ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

ប៉ូលិស​ពាក់​ស័ក្តិ​បួន​កន្លះ​ម្នាក់ កំពុង​រង​ការចោទប្រកាន់ថា បាន​រំលោភ​បំពាន​ដីធ្លី​ប្រជាពលរដ្ឋ​មួយ​គ្រួសារ នៅ​ភូមិ​ច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ច​ង្ហោ​ន​មួយ​គ្រួសារ​បាន​ចោទប្រកាន់ថា មន្ត្រីប៉ូលិស នៃ​ស្នងការដ្ឋាន ខេត្ត​កំពត ម្នាក់​កំពុង​រំលោភ បំពាន​យក​ដី​របស់​គាត់ មួយកន្លែង ជាប់​នឹង​ជើង ភ្នំ​បូកគោ ស្ថិតក្នុង​ភូមិ​ច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​មន្ត្រី​ប៉ូលីស​ដែល​កំពុង​រង​ការចោទប្រកាន់​ថា​បាន​រំលោភ​យក​ដី​ពលរដ្ឋ​នេះ មានឈ្មោះ កែវ មុន្នី ហៅ​ផុក ជា​ប៉ូលិស​(​ពាក់​ស័ក្តិ​៤​កន្លះ​) មាន​តួនាទី ជា​ប្រធាន​ការិយាល័យ សន្តិសុខ​ឯកជន ដោយ​ពេល​ថ្មីៗ​នេះ​បាន​ប្រើ​អំណាច និង​ឥទ្ធិពល​របស់​ខ្លួន​ទៅ​រំលោភ​យក​ដី ប្រជាពលរដ្ឋ​មួយ​គ្រួសារ មាន​ទំហំ​ដី​៥​ហិកតា​យក ដើម្បី​យក​ធ្វើ​កម្មសិទ្ធិ​របស់​ខ្លន​។​

​ទាក់ទិន​នឹង​ករណី​រំលោភបំពាន​ខាងលើ លោក ឆាយ ផាន់​នី ដែល​ជា​ជនរងគ្រោះ រស់នៅ​ក្នុង​ភូមិ​ច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត បាន​និយាយថា ដី​ដែល​គាត់​រស់នៅ​គាត់​បាន​កាន់កាប់​រយៈពេល​២១​ឆ្នាំ​មកហើយ ថែមទាំង​មាន​សាលា​កប​ត្រ​យ៉ាង​ត្រឹមត្រូវ ប៉ុន្តែ​ពេល​នេះ​ស្រាប់តែ​ប៉ូលិស​ស័ក្តិ​៤​កន្លះ​ម្នាក់ ឈ្មោះ កែវ មុន្នី ហៅ​ផុក មកប្តឹង​ទាមទារ​យក​ដី​របស់​គាត់​ដោយ​គ្មាន​អៀនខ្មាស់​ទៅវិញ​។​

​ជុំវិញ​ករណី​ខាងលើ បើ​តាម​ការ​ឆ្លើយ​បំភ្លឺ​ពី​សាក្សី​ឈ្មោះ ឡាយ ហេង រស់នៅ​ភូមិ​ច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ដែល​បាន​លក់​ដី​ទៅឱ្យ លោក ឆាយ ផាន់​នី តាំងពី​២១​ឆ្នាំមុន បាន​និយាយថា ដី​ដែល​លោក​ប៉ូលិស ឈ្មោះ កែវ មុន្នី ហៅ​ផុក កំពុង​ប្តឹង​ទាមទារ​នេះ ពិតជា​ដី​របស់​ឈ្មោះ ឆាយ ផាន់​នី យ៉ាង​ពិតប្រាកដ គាត់​ហ៊ាន​អះអាង​នេះ ដោយសារ​គាត់​ជា​ម្ចាស់​ដី​កាលពី​ជាង​ម្ភៃ​ឆ្នាំមុន តែ​ពេល​នេះ​បែរជា​ប៉ូលិស ឈ្មោះ កែវ មុន្នី ហៅ​ផុក ប្តឹង​យក​ដី​គេ​មិន​ចេះ​អៀនខ្មាស់ នេះ​ប្រហែលជា​លោក​ប៉ូលិស​ម្នាក់​នេះ អាង​អំណាច​ហើយ​។​

