ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏

​អរគុណ​សន្តិភាព​!- អរគុណ​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ចំនួន ៥១៣ នាក់ ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ចំនួន​ប្រមាណ ២៩៨៩ នាក់ នៅ​សាលារៀន​បឋមសិក្សា​ប្រជុំ​មិត្ត ភូមិ ខ្វិត ឃុំ​ពាំង​ល្វា ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​អាទិត្យ ១០​រោច ខែ​បុស្ស ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ មករា ឆ្នាំ ២០២០ ប្រជាពលរដ្ឋ​មាន​ក្តីរំភើប​សប្បាយរីករាយ​យ៉ាង​ក្រៃ​លែង​នៅ​គ្រប់ពេលវេលា​និង​ទី​កន្លែង​ក៏​ដូច​ថ្ងៃនេះ​ដែរ ព្រមទាំង​ថ្លែង​អំណ​គុណ ចំពោះ ឯកឧត្តម ហ៊ុន ម៉ា​នី និង​ក្រុមគ្រួសារ ដែល​មាន​ការយកចិត្ត​ទុកដាក់​យ៉ាង​កក់ក្តៅ​ទៅលើ​សុខភាព​របស់​ពួកគាត់​។

​នា​ថ្ងៃ​ទី ១៩ ខែ មករា ឆ្នាំ ២០២០ ឯកឧត្តម ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​វ័យក្មេង ប្រធាន​គណៈកម្មការ​ទី​៧​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ប្រធានកិត្តិយស​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ដឹកនាំ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ចំនួន ៥១៣ នាក់ ដើម្បី​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ និង ចែក​ថ្នាំ​ជូន​ដោយ​ឥតគិតថ្លៃ ដែល​អំណោយ​ថ្នាំពេទ្យ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​វ័យក្មេង ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​២៩៨៩ នាក់ (​ពីរ​ពាន់ ប្រាំបួន​រយ ប៉ែតសិប ប្រាំបួន នាក់ ) នៅ​សាលារៀន​បឋមសិក្សា​ប្រជុំ​មិត្ត ភូមិ ខ្វិត ឃុំ​ពាំង​ល្វា ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ព្រមទាំង​មាន​អាហារ​សាមគ្គី ចែក​ជូន​អាហារសម្រន់​ជា​នំ​បុ័ង និង​ទឹក​សុទ្ធ​ផងដែរ ។

ការចុះពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នា​ឱកាស​នេះ ដឹកនាំ​ដោយ ឯកឧត្តម ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​វ័យក្មេង អមដំណើរ​ដោយ ឯកឧត្តម សំ រិទ្ធី តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ ឯកឧត្តម លេង ផា​លី រដ្ឋលេខាធិការ​ក្រសួង​ផែនការ និង​ប្រធាន​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ដោយ​មាន​ការចូលរួម​សហការ​ពី ៖ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រការ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​កំពង់ស្ពឺ និង​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​ជួយ​ខេត្ត​កំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ ឯកឧត្តម លី សុន ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ឧដុង្គ ឯកឧត្តម ហួ ឈុន​គ្រី ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ពាំង​ល្វា លោក អោ វណ្ណ​ថេន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ស្ពឺ លោក ងួន វាសនា អភិបាល​នៃ​គណៈ​អភិបាលស្រុក​ឧដុង្គ ជាពិសេស​គឺ​លោកគ្រូ​-​អ្នក​គ្រូពេទ្យ​របស់​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី សាខា​សកម្មជន​ក្រុមការងារ​យុវជន​គណបក្ស​រាជធានី​ភ្នំពេញ និង មន្ទីរ​ជុំវិញ​ខេត្ត​ដែល​ពាក់ព័ន្ធ​។

ជំងឺ​ដែល​បាន​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​រួមមាន​៖ ជំងឺ​ទូទៅ ជំងឺ​ផ្លូវចិត្ត ជំងឺ​ទូទៅ​ផ្នែក​កុមារ ជំងឺ​រោគ​ស្ត្រី ជំងឺ​ឫសដូងបាត ជំងឺ​សួត ក្រពះ ពោះវៀន ជំងឺ​ផ្លូវដង្ហើម ជំងឺ​ប្រដាប់​រំលាយ​អាហារ ជំងឺ​សើ​ស្បែក ជំងឺ​ព្រូន ជំងឺ​ស្លេកស្លាំង ជំងឺ​សន្លាក់ឆ្អឹង ជំងឺ​រលាក​ថ្លើម ជំងឺ​កាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺ​ភ្នែក សុខភាព​មាត់​ធ្មេញ ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​បេះដូង លើសឈាម ជំងឺ​ត្រចៀក ច្រមុះ បំពង់ករ ជំងឺ​តម្រងនោម អេកូ​សាស្ត្រ ម៉ាស៊ីន​ផ្លុំ​រក​មេរោគ​ក្រពះ​តាមរយះ​ខ្យល់​ដង្ហើម វាស់​ចង្វាក់បេះដូង ផ្នែក​ប្រព័ន្ធ​ប្រសាទ​និង​បំបាត់​ការឈឺ​ចុកចាប់ មន្ទីរពិសោធន៍​(​វិភាគ​ឈាម​) វះកាត់​តូច និង​ព្យាបាល​របួស …​។​ល​។​

ការចុះពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នេះ​គឺ​កើត​ចេញពី​ស្មារតី​មនុស្សធម៌​សុទ្ធសាធ ស្តែង​ចេញ​ពី​សេចក្តីស្រឡាញ់​បងប្អូន ប្រជាពលរដ្ឋ ក្នុងនាម​ឈាមជ័រ​ខ្មែរ​ដូច​គ្នា ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​រួបរួម​គ្នា​តែមួយ អនាគត​តែមួយ ពោល​គឺ​ការព្យាបាល​មិន​ប្រកាន់​បក្សពួក ពូជសាសន៍ សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ​មួយចំណែក​ផងដែរ​។ បញ្ហា​សុខភាព គឺជា​មូលដ្ឋាន​គ្រឹះ​ដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យ​សុភមង្គល ជូន​គ្រួសារ និង​សង្គមជាតិ​។

សូម​ជម្រាប​ជូន​ផងដែរ​ថា ក្នុង​រយៈពេល ៨៥​ខែ (០២ ធ្នូ ឆ្នាំ​២០១២ ដល់ ១៩ មករា ឆ្នាំ​២០២០ ) ៨​ឆ្នាំ គិត​ចាប់ពី​ថ្ងៃ​បង្កើត ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន ២១៤​លើក ជាពិសេស​ដោយ​មាន​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ចូលរួម​ចំនួន ៤២៧៥ នាក់ (​បួន​ពាន់ ពី​រយ ចិ​បសិប ប្រាំ​នាក់ ) បាន​ពិនិត្យ និង​ព្យាបាល​ជំងឺ​ព្រមទាំង​ចែក​ថ្នាំ​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​បាន ចំនួន​៥២០៤៦១​នាក់ ( ហាសិប​ពីរម៉ឺន សូន្យ​ពាន់ បួន​រយ ហុកសិប មួយ នាក់​) ក្នុងនោះ​ស្ត្រី​មាន​ចំនួន ៣៤៩៨៩១​នាក់​(​សាមសិប​បួន​ម៉ឺន ប្រាំបួន​ពាន់ ប្រាំបី​រយ កៅ​សិប មួយ​នាក់​) ។

ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី មានលទ្ធភាព​ចុះ​ពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​តាម​តំបន់​មូលដ្ឋាន​ដាច់ស្រយាល តាម​ខ្នង​ផ្ទះ​ដោយ​ផ្ទាល់​នេះ​គឺ​ដោយសារតែ​មាន​ការគិត​គូរ​ដល់​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ពី​សំណាក់​បង​ប្រធាន ហ៊ុន ម៉ា​នី ដោយ​លោក​បាន​គាំទ្រ ណែនាំ និង​ចង្អុលបង្ហាញ​ប្រកប​ដោយ​ស​មានធម៌ ភាពឈ្លាសវៃ និង​ប្រកបដោយ​ថាមពល​ដើម្បី​អោយ​សកម្មភាព​មនុស្សធម៌នេះ​កើតមាន​ក្នុងន័យ​ចង់​ឃើញ​ជនរួមជាតិ​មាន​សុខភាព​ល្អ ក្នុងពេល​ដែល​ប្រទេសជាតិ​មាន​សុខសន្តិភាព មាន​ការអភិវឌ្ឍ​រីកចម្រើន​ឥតឈប់ឈរ ដែល​ទាំងអស់​នេះ​កើតចេញ​ពី​ការតស៊ូ ការបូជា​លះបង់​អស់​កម្លាំងកាយ កម្លាំងចិត្ត កម្លាំង​ប្រាជ្ញា ពេលវេលា និង​ស្មារតី​របស់​វិរ​ថ្នាក់ដឹកនាំ​របស់​យើង​ជាពិសេស​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បិតា​សន្តិភាព​នៃ​កម្ពុជា ដែល​បាន​ផ្តល់​ភាពសុខសាន្ត​ដល់​ប្រជាជន ដោយ​សម្តេច​មាន​ទេពកោសល្យ​ពី​កំណើត​ដឹកនាំ​ប្រទេសជាតិ​ចេញពី​ផេះផង់​នៃ​របប​មហន្ធការ​ឲ្យមាន​ការ​រីកចំរើន​ដូច​សព្វថ្ងៃ មាន​ការផ្សះផ្សា​បង្រួបបង្រួម​ជាតិ មាន​ស្ថិរភាព​ជាតិ និង​មាន​សុខ​សន្តិភាព​ពិតប្រាកដ ។

ដូច​សព្វដង​ដែរ ប្រជាពលរដ្ឋ​សប្បាយរីករាយ​ស្វាគមន៍ និង​ត្រេកអរ​ឥតឧបមា​ចំពោះ​ការចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​នេះ ជាពិសេស សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ និង​សូម​គោរព​ជូន​ពរ​បង​ប្រធាន ហ៊ុន ម៉ា​នី និង​ក្រុមគ្រួសារ ព្រមទាំង​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ទាំងអស់​សូម​ជួប​នូវ​ពុទ្ធពរ​ទាំង​ប្រាំ​ប្រការ​គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លាងឃ្លាត​ឡើយ ។

លើសពីនេះ​ទៅ​ទៀត​សូម​ថ្លែងអំណរគុណ​និង​ជូនពរ​ដល់ លោកតា លោកយាយ ពុក ម៉ែ អ៊ុំ ពូ មីង បងប្អូន ទាំងអស់​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​តែងតែ​គាំទ្រ​និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់ពេលវេលា ។​

យើងទាំងអស់គ្នា​សូម​អរគុណ​សន្តិភាព និង​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ព្រមទាំង​ប្តេជ្ញា​រួបរួម​គ្នា​ថែរ ក្សា ការពារ សុខសន្តិភាព និង​ស្ថិរភាព​តាម​គោលនយោបាយ ឈ្នះ​ឈ្នះ​របស់​សម្តេច​តេជោ ហ៊ុន សែន ឲ្យបាន​គង់វង្ស​ជានិច្ច​និរន្ត​រ៍ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.