ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

​លោក​ចៅក្រម​សាលាដំបូង​ខេត្ត​កំពត និង​មន្ត្រី​ពាក់ព័ន្ធ ចុះ​មក​ពិនិត្យ​ទីតាំង​ដី​ទំនាស់​មួយ​កន្លែង​នៅ​ភូមិ​ច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ ២៩២០ នេះ តុលាការខេត្ត​កំពត និង​មន្ត្រី​ពាក់ព័ន្ធ បាន​ចុះមក​ពិនិត្យ នៅ​ទីតាំង​ដី​ទំនាស់ មួយ​កន្លែង​ស្ថិតនៅ ភូមិ​ច​ង្ហោ​ន​ឃុំ ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​ការចុះ​មក​ត្រួតពិនិត្យ​ករណី​ទំនាស់​នេះ ដឹកនាំ​ដោយ លោក អាំង សុភា ចៅក្រម​សាលាដំបូង ខេត្ត​កំពត ហើយ​ករណី​វិវាទ​នេះ ស្ថាប័ន​ច្បាប់ ក៏​ដូច​ជា​មន្ត្រី​ជំនាញ មិនទាន់​ហ៊ាន​វិនិច្ឆ័យ​ថា​ភាគី​ណា​ឈ្នះ​ចាញ់​នោះទេ ដោយ​គ្រាន់តែ​ដឹកនាំ​មន្ត្រី​មក​ពិនិត្យ​ទីតាំង និង​ឯកសារ​ពាក់ព័ន្ធ​ដីធ្លី របស់​ភាគី​ទាំងសងខាង​ប៉ុណ្ណោះ​។​

​លោក អ៊ុក ចាន់ មន្ត្រី​សុរិយោដី​ខេត្ត​កំពត​
​បាន​លើកឡើង​ថា លោក​ចុះ​មក​នេះ ពុំ​មាន​បំណង​អ្វី​ក្រៅពី​ពិនិត្យ​មើល​ទីតាំង​ដី​ទំនាស់​ដែល​ភាគី​ម្ខាង​កំពុង​ប្តឹង​ចូល​សាលាដំបូង​ខេត្ត​កំពត រវាង​លោក កែវ មន្នី ហៅ​ផុក ជា​មន្ត្រីប៉ូលិស និង លោក ឆាយ​ផានី ជា​ប្រជាពលរដ្ឋ ដែល​រស់នៅ ក្នុងភូមិ​ច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត​(​ទីតាំង​ដី​ទំនាស់​)​។​

​លោក ឆាយ ផាន់​នី ដែល​រស់នៅ​ចំណុច​ដី​ខាងលើ បានឲ្យដឹងថា លោក​បាន​រស់នៅ និង​កាន់កាប់​អាស្រ័យ​ផល​នៅលើ​ដី​នេះ​២១​ឆ្នាំ​មកហើយ បែរជា លោក កែវ មន្នី ហៅ ផុក មក​ចោទ​កាន់​ថា រូប​លោក​រំលោភ​យក​ដី របស់គាត់ ចំនួន ៥​ហិត​តា ស្ថិតនៅ​ភូមិ​ឃុំ​ខាងលើ​នេះ​ទៅវិញ​។​ម្យ៉ាងទៀត​ដី​ដែល​គាត់​រស់នៅ​នេះ​មាន​ឯកសារ​ត្រឹមត្រូវ ថែមទាំង​មាន​សាក្សី​ដឹង​ឮ និង​មាន​សាលា​កប​ត្រ​ព័ត៌មាន​ដោយ​មាន​ការបញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន ថា​ដី​មួយ​កន្លែង​នេះ ជា​ដី​របស់​គាត់​យ៉ាង​ពិតប្រាកដ ប៉ុន្តែ​លោក កែវ​មុនី ហៅ​ផុក បែរជា​ចោទប្រកាន់​ទៅ​លើ​រូប​លោក​ថា រំលោភ​យក​ដី​របស់​គាត់​៥​ហិកតា ថែម​ទាំង​ប្ដឹង រូបគាត់ ទៅ​តុលាការ ខេត្ត​កំពត​ទៀតផង​។​

​លោក អាំង សុភា ចៅក្រម​សាលាដំបូង​ខេត្ត​កំពត បានបញ្ជាក់​ថា ការចុះ​មក​ព្រឹក​នេះ គឺ​ដើម្បី​ចុះ​ត្រួតពិនិត្យ​មើល​ទីតាំង​ដី​ទំនាស់ ថែម​ទាំង​ពិនិត្យមើល​ឯកសារ​ពាក់ព័ន្ធ​ដីធ្លី រវាង លោក ឆាយ ផាន់​នី និង លោក​កែ វ​មុនី ហៅ​ផុក ប៉ុន្តែ​ពុំ​ទាន់​មានការ​វែក​វែក​រក​ឈ្នះ​ចាញ់​នោះទេ​។ ដូច្នេះ​ភាគី​ទំនាស់​ត្រូវតែ​យក​ឯកសារ​មក​បង្ហាញ ដើម្បី​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់​។​

​ដោយឡែក លោក កែវ មុនី ហៅ​ផុក បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា រូប​លោក​មាន​ដី​នៅ​ទីនោះ​តាំងពី​ឆ្នាំ​១៩៩៣​មក​ម្លេះ ហើយ​លោក​ក៏មាន ឯកសារ គ្រប់គ្រាន់​ដែរ​។​ចឹង​ហើយ​ឈ្នះ​ចាញ់​ស្រេច​តែ​លើ​ស្ថាប័ន​ច្បាប់​ជា​អ្នកសម្រេច​ទៅ​ចុះ​។​

​ទាក់ទិន​នឹង​ករណី​ទំនាស់​ដី​នេះ គេ​រង់ចាំ​មើល​ថា​តើ​ភាគី​ខាង​ណា​ឈ្នះ ភាគី​ខាង​ចាញ់ ព្រោះ​ម្នាក់ៗ​សុទ្ធតែ​អះអាងថា ដី​ទំនាស់​មួយ​កន្លែង​នេះ​ជា​របស់​ខ្លួន​នោះ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.