​ជាមួយគ្នានេះ លោក ឆាយ ផាន់​នី ដែល​ជា​ជនរងគ្រោះ សុំ​សំណូមពរ​យ៉ាងទទូច​ដល់​អាជ្ញាធរ​ក្នុង​ខេត្ត​កំពត​គ្រប់​ជាន់ថ្នាក់ ពិសេស​ស្ថាប័ន​ច្បាប់​មេត្តា​ជួយ​រក​យុត្តិធម៌​ឱ្យ​ក្រុម​គ្រួសារ​គាត់​ផង​។​

​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ដដែល​នេះ មជ្ឈដ្ឋាន​ទូទៅ ព្រមទាំង​មតិ​មហាជន​ជាច្រើន​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ បាន​ទម្លាយ​ថា កន្លងមក​លោក កែវ មុន្នី ហៅ​ផុក ជា​មន្ត្រីប៉ូលិស​ម្នាក់​នេះ តែងតែ​ប្រើ​អំណាច និង​ឥទ្ធិពល​របស់​ខ្លួន​រំលោភបំពាន​យក​ដីធ្លី​របស់​គេ​ដើម្បី​យក​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់ខ្លួន ដោយ​គ្មាន​ខ្លាច​ញញើត​ច្បាប់​។​ទន្ទឹម​នឹង​ករណី​បែប​នេះ ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត សូម​អំពាវនាវ​ដល់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ សូមជួយ​ចាត់វិធានការ​ឱ្យបាន​ហ្មត់ចត់​មកលើ​មន្ត្រីនគរបាល ពាក់​ស័ក្តិ​៤​កន្លះ ឈ្មោះ កែវ មុន្នី ហៅ​ផុ​ក​នេះផង ដើម្បី​កុំឱ្យ​មន្ត្រី​សមត្ថកិច្ច​ផ្សេងទៀត យក​គម្រូ​តាម​។​

​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ទាំង​អម្បាល​មាន​លោក កែវ មុន្នី ហៅ​ផុក ដែល​មាន​តួនាទី ជា​ប្រធាន​ការិយាល័យ សន្តិសុខ​ឯកជន ខេត្ត​កំពត បាន​ប្រាប់​ឱ្យដឹងថា ដី​មួយ​កន្លែង​នេះ ជា​ដី​របស់​គាត់ ព្រោះ​គាត់​បាន​កាប់​ដី តាំងពី​ឆ្នាំ​១៩៩៣ មក​ម្លេះ ហើយ​លោក​ក៏មាន ឯកសារ​គ្រប់គ្រាន់ សម្រាប់​ប្តឹង​តតាំង ជាមួយ និង ឈ្មោះ​ឆាយ ផាន់​នី នៅ​តុលាការ ខេត្ត​កំពត​ដែរ​។​

​គួរ​រម្លឹក​ដែរ​ថា កាលពី​ព្រឹក​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០២០ លោក អាំង សុភា ចៅក្រម​សាលាដំបូង​ខេត្ត​កំពត បាន​ដឹកនាំ​កម្លាំង​ជំនាញ ពាក់ព័ន្ធ​ចុះទៅ​ទីតាំង​ដី​ទំនាស់ ស្ថិតក្នុង​ភូមិ​ច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត ដើម្បី​ត្រួតពិនិត្យ និង​វាស់វែង​ក្នុង​គោលបំណង​រក​ទំហំ​ដី​ជាក់លាក់ ងាយស្រួល​ដោះស្រាយ​តាម​ផ្លូវច្បាប់​។​

​ស្របគ្នា​នឹង​ករណី​ដដែល​នេះ​ដែរ បើ​យោង​តាម​សម្តី​របស់​មន្ត្រី​សុរិយោដី​ម្នាក់ សុំ​មិន​បង្ហាញ​ឈ្មោះ បាន​លើកឡើង​ថា ករណី​វិវាទ​ដីធ្លី​ដែល​ស្ថិត​ក្នុង​តំបន់​វិនិច្ឆ័យ គឺ​ពុំមែន​ជា​តួនាទី​របស់​តុលាការ​ទៅ​ត្រួតពិនិត្យ ឬ​ដោះស្រាយ​ឡើយ ដោយ​តួនាទី​សម្របសម្រួល​ទំនាស់​មាន​តែ​គណៈកម្មការ​ដោះស្រាយ​ដីធ្លី​ថ្នាក់​ខេត្ត​ប៉ុណ្ណោះ ដែល​ត្រូវ​ទទួល​កាត​ព្វទាំង​នេះ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.