ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

​អភិបាល​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យមាន​កម្មក​រ​-​កម្មការិនី​ស្នាក់នៅ​ក្នុង​សំណង់​អគារ ដែល​កំពុង​សាងសង់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវ​មើល​ការខុសត្រូវ​ទៅលើ​ការដ្ឋាន​សំណង់​នានា​ឲ្យបាន​ម៉ត់ចត់ ដោយ​មិន​អនុញ្ញាត​ឲ្យមាន​កម្មក​រ​-​កម្មការិនី ស្នាក់នៅ​ក្នុង​សំណង់​អគារ​ដែល​បាននិងកំពុង​សាងសង់​ជា​ដាច់ខាត​។​

​ការ​ដាក់​បទបញ្ជា​បែប​នេះ​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​ស្ដី​ពី​សំណង់​ចាស់​ទ្រុត​ទ្រោម​នៅក្នុង​រាជធានី ដោយ​មាន​ការចូលរួម​ពី​អាជ្ញាធរ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​មួយចំនួន​ទៀត នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា «​ការ​ហាមប្រាម​មិនឲ្យ​មាន​ការ​ស្នាក់នៅ​កម្មករ​នៅក្នុង​ការដ្ឋាន​សំណង់​ធ្វើឡើង ដើម្បី​រក្សា​សុវត្ថិភាព​ជូន​កម្មករ​ខណៈ​ដែរ កន្លងមកនេះ​នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កែប មាន​បញ្ហា​បាក់ស្រុត​អគារ​កើតឡើង ដោយ​បាន​ធ្វើឲ្យ​កម្មក​ររាប់សិប​នាក់​បាន​ស្លាប់ និង​រងរបួស​។ បញ្ហា​បែប​នេះ​មិនមែន​ជា​រឿង​សាមញ្ញ​ទេ វា​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស ដែល​យើង​ត្រូវតែ​មាន​ការបង្កា​រទប់​ស្កាត់​អោយបាន​ខ្ពស់​ជាមុន​»​។​

​លោក ឃួ​ង ស្រេង បាន​បន្តទៀតថា អាជ្ញាធរ​ខណ្ឌ រាជធានី គឺជា​ម៉ែ​ជា​ឪ​របស់​ប្រជាពលរដ្ឋ​ដូច្នេះ​ទេ យើង​ត្រូវតែ​យកចិត្តទុកដាក់​ឲ្យបាន​ខ្លាំងក្លា​ជាមួយនឹង​ប្រជាពលរដ្ឋ ដោយ​អាជ្ញាធរ​ខណ្ឌ មាន​អភិបាលរង​មួយរូប និង​មន្ទីរ​ជំនាញ មាន​អនុប្រធាន​មន្ទីរ ១​រូប ត្រូវ​ចុះ​តាមដាន​ពិនិត្យមើល​ការដ្ឋាន​សំណង់​ដែល​បាន​នឹង​កំពុង​សាងសង់​ថា​តើ សំណង់​ទាំងនោះ មាន​
​ច្បាប់​ទេ ស្របតាម​ស្តង់ដារ​បច្ចេកទេស​ទេ​។ បើ​ពិនិត្យ​ឃើញថា ការដ្ឋាន​សំណង់​ទាំងនោះ​ធ្វើ​ខុស​លក្ខណៈ​បច្ចេកទេស និង​មិនមាន​ច្បាប់​អនុញ្ញាត យើង​ត្រូវតែ​បិទ​ជា​បណ្ដោះអាសន្ន និង​ត្រូវ​ហៅ​ម្ចាស់​ការដ្ឋាន​សំណង់​មក​ប្រជុំ​ដោះស្រាយ សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​ការដ្ឋាន​ទាំង​នោះ​អនុវត្ត​ទៅតាម​ច្បាប់ និង​សាងសង់​ដែល​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​។​

​លោក​ក៏​បាន​បញ្ជាក់​ផងដែរ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​បាន​បន្ទុច​បង្អាក់ ចំពោះ​ការសាងសង់​អាគារ​នោះទេ ដោយសារ​តែ​កម្ពុជា គឺជា​ប្រទេស​កំពុង​អភិវឌ្ឍ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី សំណង់​ទាំងនោះ​ត្រូវតែ​ពិនិត្យ​ឲ្យបាន​ម៉ត់ចត់ ចៀសវាង​កុំអោយ​ហេតុ​ការ​មិន​ល្អ​កើតឡើង​។​

​លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ផង​ដែរ​ថា នៅ​រាជធានី​ភ្នំពេញ​របស់​យើង ពិតជា​មាន​អាគា​ចាស់ៗ ទ្រុឌទ្រោម​ច្រើន​ដែល​បន្សល់​តាំងពី​ជំនាន់​បារាំង​ក៏មាន ដែល​ការងារ​នេះ​គឺជា​ការងារ​ដែល​យើង ត្រូវ​យកចិត្តទុកដាក់ និង​ស្រង់​ស្ថិតិ​ឱ្យ​បាន​ច្បាស់ ជៀសវាង​មាន​បញ្ហា​កើតឡើង យើង​មិន​បានដឹង​។​

​លោក សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ បាន​លើកឡើង​ដែរ​ថា សំណង់​គឺ​ជា​ការងារ​មួយ​ដែល​មន្ទីរ​បាន​យកចិត្តទុកដាក់ ដោយ​កន្លងមក​នេះ យើង​បាន​ចែក​ក្រុមការងារ​ជា ២​ក្រុម ដើម្បី​ចុះ​ត្រួតពិនិត្យ​មើល​ទៅលើ​បច្ចេកទេស និង​ច្បាប់​នៅក្នុង​ការដ្ឋាន​ទាំងនោះ ដោយ​បាន​ជំរុញ​ឲ្យមាន​ការតាម​ដាន​សំណង់​ទាំងនោះ​រហូត ពោល​គឺ បើ​ខុស​លក្ខណៈ​បច្ចេកទេស​យើង​ត្រូវ​ផ្អាក​ការដ្ឋាន​សំណង់​ជា​បណ្តោះអាសន្ន និង​ហៅ​ម្ចាស់​សំណង់​មក​ប្រជុំ​ដោះស្រាយ​។ សំណង់​មួយ បើ​មិន​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ទេ សាងសង់​ខុស​ប្លង់ ក្នុងនាម​អាជ្ញាធរ​និង​មន្ទីរ​ជំនាញ​គឺ​ត្រូវតែ​បិទ​សំណង់​ទាំងនោះ​តែ​ម្ដង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.