ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

​អគ្គស្នងការ​នគរបាល​ជាតិ ដាក់ចេញ​ផែនការ​៦​ចំណុច ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​-​វៀតណាម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ​៖ នាយ​ឧត្តមសេនីយ៍សន្ដិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ដាក់​ចេញ​ផែន​ចំនួន​៦​ចំណុច​សំខាន់ៗ ដើម្បី​ធានា​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ និង​សុវត្ថិភាព​សង្គម បាន​ល្អប្រសើរ​ជូន​ប្រជាពលរដ្ឋ ចូលរួម​អបអរសាទរ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​របស់ ប្រជាជន​ចិន វៀតណាម និង​កូរ៉េ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២០​។​

​ក្នុង​សេចក្ដីណែនាំ​នេះ រួមមាន​៖
​ទី​១៖ យកចិត្តទុកដាក់​ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ពិសេស​ក្ដាប់​ឲ្យបាន​នូវ​ឧបាយកល សកម្មភាព​បង្ក​អសន្តិសុខ ឬ​ការ​ញុះញង់​នានា​ធ្វើឲ្យ​សង្គម​មាន​ចលាចល​។​

​ទី​២៖ ចាត់​វិធានការ​ការពា​រ​សន្តិសុខ សណ្តាប់ធ្នាប់ នៅ​តាម​ទី​អា​រ៉ា​ម ព្រះវិហារ​ចិន វៀតណាម កូរ៉េ ក៏ដូចជា​ទីសក្ការៈ និង​រមណីយដ្ឋាន​មួយចំនួន ដែល​មាន​ការ​ប្រារព្ធ​ពិធីបុណ្យ​ផ្សេងៗ ដោយ​យកចិត្តទុកដាក់​បង្ការ​ទប់ស្កាត់​មិនឲ្យ​មាន​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ ជា​ពិសេស​សកម្មភាព​បង្ក​ការអុកឡុក ដោយ​ក្មេង​ទំនើ​ង និង​ត្រូវ​រៀបចំ​ឲ្យមាន​សណ្តាប់ធ្នាប់​ល្អ​ប្រសើរ​។​

​ទី​៣៖ យកចិត្តទុកដាក់​រៀប​ចំ​សណ្តាប់ធ្នាប់​ចរាចរណ៍ បង្ការ​ភាព​កកស្ទះ និង​បង្កើន​ការ​រឹតបន្តឹង​ការអនុវត្តន៍ ច្បាប់​ចរាចរណ៍​ផ្លូវគោក សម្ដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​បង្កលក្ខណៈ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅសួរសុខទុក្ខ​បងប្អូន ឬ​ទៅ​កម្សាន្ដ​តាម​តំបន់​រមណីយដ្ឋាន​នានា ប្រព្រឹត្តទៅ​ដោយ​ក្តី​សប្បាយរីករាយ និង​សុវត្ថិភាព​។​

​ទី​៤៖ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី រំលឹក​ដាស់តឿន​ប្រជាពលរដ្ឋ​ឲ្យ​ប្រុងប្រយ័​ត្ន​ចំពោះ​អគ្គិភ័យ ជាពិសេស​ទៀនធូប នៅពេល​សែនព្រេន​ភ្លើងចង្ក្រាន ចរន្ត​អគ្គិសនី គ្រឿង​ឆេះ ព្រមទាំង​ហាមឃាត់​មិន​ឲ្យ​ដុត​ផាវ កាំ​ជ្រួច ឬ​បង្ក​សម្លេង​ផ្ទះ​ផ្សេងៗ​។ ជាមួយគ្នា​នោះ​ត្រូវ​ប្រមូលផ្តុំ​កម្លាំង និង​មធ្យោបាយ​ប្រចាំការ ដើម្បី​ត្រៀម​ចេញ​អន្តរាគមន៍​ពន្លត់ និង​សង្គ្រោះ​ហេតុការណ៍​អគ្គិភ័យ ដែល​អាច​កើតឡើង​ជា​យថាហេតុ​។​

​ទី​៥៖ ត្រូវ​ពង្រឹង​បន្ថែម​ការងារ​ប្រចាំ​បញ្ហា​គ្រប់​ថ្នាក់ និង​ការងារ​ផ្តល់ព័ត៌មាន ឲ្យបាន​ឆាប់រហ័ស ដើម្បី​ដោះស្រាយ​សភាពការណ៍ ដែល​កើតមានឡើង​ជា​យថាហេតុ ឲ្យបាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​។​

​ទី​៦៖ ត្រូវ​បូក​សរុប​សភាពការណ៍ និង​លទ្ធផល នៃ​ការអនុវត្តន៍​វិធានការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​អំឡុងពេល​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​របស់​ប្រជាជន​ចិន វៀតណាម និង​កូរ៉េ ផ្ញើ​មក​សេនាធិការដ្ឋាន នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២០​ជា​កំណត់​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.