ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

២​ថ្ងៃ​ទៀត​សែន​ចូល​ឆ្នាំ​ចិន សម្តេច​តេជោ ហ៊ុន សែន ជូនពរ​បងប្អូន​ខ្មែរ​-​ចិន និង​ជនរួមជាតិ ជួបតែ​សេចក្តីសុខ​ចម្រុងចម្រើន ទទួលបាន​លាភ​សំណាង និង​ហេង​ហេង​គ្រប់ៗ​គ្នា !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២០​នេះ បាន​បង្ហោះ​សារ​ជូនពរ​ដល់​បងប្អូន​ខ្មែរ​-​ចិន និង​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ​ចម្រុងចម្រើន និង​ទទួលបាន​លាភ​សំណាង និង​ហេង​ហេង​គ្រប់ៗ​គ្នា ខណៈ​សល់​តែ​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​នឹង​ចូលមក​ដល់​។​

​ជាមួយគ្នានេះ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ណែនាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ សូម​ចៀសវាង​កុំ​នាំ​បញ្ហា​ដល់​ខ្លួន ដោយសារ​ការសប្បាយ​ភ្លេច​គិត មិន​បាន​ប្រុងប្រយ័ត្ន ជាពិសេស​ក្នុង​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​ខាងមុខនេះ ដូចជា​ពេល​ស្រវឹងស្រា​កុំ​បើកបរ ព្រោះ​អាច​ជួប​គ្រោះថ្នាក់​ជា​យថាហេតុ​។​

​សម្តេច​តេជោក៏មិន​បាន​ភ្លេច​ពាក្យ «​អរគុណ​សន្តិភាព​» ផងដែរ ព្រោះ​ដោយសារ​តែ​សន្តិភាព​នេះហើយ ទើប​ធ្វើឲ្យ​បងប្អូន​ប្រជាពលរដ្ឋ រៀបចំ​ប្រារព្ធ​ពិធី​បុណ្យទាន ប្រកបដោយ​ភាពសប្បាយ​រីករាយ​។​

​សម្តេច​តេជោ ហ៊ុន សែន សរសេរ​ក្នុង Facebook យ៉ាង​ដូច្នេះ​ថា «​សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ​? នៅសល់តែ​២​ថ្ងៃ​ទៀត ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​នឹង​មកដល់​។ មួយឆ្នាំៗ​ពិតជា​លឿន​មែន ហើយ​មិនយូរប៉ុន្មាន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ ក៏​នឹង​មក​ដល់​ទៀត​នៅ​ខែ​មេសា​ខាង​មុខ​។ សព្វថ្ងៃនេះ បងប្អូន​ខ្សែស្រឡាយ​កាត់​ចិន​ក៏​មាន​កាន់តែច្រើន ហើយ​បងប្អូន​មាន​ជីវភាព​រស់ នៅ​កាន់តែ​ធូរធារ​ផងដែរ​។​

​តាម​ធម្មតាឲ្យ​តែ​ចូល​ឆ្នាំ​ចិន​ម្តងៗ គឺ​បាន​សប្បាយ​ដល់​បងប្អូន​ខ្មែរ​ផងដែរ ដូច​ពាក្យ​កំពុង​ពេញ​និយម​និយាយ​ថា “​ចូល​ឆ្នាំ​ចិន ស្រវឹង​ខ្មែរ​”​។ តែ​សូម​ចៀសវាង​កុំ​នាំ​បញ្ហា​ដល់​ខ្លួន ដោយសារ​ការសប្បាយ​ភ្លេច​គិត មិន​បាន​ប្រុងប្រយ័ត្ន ជាពិសេស​ក្នុង​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​ខាងមុខនេះ​។ សូម​ជូនពរ​បងប្អូន​ខ្មែរ​-​ចិន និង​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ​ចម្រុងចម្រើន និង​ទទួលបាន​លាភ​សំណាង និង​ហេង​ហេង​គ្រប់ៗ​គ្នា ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​ខាងមុខនេះ​។ អរគុណ​សន្តិភាព​»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.