ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

​មន្ត្រី​កាំកុងត្រូល​ខេត្ត​ត្បូងឃ្មុំ បន្ត​ចុះ​ត្រួតពិនិត្យ​រកឃើញ និង​ដកហូត​ទឹកក្រូច​ខូចគុណភាព​៧០​កំប៉ុង នំ​ចម្រុះ​១០​គីឡូក្រាម និង​ត្រី​បបែល​ងៀត​ផ្ទុក​សារធាតុ​គីមី​០៩​គីឡូក្រាម ពី​ផ្សារ​ជី​មាន់ ក្នុង​ស្រុក​ពញាក្រែក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ត្បូងឃ្មុំ​)៖ ដើម្បី​ពង្រឹង​គុណភាព​ទំនិញ និង​សុវត្ថិភាព​ម្ហូបអាហា​រលោក មាស មោរ៉ា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​មន្ត្រី​កាំកុងត្រូល​ខេត្ត សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បន្ត​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ ផ្សព្វផ្សាយ​អំពី​ការជ្រើសរើស និង​រក្សា​សុវត្ថិភាព​ម្ហូបអាហារ​ដល់​ប្រជាពលរដ្ឋ និង​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ជី​មាន់ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

​លោក មាស មោរ៉ា បាន​ថ្លែង​បញ្ជាក់ថា ក្នុង​សកម្មភាព​នោះ មន្ត្រី​កាំកុងត្រូល ធ្វើ​ការចុះ​ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព ម្ហបអាហារ​ដែល​កំពុង​ដាក់តាំង​លក់ ជាក់ស្តែង​គឺ​ត្រួតពិនិត្យ​កាលបរិច្ឆេទ​លើ​សំបក​វេច​ខ្ចប់ និង​ធ្វើតេស្ត​លើ​ត្រី​បបែល​ងៀត ត្រី​ហើម ផ្អក ប្រហុក សណ្តែក​បណ្តុះ បង្គា​រ និង​មឹក​ក្រៀម​។​

​ក្រោយ​ត្រួតពិនិត្យ ជា​លទ្ធផល​បាន​រកឃើញ និង​ដកហូត​ភ្លាមៗ​ទំនិញ​ហួស​កាលបរិច្ឆេទ និង​ខូចគុណភាព​មួយចំនួន​រួមមាន ទឹកក្រូច​៧០​កំប៉ុង នំ​ចម្រុះ​១០​គីឡូក្រាម និង​ត្រី​បបែល​ងៀត​មាន​ផ្ទុក​សារធាតុ​គីមី​បូរ៉ាក់ ចំនួន​០៩​គីឡូក្រាម ដើម្បី​យក​ទៅ​កម្ទេចចោល​។ ព្រមទាំង បាន​យក​គំរូ​ផលិតផល​ទំនិញ​ចំនួន ២៤​គំរូ ក្នុងនោះ​មាន​បន្លែ​១៤​គំរូ និង​ផ្លែឈើ​១០​គំរូ បញ្ជូន​ទៅ​មន្ទីរ​ពិសោធន៌​កាំកុងត្រូល ដើម្បី​វិភាគ​រក​សំណល់​ថ្នាំពុល​កសិកម្ម​ជា​បន្ត​។​

​ជាមួយគ្នា​នោះ មន្ត្រី​កាំកុងត្រូល​បាន​ធ្វើ​ការបិទ​ស្លាក​សញ្ញា​អប់រំ​អំពី​គុណភាព សុវត្ថិភាព​ផលិតផល​ចំណីអាហារ ព្រមទាំង​ពន្យល់​ណែនាំ​ពី​របៀប​ជ្រើសរើស និង​ការ​ដាក់​តាំង​លក់​នូវ​ទំនិញ​ជា​គ្រឿងឧបភោគ និង​បរិភោគ ក៍​ដូចជា​ធ្វើការ​អប់រំ និង​ណែនាំ​ដល់​អាជីវករ​មុន​នឹង​យក ទំនិញ​មក​លក់ ត្រូវ​ត្រួតពិនិត្យ និង​ដឹង​ពី​ប្រភព​ឲ្យ​ច្បាស់លាស់ ព្រមទាំង​ដាក់​តាំង​លក់ទំនិញ​ដែល​មាន​គុណភាព​ល្អ មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ និង​ហាម​ដាច់ខាត ទំនិញ​ដែល​គ្មាន​កាលបរិច្ឆេទ​ច្បាស់លាស់ ជា​ពិសេស​ហួស កាលបរិច្ឆេទ​ប្រើប្រាស់ ដែល​ខុស​ពី​បទ​បញ្ញតិ​នៃ​ច្បាប់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.