ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ជំរាប​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ថា រាជរដ្ឋាភិបាល​ប្រកាន់ខ្ជាប់​នូវ​បាវចនា កែ​ទំរង់​ខាងក្នុង បង្កើន​មិត្ត​ខាងក្រៅ ឈរ​លើ​ស្មារតី​ឯករាជ្យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្នុងខណៈ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ប្រាប់ ឯកឧត្តម ប្រា​ទ្រិក ម៉ឺ​ហ្វ៊ី ( W.Patrick Murphy ) ថាៈ រាជរដ្ឋាភិបាល​កម្ពុជា មិន​ដែល​ភ្លេច​ពី​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ និង​ជា​យូរអង្វែង​មកហើយ​ជាមួយ​សហរដ្ឋអាមេរិក​នោះឡើយ ។ ក្នុងនោះ​រាជ​រាដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន តែងតែ​ណែនាំ​ដល់​គ្រប់​ស្ថាប័ន ទាំង​នៅ​ថ្នាក់ជាតិ និង​នៅ​ក្រោម​ជាតិ ត្រូវ​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​នេះ ឲ្យ​កាន់តែ​ល្អប្រសើរ​ទ្វេរ​ឡើង ដោយ​ឈរ​លើ​បាវចនា កែ​ទំរង់​ខាងក្នុង បង្កើន​មិត្ត​ខាងក្រៅ ឈរ​លើ​ស្មារតី​ឯករាជ្យ ។​

​សូមបញ្ជាក់​ថា កិច្ច​ពិភាក្សា​រវាង​លោកជំទាវ ម៉ែន សំអន ជាមួយ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​នា​ពេល​នេះ បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៤​រោច ខែ​បុស្ស ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង ។ នៅក្នុង​ជំនួប​រយៈពេល​ជាង​៣០​នាទី ភាគី​ទាំងពីរ​បាន​បង្ហាញ​ពី​ទស្សនវិស័យ​ដូចគ្នា​ទៅ​នឹង​ការចង់បាន​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ ការរីកចម្រើន​លើ​វិស័យសេដ្ឋកិច្ច ការអភិវឌ្ឍ និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ដោយ​ប្រកាន់ខ្ជាប់​នូវ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ។​

​ឯកឧត្តម ប្រា​ទ្រិក ម៉ឺ​ហ្វ៊ី ( W.Patrick Murphy )​បាន​ជំរាបជូន​លោកជំទាវ ឧបនាយក​រដ្ឋមន្ត្រី​ថា ស្ថានទូត និង​ក្រសួងការបរទេស​កម្ពុ​ជា បាន​ត្រៀម​រៀបចំ​ទិវា​រំលឹក​ខួប​៧០​ឆ្នាំ នៃ​ថ្ងៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​អាមេរិក ដោយ​នឹង​ធ្វើ​តាម​ខែ​នីមួយៗ​រហូតដល់​ខែ​ធ្នូ​ឆ្នាំ​២០២០ ក្នុងនោះ​មាន​វិស័យ​ជាច្រើន​ដែល​ត្រូវធ្វើ​ទៅតាម​ប្រធានបទ នៃ​រដូវ​កាល​របស់​កម្ពុជា រួមមាន​ដូចជា វិស័យ​អប់រំ កសិកម្ម បរិស្ថាន សុខាភិបាល និង​ការលើក​កំពស់​សិទ្ធិ​និង​តួនាទី​របស់​នារី ។​ល​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ឯកភាព និង​គាំទ្រ​ចំពោះ​ផែនការ​នៃ​ទិវា​រំលឹក​ខួប​លើក​ទី​៧០​ឆ្នាំ នៃ​ទំនាក់ទំនង​កម្ពុជា​-​អាមេរិក ក្នុងនោះ​លោក​ជំទាវ ឧបនាយករដ្ឋមន្ត្រី បាន​រំលឹក​ពី​គុណ​តំលៃ នៃ​ទំនាក់ទំនង​នេះ ដែល​បាន​បំរើ​ឲ្យ​គ្នា​ទៅវិញទៅមក​លើ​គ្រប់​វិស័យ តែ​ទោះជា​យ៉ាងណា​កម្ពុជា​មិន​ភ្លេច​ទេ​ចំពោះ​ការជួយជ្រោមជ្រែង​របស់​សហរដ្ឋ​អាមេរិក​ដល់​កម្ពុជា​តាំងពី​ដើម​រៀងមក ពិសេស​ការជួយ​រក្សា​ស្ថិរភាព សន្តិភាព និង​សន្តិសុខ សណ្តាប់ធ្នាប់​ដែល​ជា​ស្នូល​នាំមក​នូវ​ការអភិវឌ្ឍ និង​រីកចម្រើន​ជា​បន្តបន្ទាប់ ដែល​ផ្ទុយ​ពី​ការ​បំផ្លើស​ពី​មជ្ឈដ្ឋាន​ខាងក្រៅ ដើម្បី​កេង​យកចំណេញ​ផល​ប្រយោជន៍​នយោបាយ ។​

​លោកជំទាវ ឧបនាយករដ្ឋមន្ត្រី បាន​រំលឹក​ពី​ទំនាក់ទំនង​រវាង​សម្តេច​តេជោ ហ៊ុន សែន និង​លោក​ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ កន្លងមក ហើយ​នៅ​ខែ​មីនា ខាងមុខ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នឹង​អញ្ជើញ​ទៅ​សហរដ្ឋអាមេរិក​ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​កំពូល​អាស៊ាន អាមេរិក ។​

​ទាក់ទង​នឹង​រឿងនេះ ឯកអគ្គរដ្ឋទូត បាន​ស្វាគមន៍ នឹង​រងចាំ​ចូលរួម​កិច្ច​
​សហការ​ល្អ​ជាមួយ​វត្តមាន​របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ទៅ​កាន់​សហរដ្ឋអាមេរិក​ផងដែរ ។​

​នៅ​ចុងបញ្ចប់ នៃ​កិច្ចសន្ទនា លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ជំរាបជូន​ពី​តួនាទី​របស់​ក្រសួង ដែល​កំពុង​ធ្វើ​ជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល​លើ​វិស័យ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា ការផ្សព្វផ្សាយ​ច្បាប់ តាមដាន​ការ អនុវត្ត​ច្បាប់ ការ​ធ្វើ​អធិការកិច្ច​លើ​គ្រប់​វិស័យ ទទួល​ពាក្យបណ្តឹង និង​ដោះស្រាយ​បណ្តឹង​បរិហា​រកេរ៍ និង​បណ្តឹង​ត​វា ទប់ស្កាត់ និង​ប្រឆាំង​អំពើពុករលួយ និង​ការរំលោភ​ដោយ​អ្នកមានអំណាច​មក​លើ​ប្រចាព​ល​រដ្ឋ ដែល​ជា​គោ​ដៅ​ចំបង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការអនុវត្ត​អភិបាលកិច្ច​ល្អ ដែល​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ ។​

​ជាថ្មី​ម្តងទៀត លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ជូនពរ​ដល់​ឯកអគ្គរដ្ឋទូត បាន​ប្រកបដោយ​សុខភាព​ល្អ​បរិបូរណ៍ ដើម្បី​ជោគជ័យ​ក្នុង​បេសកកម្ម​ការទូត​នៅ​កម្ពុជា ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.