ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​អន្លង់វែង​ខេត្ត​ឧត្តរមានជ័យ កំពុង​ព្រួយបារម្ភ​ពី​សុខភាព ! សុវត្ថិភាព ដែល​ក្រុមហ៊ុន​បើក​ទី​តាំងភ្នាល់​កាំ​ជ្រូច !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ឧត្តរមានជ័យ​៖ ប្រជាពលរដ្ឋ​ដែល​មាន​ភូមិ​នៅ​ជាប់​ជើងភ្នំ​ដងរែក នៅក្នុង​ភូមិសាស្ត្រ​ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ ស្រុក​អន្លង់វែង  កំពុង​ជួប​នូវ​បញ្ហា​សុខភាព ដែល​ជា​ទុក្ខព្រួយ​ប្រចាំ​ជីវិត​របស់​ពួកគាត់ ដោយសា​ក្រុម​(​ផល​សាម៉ន​ខេមរៈ​អភិវឌ្ឍន៍​) បាន​យក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ប្រទេសជាតិ ! មក​បើក​ល្បែង​(​បាញ់​កាំជ្រួច ប្រភេទ​ចម្ងាយ ! ភ្នាល់​ចាក់​លុយ ) នៅ​លើ​ខ្នងភ្នំ​ចំណុច​ជាំ​សា​ង៉ាំ ជ្រកកោន​ក្រោម​អាជ្ញាប័ណ្ណ​ក្រសួង ! បាន​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព ! និង​ធ្លាក់​ទៅលើ​លំនៅដ្ឋាន​របស់​ពួកគាត់​ទៀត​ផង ។​

​ប្រជាពលរដ្ឋ​បាន​និយាយថា រៀងរាល់ថ្ងៃ សុក្រ ! ថ្ងៃ​សៅរ៍ ! និង​ថ្ងៃ​អាទិត្យ ពួកគាត់​មិន​ហ៊ាន​ចេញពី​ផ្ទះ ទៅ​ចំ ការ ដើម្បី​ដក​ដំឡូង​មី ឬ​ទៅ​ណា​បាន​នោះ​ទេ ! ព្រោះ​តែ​ខ្លាច​សំបក​កាំជ្រួច ដែល​បាញ់​ភ្នាល់​គ្នា​នៅលើ​ភ្នំ​ធ្លាក់ចំ ! អាច បណ្តាល​ឲ្យ​ពួកគាត់ គ្រោះថ្នាក់​ដល់​អាយុជីវិត ! ព្រោះ​កន្លងមក​សំបក​កាំជ្រួច​ទាំងនោះ បាន​ធ្លាក់​ទៅលើ​លំនៅដ្ឋាន  ដីចំការ​ពួក គាត់​ញឹកញាប់​ណាស់ ! សំបក​កាំជ្រួច​ទាំងនោះ វា​ជា​ប្រភេទ​បំពង់​ទីប​ជ័រ និង​ដើម​ឬ​ស្សី ដែល​មាន​ប្រវែង ពី ៥ ទៅ ៦​ម៉ែត្រ អាច​ឆក់យក​ជីវិត​មនុស្ស​បាន​យ៉ាង​ងាយ ។

​ប្រជាពលរដ្ឋ​បានបញ្ជាក់​ថា ៖ កន្លងមក​ពួកគាត់​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន ជា​ញឹកញយ​ផងដែរ ! ក៏ប៉ុន្តែ​បែ​ជា​អាជ្ញាធរ​និយាយថា បើ​មាន​ប៉ះពាល់​អ្វី​ខាង​ក្រុមហ៊ុន​ធានា​សង​ទាំងអស់ ។​

