ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

បរិស្ថាន​ជា​ផលប្រយោជន៍​សម្រាប់​ជីវិត​នៅលើ​ភពផែនដី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប ៖ នៅ​រសៀល​ថ្ងៃ​ទី​១២​ខែ មករា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ នៅ​សណ្ឋាគារ អេម​ព្រីស​អង្គរ ខេត្តសៀមរាប មាន​បើក​អង្គ​ស​ន្និសិទ​លើក​ទី​៦​ស្តី​ពី​ភាព​ជា​ដៃគូ​អន្តរជាតិ សម្រាប់​គំនិត​ផ្តួចផ្តើម សា​តូ​យ៉ាម៉ា (IPSI-6 ) ក្រោម អធិបតីភាព​ឯ​.​ឧ​ខៀវ មុត​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ឯ​.​ឧ​គឹម ឆៃ​ហៀ​ង​អភិបាលរង​នៃ​គណៈ​អភិបាល ខេត្ត និង លោក​បណ្ឌិត​Kazuhiko Takeuchi នាយក​នៃ​លេខាធិការដ្ឋាន IPSI និង សាកលវិទ្យាល័យ UNU-IAS ដោយ​មាន​ការចូលរួម​ពី​សំណាក់​អស់លោក លោកស្រី​ជា​សមាជិក សមាជិកា​នៃ​លេខាធិការដ្ឋាន IPSI តំណាង ក្រសួង ស្ថាប័ន អាជ្ញាធរ​មូលដ្ឋាន អង្គការ​ដៃគូ​ជាតិ អន្តរជាតិ លោកគ្រូ អ្នកគ្រូ​សិស្ស និស្សិត ក្រុមយុវជន​កាយ​រិទ្ធ យុវជន​កាកបាទក្រហម និង សហភាព​ស​ហ​ពន្ធ័​យុវជន​កម្ពុជា​ខេត្ត​ផងដែរ​។​

​ក្នុង​កិច្ច​ស្វាគមន៍​របស់​ឯ​.​ឧ គឹម ឆៃ​ហៀ​ង ក៏បាន​លើកឡើង​ថា​ក្នុង​សារៈសំខាន់​របស់​គំនិត​ផ្តួចផ្តើម​សា​តូ​យ៉ាម៉ា គឺ​ឆ្លុះបញ្ចាំង​ពី​ភាពសុខដុមរមនា​រវាង​សង្គម និង ធនធានធម្មជាតិ និង ធនធាន​ជីវៈចម្រុះ ជា​ពិសេស​តម្លៃ និង ផលប្រយោជន៍​នានា របស់​វា​សម្រាប់​ជីវិត​នៅលើ​ភពផែនដី ។​

​ក្នុងនោះ​ឯកឧត្តម​ក៏​បាន​លើក​ពី​ស្ថានភាព​និង ទិដ្ឋភាព​ទូទៅ​របស់​ខេត្តសៀមរាប ដែលជា​តំបន់​ទេសចរណ៍​វប្បធម៌ និង ធម្មជាតិ ដ៏​មាន​តម្លៃ​របស់​កម្ពុជា​ហើយ​មាន​តំបន់ការពារធម្មជាតិ​ចំនួន​៥ គឺ តំបន់ការពារទេសភាព​អង្គរ , ឧទ្យាន​ជាតិ​ភ្នំ​គូលែន , ដែន​ជម្រក​សត្វ ព្រៃ​គូលែន​ព្រហ្ម​ទេព និង ដែនជម្រកសត្វព្រៃ​បឹង​ពែ​រ ព្រមទាំង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹង​ទន្លេសាប ។ ម្យ៉ាងទៀត ស​ន្និសិទ​លើក​ទី​៦ នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​នេះ បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ពី​កិច្ចសហការដ៏​ល្អ​និង ជិតស្និទ្ធ រវាង​រាជរដ្ឋាភិបាល និង ដៃគូ​អន្តរជាតិ​នានា​នៅ​ជុំវិញ​ពិភពលោក ។​

