ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

​សម្ដេច​ក្រឡាហោម ស ខេង ប្រាប់​អភិបាលខេត្ត​ដែល​មាន​ព្រៃឈើ ត្រូវ​យកចិត្តទុកដាក់​បង្ការ ទប់ស្កាត់​កុំឲ្យ​ភ្លើង​ឆេះ​ព្រៃ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២០​នេះ បាន​ប្រាប់​ទៅ​កាន់​អភិបាល​ខេត្ត​ទាំងឡាយណា ដែល​មាន​ព្រៃឈើ​ច្រើន ត្រូវ​យកចិត្តទុកដាក់​បង្ការ ទប់ស្កាត់ កុំឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្នុង​រដូវ​ក្ដៅ​នេះ​។​

​ក្នុង​ពិធី​សម្ពោធ និង​ប្រកាស​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ អង្គភាព​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី​-​ខេត្ត នៅ​ខេត្ត​ពោធិ៍សាត់ សម្ដេច​ក្រឡាហោម ស ខេង ក៏​បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ផ្ទាល់​តែម្ដង ត្រូវតែ​ចូលរួម​បង្ការ និង​ទប់ស្កាត់​ករណី​នេះ​ឲ្យបាន​ទាំងអស់គ្នា​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​តាម​សំណើ​រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន ឲ្យជួយ​រំលឹក​អំពី​ភ្លើង​ឆេះ​ព្រៃ អញ្ចឹង​យក​ឱកាស​នេះ​សុំ​រលឹក​តែម្ដង ព្រោះ​អភិបាល​រាជធានី​-​ខេត្ត​ទាំង​២៥ មក​ចូលរួម អញ្ចឹង​ទេ​សូម​រំលឹក​ដល់ ឯកឧត្តម ប្រធាន​ក្រុមប្រឹក្សា អភិបាល​តាម​ខេត្ត​យកចិត្ដទុកដាក់ ពិសេស​ខេត្ត​ដែល​មាន​ព្រៃឈើ ដែល​សេសសល់​ច្រើន ឬ​តិច ត្រូវ​យកចិត្ដទុកដាក់ដ​ល់​ភ្លើង​ឆេះ​ព្រៃ​នេះ ឬក៏​គ្រោះ​អគ្គិភ័យ​ផ្សេងៗ​ទៀត​»​។​

​សារ​អំពាវនាវ​របស់​សម្ដេច​ក្រឡា​ហោម ស ខេង ធ្វើឡើង​បន្ទាប់​ពី​មើលឃើញ​ពី​ផល​លំបាក ដោយសារតែ​ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​អូស្ដ្រាលី កាលពី​ពេល​ថ្មីៗ​នេះ ដែល​ធ្វើឲ្យ​បាត់បង់​អាយុជីវិ​តមនុស្ស សត្វ និង​ខាតបង់​ថវិកា​អស់​ជាច្រើន​លាន​ដុល្លារ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.