​ប្រជាពលរដ្ឋ​បន្តែមថា ចាប់​តាំង​ក្រុមហ៊ុន​មួយ​នេះ​បើក​ល្បែង​បាញ់​កាំជ្រួច​ភ្នាល់​គ្នា នៅ​លើ​ខ្នងភ្នំ​ដងរែក រហូតមក ដល់ពេល នេះ​មាន រយៈពេល​ជាង ១​ឆ្នាំ កន្លង​មក​ពួកគាត់​ស្រូប​យក​ខ្យល់អាកាស​ផ្សែង​ធម្មជាតិ​កាំ​ជ្រូច របស់​ក្រុម ហ៊ុន​មួយ​នេះ រហូត​មាន​ជម្ងឺ​ផ្សេងៗ​ទៀតផង ! ជាពិសេស​ក្មេង​តូចៗ​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​នោះ ។

​លោក ហោ ជិន​វីរៈ​យុទ្ធ អភិបាល​ស្រុក​អន្លង់វែង បាន​បំភ្លឺ​តាម​ទូរស័ព្ទ​ថា ៖ ក្រុមហ៊ុន​បើក​ល្បែង​បាញ់ កាំ ជ្រូច​ភ្នាល់ ! ធ្វើឲ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ លោក​បាន​ជ្រាប​ជា​តំណឹង​ហើយ ! ព្រោះ​កន្លងមក​នេះ​មាន ប្រជា​ពល រដ្ឋ​មក​ធ្វើការ​តវ៉ា​ឲ្យ​ក្រុមហ៊ុន​សង​ថ្លែ​ខូចខាត ! ដែល​កាំជ្រួច​បាន​ធ្លាក់​ទៅលើ​លំនៅដ្ឋាន និង​ផល​ស្រែចំការ របស់​ពួក គាត់ ។  លោក​អភិបាលស្រុក​បញ្ជាក់ថា ៖ ចំពោះ​ក្រុមហ៊ុន​ខាងលើ​បើក​ទីតាំង​បាញ់​កាំជ្រួច ភ្នាល់​មួយ​នេះ គឺមាន អាជ្ញាប័ណ្ណ​គ្រប់គ្រាន់ ចេញ​ដោយ​ក្រសួង  ម្យ៉ាង​ទៀត​ស្ថិត​នៅក្នុង​ដែន​សមត្ថកិច្ច​គ្រប់គ្រង​របស់​អគ្គស្នងការ ។​

​តាម​ការបញ្ជាក់​ពី​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បានឲ្យ ដឹងថា ៖ ទីតាំង​បាញ់​កាំជ្រួច​ភ្នាល់ ភ្នាល់​ចាក់​លុយ​ខាងលើ បាន​លក់​សំបុត្រ​ឲ្យ​អតិថិជន​ជា​អ្នក​ភ្នាល់​ល្បែង ក្នុង ម្នាក់ៗ ៥០០ ប្រាំ​រយ​បាត (​ថៃ​) ស្មើរ​នឹង​ប្រាក់​ជាង ៥ ម៉ឺន​រៀល អតិថិជន​ទាំង​នោះ ! មាន​កម្ពុជា ! និង​ជនជាតិ​ថៃ រាប់រយ នាក់ ព្រមទាំង​ព្រះសង្ឃ​ថៃ​ទៀត​ផង ។  ប្រភព​បញ្ជាក់ទៀតថា ៖ ចំពោះ​ការបើក​ឲ្យ​លេង​ល្បែង​បាញ់ កាំជ្រួច​ភ្នាល់ ខាងលើ នៅក្នុង​ប្រទេស​ថៃ គេ​ពុំ​មានច្បាប់​អនុញ្ញាត​ឲ្យ​លេង​នោះទេ ! ព្រោះ​គេ​ចាត់ទុកថា ជា​ល្បែង​គ្រោះថ្នាក់ ដល់​អាយុជីវិត មនុស្ស និង​ផ្សែង​កាំជ្រួច​ធ្វើឲ្យប៉ះពាល់​ដល់​បរិស្ថាន​ផងដែរ ៕
​ដោយ ៖ (​លុច​ណា​ម​) សៀមរាប​​

 

2016_01_13c (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.