​បន្ទាប់​ពី​ចំណាប់អារម្មណ៍​របស់​លោក​បណ្ឌិត​Kazuhiko Takeuchi​នាយក​នៃ​លេខាធិការដ្ឋាន IPSI និង សាកលវិទ្យាល័យ UNU-IAS រួចមក មានប្រសាសន៍​នោះដែរ​ឯ​.​ឧ​ខៀវ មុត​បាន​លើកឡើង​ថា វិបត្តិ​បរិស្ថាន​ជា សកល​ជះ​ឥទ្ធិពល​អវិជ្ជមាន​មក​លើ​យើងទាំងអស់គ្នា រួម​ទាំង​ប្រទេស​កម្ពុជា​ផងដែរ ។  កម្ពុជា​បាន​ក្លាយ​ជា​សមាជិក សកម្ម​នៃ​អនុសញ្ញា សន្ធិសញ្ញា និង កិច្ចព្រមព្រៀង​ថ្នាក់​សកល ថ្នាក់​តំបន់​ជាច្រើន ស្តី​ពី​បរិស្ថាន និង ធនធានធម្មជាតិ  ដើម្បី​ឈានដល់​គោលដៅ​ចុង​ក្រោយ នៃ​និរន្តរភាព​បរិស្ថាន និង ធនធានធម្មជាតិ និង ភាព​ធន់​ទៅនឹង​បម្រែ បម្រួល​អាកាសធាតុ ។ អង្គ​ស​ន្និសិទ​សកល IPSI លើក​ទី​៦ នៅលើ​ទឹកដី​អង្គរ ដែល​ជា​តំបន់​ទេសភាព​យ៉ាងសំខាន់ របស់​កម្ពុជា ខាង​វប្បធម៌ និង ធម្មជាតិ​ដ៏​សម្បូរបែប ដែល​មាន​ឧទ្យាន​ជាតិ​ភ្នំ​គូលែន , តំបន់​បេតិកភណ្ឌ​ពិភពលោក និង តំបន់​ឋ​មនី​យ​ជីវ​មណ្ឌល​បឹង​ទន្លេសាប ។​

​ឯ​.​ឧ ខៀវ មុត ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា កិច្ចប្រជុំ​អន្តរជាតិ​នេះ មិន​ត្រឹម​បង្ហា​ពី​សារៈសំខាន់​នៃ​សង្គម​ដែល​មាន​ភាព​សុខដុម ជាមួយ​ធម្មជាតិ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​លើក​ទឹកចិត្ត​ឲ្យ ការចូលរួម​ពេញលេញ​ពី​ដៃគូ​ពាក់ព័ន្ធ ពិសេស​សហគមន៍​មូលដ្ឋាន ក្នុង​ការបន្ត​កិច្ចប្រឹងប្រែង​អភិរក្ស​ធម្មជាតិ និង កិច្ចការពារ​វប្បធម៌ ខណៈពេល​ដែល​ជម្រុញ​ដល់​ការធ្វើឲ្យ​ប្រសើរ​នូវ​ជីវភាព​រស់នៅរ​បស់​ប្រជាជន ។​

​ឯកឧត្តម​បាន បន្តទៀតថា កម្ពុជា​ទើប​បាន​បញ្ចប់​ការពិនិត្យ​ឡើងវិញ​លើ​យុទ្ធសាស្ត្រ និង ផែនការ​សកម្មភាព​ជាតិ ស្តីពី​ជីវៈចម្រុះ  ហើយ​គោល​គំនិត​របស់​យុទ្ធសាស្ត្រ​នេះ ក៏​ត្រូវ​ក្រសួងបរិស្ថាន​បាន​បញ្ចូល​យ៉ាង​ជោគជ័យ  ទៅ​ក្នុង​គំនិត​ផ្តួចផ្តើម សា​តូ​យ៉ាម៉ា ។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក៏​មាន​សង្ឃឹម​ជឿជាក់ថា គោល​គំនិត​នៃ​ការផ្តួចផ្តើម​សា​តូ​យ៉ាម៉ា នឹង​ជួយ​ឲ្យ ឈាន​ដល់​គោលដៅ​ថ្មីៗ នៃ​ការអភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព តាមរយៈ​មធ្យោបាយ​ផ្សព្វផ្សាយ ការគ្រប់គ្រង​ប្រកប ដោយ​ចីរភាព និង ការអភិរក្ស​ដី​កសិកម្ម ព្រៃ ទី​ជម្រាល និង តំបន់​ទេសភាព​ក្នុងប្រទេស និង ទូទាំង​ពិភពលោក ៕
​ដោយ ៖ (​លុច ណា​ម​) សៀមរាប​

 

2016_01_13b (1) 2016_01_13b (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.