ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​មណ្ឌល​គី​រី​នាំយក​អំណោយ​មនុស្សធម៌​ចែក​ជូន​គ្រួសារ​រងគ្រោះ​ដោយ​អគ្គិភ័យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​មណ្ឌល​គី​រី ៖ នៅ​ម៉ោង​ជាង​៦​ល្ងាច​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ស្រែ​ល្វី ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា បាន​ទទួល​អំណោយ និង ថវិកា​មួយចំនួន​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដែល​ដឹកនាំ​ដោយ​លោក ឡុង វិបុល នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ព្រមទាំង​សមាជិក សមាជិកា​សាខា និង​អនុសា ខា​ស្រុក​កែវ​សីមា កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ​មករា​នេះ​។​

​លោក ឡុង វិបុល នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បានឲ្យដឹងថា បន្ទាប់​ពី បានទទួល​ព័ត៌មាន​ពី​អនុសាខា​ស្រុក​កែវ​សីមា កាលពី​ពេល​ល្ងាច​ថា មាន​ក្រុម​គ្រួសារ​រង គ្រោះ​ដោយ​សារ​ភ្លើង​ឆេះ​ផ្ទះ ដូច្នេះ​ក្រុម​ការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​នាំ យក​អំណោយ​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា ដើម្បី​ចែក​ជូន​ដល់ដៃ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​អោយ​បាន​ទាន់បេលវេលា ហើយ​លោក និង​ក្រុមការងារ​ក៏​បាន​ចូលរួម​សំ ដែង​នូវ​ភាព​សោកស្តាយ ចំពោះ​ក្រុម​គ្រួសារ​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​។​

​លោក​បាន​បញ្ជាក់ថា អំណោយ​ដែល​ចែកជូន​ដល់​ក្រុមគ្រួសារ​នាពេលនោះ​រួមមាន​៖ អង្គរ ៥០​គីឡូក្រាម សារុង​០២ ក្រមា​០២ មុង​០២ ភួយ​០២ កន្ទេល​០២ តង់​០២ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេង​ឆា មី ប៊ីចេង និង​បាន​ផ្តល់​នូវ​ថវិកា​បន្ថែ​ម​២០​ម៉ឺន​រៀល​ផងដែរ​។ លោក​បាន​បន្ថែមថា អំណោយ​ទាំងនេះ​មិន​គ្រប់គ្រាន់​ទេ តែ​អាច​ជួយ​ដោះស្រាយ​នូវ​ទុក្ខ​មួយគ្រា​ផងដែរ​។​

​ទន្ទឹមនឹងនោះ ក្រុម​គ្រួសារ​រងគ្រោះ ក៏​បាន​ថ្លែង​អំណ​គុណ​ដល់​កាកបាទ​ក្រហម កម្ពុជា​ផង​ដែរ ដែល​បាន​ចុះ​ជួយ​ទាន់​ពេលវេលា ដើម្បី​យក​នូវ​គ្រឿងឧបភោគ​បរិភោគ មួយចំនួន​ដើម្បី​ជួយ​ដោះ​ទុក្ខ​ដល់​គ្រួសា​របស់គាត់ គ្រាន់​បាន​ទប់ទល់​មួយរយៈ​ដែរ​។​

​គួរបញ្ជាក់​ថា ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ ពន្លត់​មិន​ទាន់​នៅ​ចំណុច​ខាងលើ​នោះ មានឈ្មោះ លោក ឈិន ឆៃ បឿន អាយុ​៤៥​ឆ្នាំ នឹង​ប្រពន្ធ​ឈ្មោះ សឿន ហ៊ុំ អាយុ​៣៥ ជា​ជនជាតិ​ព្នង ផ្ទះ​របស់​គាត់​មាន​ទំហំ ៧​គុណ​៨​ម៉ែត្រ ហើយ​គាត់​ប្រកប​របរ​លក់ដូរ ចាបហួយ និង​លក់​សាំង​ជា​របរ​បន្ទាប់បន្សំ គ្រាន់​ចិញ្ចឹម​គ្រួសារ តែ​ដោយសារ​ការ​ធ្វេស ប្រហែស នៅពេល​លក់​សាំង​នៅពេល​យប់ គាត់​បាន​អុច​ទៀន​បំភ្លឺ វាល់​ចាក់​សាំង​អោយគេ ក៏​ត្រូវបាន​ភ្លើង​ឆាបឆេះ ពន្លត់​មិន​ទាន់ ឆេះ​គ្មាន​សល់​តែម្តង​៕
​ដោយ ៖ គីម ចំរើន

 

2016_01_12a (1) 2016_01_12a (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.