ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

​បុរស​ជា​ប្តី​បានស្លាប់ រីឯ​ប្រពន្ធ​រង​របួសធ្ងន់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​បុក​ម៉ូតូ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ បុរស​ជា​ប្តី​បានស្លាប់ ចំណែក​ប្រពន្ធ​បាន​រងរបួស​ធ្ងន់ ដោយសារ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ម៉ូតូ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣១ កាល​ពី​យប់មិញ​។​

​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង នៅវេលា​ម៉ោង​១៨​និង​៥៥​នាទី ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០២០ ត្រង់​ចំណុច​ខាងជើង​ស្ថានីយ៍​ប្រេង​តេលា ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាងកើត ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១​។​

​យោងតាម​ប្រភព​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា មុន​ពេល​ជួប​ករណី​ដ៏​អាក្រក់​នេះ គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បោះពួយ​មក​ពី​ជើង​ទៅ​ត្បូង​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា ហើយ​ខណៈ​នោះ​រថយន្ត​ក៏​បាន​បុក​ម៉ូតូ​ពេញទំហឹង​បណ្តាលឱ្យ​ជនរងគ្រោះ​ស្លាប់​និង​របួស​តែម្តង​។​

​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ លោក សេង សុគន្ធ​ចាត់ អធិការនគរបាល​ស្រុក​កំពង់ត្រាច បានឱ្យដឹងថា ជនរងគ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ជិះ​ម៉ូតូ​ម៉ាក​C125 សេរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 1C-8353 បើកបរ​ដោយ​ឈ្មោះ ស៊ុន នី ភេទ​ប្រុស អាយុ​៣៥ (​ស្លាប់​) និង​អ្នករួមដំណើរ ឈ្មោះ ផេង យ៉ា ភេទ​ស្រី អាយុ​៣២​ឆ្នាំ ត្រូវជា​ប្រពន្ធ រងរបួស​ធ្ងន់​។ ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​ជ្រុង​ស្រឡៅ ឃុំ​ស្តេច​គង់​ខាងជើង ស្រុក​បន្ទាយមាស ខេត្ត​កំពត​។​ដោយឡែក​រថយន្ត​បង្កហេតុ​បាន​គេច​បាត់​ស្រមោល​ឈឹង ដោយ​ពេល​នេះ​សមត្ថកិច្ច​កំពុង​តាម​ស្រាវជ្រាវ​រក​តម្រុយ​ហើយ​។​

​បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​ដឹក​ទៅកាន់​លំនៅដ្ឋាន ដើម្បី​រៀបចំ​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ដែល​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.