ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

​ពិធី​ប្រកាស​ចូល​កាន់តំណែង ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កែប បាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់តំណែង ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​កែប​។ ពិធី​នេះ​ស្ថិត​ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។​

​ពិធី​នេះ បាន​រៀបចំ​ធ្វើឡើង នៅ​សាលប្រជុំ​ធំ​សាលាខេត្ត​កែប ដោយ​មាន​ការចូលរួម​ពី​លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ​សាលាខេត្ត គណៈប្រតិភូ​អម​ដំណេី​រ និង​មន្ត្រី នៃ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ក្នុង​ខេត្ត​យ៉ាងច្រើន​កុះករ​។

​យោងតាម​សេចក្តីប្រកាស​ស្ដីពី ការ​ចូល​កាន់​តំណែង​ប្រធាន​មន្ទីរ​ព័ត៌មាន លោក រស់ ឧត្តុង អនុប្រធាន​មន្ទីរ​ព័ត៌មាន ត្រូវ​ឡើង​កាន់តំណែង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​កែប ជំនួស លោក លៀ​វ ស៊ុន​សារី ដែល​ត្រូវ​ចូលនិវត្តន៍​។

​ក្នុងឱកាស​នោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​កោតសរសើរ​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់លោក លៀ​វ ស៊ុន​សារី ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​កែប​ចាស់ កន្លងមក​បាន​ខិតខំ​អនុវត្ត​ការងារ តាម​ភារកិច្ច​របស់​ខ្លួន លេីការ​គ្រប់គ្រង​ទូរទស្ស​ខ្សែកាប និង ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​ក្នុង​ខេត្ត​
​ដោយ​សម្រេចបាន​នូវ​លទ្ធផល និង សមិទ្ធផល​របស់​មន្ទី​រ​ជា​បន្តបន្ទាប់​។​

​លោក ខៀវ កាញារីទ្ធ ក៏​បាន​ស្នើ​ដល់​ប្រធាន​មន្ទី​ព័ត៌មាន​ខេត្ត​កែប​ថ្មី ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​សាមគ្គី​ជា​ធ្លុង​មួយ សម្រេចបាន​នូវ​ស្នាដៃ​បន្តទៀត​ក្នុង​ការអនុវត្ត និង គ្រប់គ្រង​លេ​ី​ជំនាញ​មន្ទីរ​របស់​ខ្លួន ត្រូវ​គោរព​នូវ​អភិក្រម​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់ និង​បាវចនា​ពីរ​បន្ថែមទៀត គឺ​កែទម្រង់​ខាងក្នុង និង​បង្កើន​មិត្ត​ខាងក្រៅ ពិស​ដស​ត្រូវខិតខំ​បំពេញការងារ សហការ​សាមគ្គីភាព​ផ្ទៃក្នុង ជាមួយ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត ត្រូវ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ ការផ្សព្វផ្សាយ​ព័ត៌មាន​របស់​ខេត្ត​ក៏​ដូច​ជា​របស់​រាជរដ្ឋាភិបាល​កម្ពុជា លើ​ការអភិវឌ្ឍន៍ ឱ្យស្រប​ទៅតាម​ច្បាប់​របស់​ក្រសួង​ព័ត៌មាន ឲ្យមាន​ប្រសិទ្ធិភាព តម្លាភាព ក្នុង​ការចូលរួមចំណែក​អភិវឌ្ឍ​ខេត្ត​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.