ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

​ពី​ធី​សម្ពោធ និង​ប្រកាស​ដាក់​ឲ្យ​ដំណើរ​ជា​ផ្លូវការ​អង្គភាព​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី ខេត្ត ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កំពត​៖ នា​ព្រឹក​ថ្ងៃ​ពុធ ទី​២២ ខែ​មករា ឆ្នាំ​២០២០ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត និង​ឯកឧត្តម ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ចូលរួម​ក្នុង​ពី​ធី​សម្ពោធ និង​ប្រកាស​ដាក់​ឲ្យ​ដំណើរ​ជា​ផ្លូវការ​អង្គភាព​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី ខេត្ត ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ។​

​នៅក្នុង​ពិធី​នេះ​ដែរ​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា​៖ ការបង្កើត​យន្តការ​ច្រកចេញចូល​តែ​មួយ​សម្រាប់​ការផ្តល់​សេវា​រដ្ឋបាល​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្នុង​ផែន​ជា​អង្គភាព​ច្រកចេញចូល​តែ​មួយ​នៅ​ថ្នាក់​រាជធានី​ខេត្ត ឬ​ជា​ការិយាល័យ​ច្រកចេញចូល​តែ​មួយ​នៅ​ថ្នាក់​ក្រុង ស្រុក ខណ្ឌ ឬ​ជា​យន្តការ​តែ​មួយ​នៅ​ថ្នាក់ស្រុក និង​ឃុំ សង្កាត់ គឺ​មាន​គោលបំណង បង្កលក្ខណៈ​ងាយស្រួល និង​ឆ្លើយតប​ទាន់​ពេលវេលា​ទៅ​នឹង​តម្រូវការ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការប្រមូលផ្តុំ​សេវា​រដ្ឋបាល​លើ​វិស័យ​នានា​នៅ​កន្លែង​តែមួយ ។​

​ការរៀបចំ និង​ការដាក់​ឲ្យ​ដំណើរការ​អង្គភាព​ច្រកចេញចូល​តែមួយ ផ្តល់​នូវ​អត្ថប្រយោជន៍​សំខាន់ៗ​ដូចជា​៖
១. ពង្រឹង​ការទទួលខុសត្រូវ និង​គណនេយ្យភាព​របស់​រដ្ឋបាល​រាជធា​នី ខេត្ត ក្នុង​ការគ្រប់គ្រង​ចាត់ចែង និង​ការផ្តល់​សេវា​ប្រកបដោយ​ប្រសិទ្ធភាព ឆ្លើយតប​ទាន់​ពេលវេលា​ទៅនឹង​តម្រូវការ និង​សំណើ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ស្រប​តាម​ស្មារតី​នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ ។​

២. បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​មក​សុំ​សេវា និង​ទទួល​លទ្ធផល​សម្រេច​លើ​ការផ្តល់​សេវា​នៅ​កន្លែង​តែមួយ ។​

៣. មាន​លទ្ធភាព​ងាយស្រួល​ក្នុង​ការរៀបចំ​ការគ្រប់គ្រង និង​ផ្តល់​សេវា​រដ្ឋបាល​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ឬ​ប្រព័ន្ធ​ស្វ័យប្រវត្តិ (​អន​ឡាញ​) ដែល​ធានា​ឲ្យ​ការផ្តល់​សេវា​កាន់តែ​មាន​ភាពងាយស្រួល ឆាប់រហ័ស និង​មាន​តម្លាភាព ។​

៤. ការប្រមូលផ្តុំ​ផ្តល់​សេវា​នៅ​កន្លែង​តែ​មួយ​របៀបនេះ ក៏​នឹង​បង្កលក្ខណៈ​ងាយស្រួល​ក្នុង​ការរៀបចំ​ឲ្យមាន​យន្ត​ការ​ច្បាស់លាស់​សម្រាប់​ធ្វើ​ការតាមដាន ត្រួតពិនិត្យ​លើ​កិច្ចដំណើរការ​នៃ​ការផ្តល់​សេវា​រដ្ឋបាលរ​បស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក៏​ដូចជា​ការទទួលខុសត្រូវ និង​សម្រុះសម្រួល​ដោះស្រាយ​ពាក្យ​បណ្តឹងតវ៉ា​នានា​របស់​ប្រជាពលរដ្ឋ​ដែល​មិន​ពេញចិត្ត ឬ​មាន​ភាពមិនប្រក្រតី​ពាក់ព័ន្ធ​នឹង​ការផ្តល់សេវា ឬ​ការគ្រប់គ្រង​រដ្ឋបាល ។​

៥. ពង្រឹង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង និង​ការប្រមូល​ចំណូល​ពី​ការផ្តល់​សេវា​រដ្ឋបាល​ប្រកបដោយ​តម្លាភាព គណនេយ្យភាព និង​បាន​ចូលរួមចំណែក​ក្នុង​ការទប់ស្កាត់​នូវ​អំពើពុករលួយ​ក្នុង​ការផ្តល់​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ ។​
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.