ​ឆ្នាំ​២០១៩​គឺ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការថយចុះ ចំនួន ១២​ករណី ដោយ​ឆ្នាំ​២០១៨ មាន​៥០​ករណី និង​ឆ្នាំ​២០១៩ មាន​៣៨​ករណី ចំណែក​ចំនួន​អ្នកស្លាប់​មាន​ការ កើន ឡើង ចំនួន ៥​នាក់ ដោយ​ឆ្នាំ​២០១៨ ស្លាប់ ចំនួន ១៣​នាក់ និង​ឆ្នាំ​២០១៩ ស្លាប់ ចំនួន ១៨​នាក់​, អ្នករបួសធ្ងន់ មាន​ការថយចុះ ចំនួន ១១​នាក់ ដោយ​ឆ្នាំ​២០១៨ របួស ចំនួន ៤៩​នាក់ និង​ឆ្នាំ​២០១៩ របួស ចំនួន ៤៩​នាក់​, និង​របួសស្រាល មាន​ការថយចុះ ចំនួន ៧​នាក់ ដោយ​ឆ្នាំ​២០១៨ របួស ចំនួន ៣៨​នាក់ និង​ឆ្នាំ​២០១៩ របួស ចំនួន ៣១​នាក់ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.