ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

ការងារ​អប់រំ គឺ​មិន​អាច​កាត់ផ្ដាច់​ពី​ភាព​ប្រទាក់ក្រឡា​គ្នា លក្ខណៈ​ជា​ប្រព័ន្ធ​នៃ​មជ្ឈដ្ឋាន​ទាំង​បី គឺ​សាលារៀន គ្រួសារ និង​សង្គម​បានឡើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ អភិបាលរង​ខេត្ត​កំពត បាន​លើក​បញ្ជាក់​ថា​៖ ជា​ការពិត​ណាស់​ការអប់រំ​ទាមទារ​នូវ​ការចូលរួម​ពី​គ្រប់​ផ្នែក​ពាក់ព័ន្ធ និង​គ្រប់​ជ្រុងជ្រោយ មិន​អាច​ខ្វះ​ធាតុ​ចូលរួម​ណាមួយ​បានឡើយ ដោយ​មិន​អាច​ពឹងផ្អែក​តែ​លើ​វិស័យ​អប់រំ​មួយផ្នែក​បាន​ទេ គឺ​មានន័យថា “​សាលារៀន​ជា​របស់​សហគមន៍ ហើយ​សហគមន៍​ដើម្បី​សាលារៀន​”​។​

​នេះ​ជា​ការលើកឡើង របស់លោក ភូ លិ តំណាង លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត នៅក្នុង​ឱកាស នៃ​ការបើក​អង្គសន្និបាត​បូក​សរុប និង​វាយតម្លៃ លទ្ធផល​ការងារ​អប់រំ​យុវជន និង​កីឡា​ខេត្ត ដំណាច់​ឆ្នាំ​សិក្សា ២០១៨-២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​សិក្សា​២០១៩-២០២០ នៅ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០២០​។​

​លោក​អភិបាលរង​ខេត្ត​បាន​បន្តទៀតថា ក្នុងន័យ​ខាងលើនេះ គឺ​ការអប់រំ យើង​មិន​អាច​កាត់ផ្ដាច់​បាន​នឹង​មាន​ភាព​ប្រទាក់ក្រឡា​គ្នា មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៃ​មជ្ឈដ្ឋាន​អប់រំ​ទាំងបី រួមមាន សាលារៀន គ្រួសារ និង​សង្គម បើ​មិន​ដូច្នោះ​ទេ​ពិតជា មិន​អាច​ទទួលបាន​នូវ​សមិទ្ធផល​ល្អ សម​តាម​គោលបំណង គោលដៅ​របស់​យើង​ដែល​បាន​គ្រោងទុក​នោះឡើយ ពោល​គឺ​តម្រូវ​ឲ្យ​សាលា​រៀនមាន​កិច្ចសហការ​ជិតស្និទ្ធ​ជាមួយ​គ្រួសារ និង​សហគមន៍ ឬ​សាលារៀន​ត្រូវ​ផ្សារភ្ជាប់​ជាមួយ​គ្រួសារ និង​សង្គម​។

​លោក​អភិបាលរង​ខេត្ត​ក៏​បាន​ស្នើ​ដល់​អង្គសន្និបាត​ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ​នេះ រួម​គ្នា​រកឲ្យឃើញ​នូវ​មេរៀន​បទ​ពិសោធន៍ថ្មីៗ បញ្ហា​ប្រឈម​នានា ដំណោះស្រាយ​បែប​វិជ្ជមាន វិធីសាស្ត្រ​ដោះស្រាយ​ល្អៗ ជា​គន្លឹះ​បន្ថែមទៀត និង​ប្រមូលផ្ដុំ គ្រប់​ធាតុ​ចូល​ទាំងឡាយ ព្រមទាំង​ចំណុច​សេសសល់​ដើម្បី​កែលម្អ កសាង និង​អភិវឌ្ឍ​វិស័យ​អប់រំ​ក្នុង​ខេត្ត​ដោយ​ដាក់​ចេញ ជា​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​ក្នុង​ឆ្នាំ​សិក្សា​២០១៩-២០២០​នេះ ដើម្បី​រួមចំណែក​ក្នុង​ការអនុវត្ត ឱ្យ​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ឆ្នាំ​២០១៩-២០២៣ និង​កំណែទម្រង់​វិស័យ​អប់រំ ជាពិសេស​ផ្ដោត​ការយកចិត្តទុកដាក់​លើ​ប្រធានបទ​ពាក់ព័ន្ធ​ទៅនឹង អនុវិស័យ​ទាំង ៦ នៅ​ថ្នាក់ក្រោម​ជាតិ សំដៅ​ពង្រឹង​គុណភាព​អប់រំ​ឲ្យមាន​កំណើនឡើង​មួយកម្រិត បន្ថែមទៀត​។​

​សូមជម្រាបថា​៖ បើ​យោងតាម​របាយការណ៍រ​បស់​ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត គឺ​លោក តា​ក ហា​ប ឲ្យដឹងថា នៅក្នុង​ឆ្នាំ​សិក្សា​២០១៩-២០២០ នេះ​ខេត្ត​កំពត​មាន​មត្តេយ្យ​សិក្សា​សាធារណៈ​ចំនួន​២០០​កន្លែង​មាន​កុមារ​ចូល​សិក្សា​សរុប​ចំនួន ៧៦៧៩​នាក់​។ មាន​សាលាបឋមសិក្សា​សាធារណៈ​ចំនួន ៣១១ សាលា មាន​សាលា​សម្ព័ន្ធ​ចំនួន​២​សាលា មាន​សិស្ស​សរុប​ចំនួន ៧៦.៨១៤​នាក់ សាលា​គ្រឹះស្ថានសិក្សា​សាធារណៈ​សរុប​ចំនួន​១០០​សាលា ក្នុងនោះ អនុវិទ្យាល័យ​ចំនួន ៧៦ មាន​សិស្ស​សរុប ១៧.៣០៨​នាក់ វិទ្យាល័យ​ចំនួន ២៤ មាន​សិស្ស​សរុប​ចំនួន​២៣.៦៨២​នាក់​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.