ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

​របួស​មនុស្ស​១៣​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរ រថយន្ត​សាំ​យ៉ុង​២​គ្រឿង​ព្រលះ​គ្នា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កំពង់ចាម ៖ អ្នកដំណើរ​ចំនួន​១៣​នាក់​រង​របួសធ្ងន់​និង​ស្រាល​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុង​ឧប្បតិហេតុ​គ្រោះថ្នាក់​ចរាចរ​បង្ករ​ដោយ​រថយន្ត​សាំ​យ៉ុង​២​គ្រឿង​ព្រលះ​គ្នា​ក្នុង​ពេល​បើក​ឆ្លងផ្លូវ​។

​ប៉ូលិស​បាន​អោយដឹងថា​នៅ​ថ្ងៃទី​១៩​ខែ​មករា​ឆ្នាំ​២០២០​វេលា​ម៉ោង ១៧​លើ​ផ្លូវជាតិ​លេខ ៦​ចំណុច​ផ្លូវបំបែក​ខាងកើត​ភូមិ​ផ្អាវ​ឃុំ​ផ្អាវ​ស្រុក​បាធាយ​ខេត្ត​កំពង់ចាម មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រវាង​រថយន្ត​និង​រថយន្ត​ដោយ​រថយន្ត​១​គ្រឿង​ម៉ាក​សាំ​យ៉ុង​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2z 1200 បើកបរ​ដោយ​ឈ្មោះ​នូ ម៉ឺ​យ ភេទ​ប្រុស​អាយុ ៧១​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ព្រែក​តា​គង់​សង្កាត់​ព្រែក​តាសេក​ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​បាន​បុក​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក់​សាំ​យ៉ុង​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2J0 580 (​អ្នកបើកបរ​រត់​បាត់​) បាន​បើក​ឆ្លងថ្នល់​ពី​លិច​ទៅ​កើត​។​

​លោក​អធិការ​បាន​បន្ត​ថា​ករណី​នេះ​បណ្ដាលឲ្យ​របួស​មនុស្ស​ចំនួន​១៣​នាក់​ធ្ងន់ ៥​នាក់ ស្រាល​៨​នាក់ (​ស្រី​៩​នាក់ ប្រុស ៤​នាក់​)​គឺ​១.​ឈ្មោះ នូ ម៉ឺយ​ភេទ​ប្រុស​អាយុ​៧១​នៅ​ភូមិ​ព្រែក​តា​គង់​សង្កាត់​ព្រែក​តាសេក ខណ្ឌ័​ជ្រោយចង្វារ ភ្នំពេញ​ជា​អ្នកបើករថយន្ត របួស ធ្ងន់​២​ឈ្មោះ​យស់ គឹម​សៀង ភេទ​ស្រី​អាយុ​៦៥​ឆ្នាំ នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ព្រែក​តាសេក ខណ្ឌ័​ជ្រោយចង្វា​ភ្នំពេញ​( ស្រាល​)៣ ឈ្មោះ​សន មករា ភេទ​ស្រី​អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា ធ្ងន់​៤​ឈ្មោះ​ម៉ែន គឹម​ចេង​ភេទ ស្រី​អាយុ​៦៥​ឆ្នាំ​នៅ​ភូមិ​ជាមួយគ្នា​(​ស្រាល​)៥​ឈ្មោះ​ស្លា ថូ ភេទ​ស្រី​អាយុ​៦៨​ឆ្នាំ​នៅ​ភូមិ​ជាមួយគ្នា ធ្ងន់​៦​ឈ្មោះ​យក់ សា​ខន ភេទ​ស្រី​អាយុ​៧៨​ឆ្នាំ​នៅ​ភូមិ​ជាមួយគ្នា ធ្ងន់​៧​ឈ្មោះ​សឿង ញិ​ប ភេទ​ស្រី​អាយុ​68​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា​ធ្ងន់ ៨ ស៊ិន ផៃ ភេទ​ប្រុស​អាយុ​៧១​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា​(​ស្រាល​)៩​ឈ្មោះ​សៅ ថុន ភេទ​ប្រុស​អាយុ​៧០​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា​(​ស្រាល​)១០.​ឈ្មោះ​ស៊ិប វណ្ណ​នី​ភេទ ស្រី​អាយុ​៦៧​ឆ្នាំ (​ស្រាល​)១១.​តាំង អេង​ជី ភេទ​ស្រី​អាយុ​១៨​ឆ្នាំ​នៅ​ភូមិ​ស្រី​រងិត ឃុំ​ចំការ​ក្រោម​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​( ស្រាល​)១២.​តាំង ហិប​ភេទ ស្រី​អាយុ​៣៩​នៅ​ភូមិ ជាមួយគ្នា​( ស្រាល​)១៣​ឈ្មោះ​ញ៉េត វុន​ភេទ ប្រុស​អាយុ​៤១​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា (​ស្រាល​)​។

​ប៉ូលិល​បាន​បញ្ជាក់ថា ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរ​នេះ​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ រីឯ​រថយន្ត​ទាំង​២​គ្រឿង​ត្រូវបាន​យក មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាធាយ​ដ​ម្បី​បំពេញ​សំណុំ​ឯកសារ​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.