ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ឈ្មួញ​ឈើ​ឈ្មោះ គា ថ្លើម​ធំ ហ៊ាន​យកឈ្មោះ​នាយ​ឧត្តមសេនីយ៍ មក​បាំង​សកម្មភាព​ល្មើសច្បាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​របស់​ឈ្មួញ​ឈើ​ឈ្មោះ គា ដែល​កំពុង​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន TDC របស់​លោក​ឧកញ៉ា ល័​ក្ខ ហើយ​ថ្លើមធំ​ហ៊ាន​យកឈ្មោះ​នាយ​ឧត្តមសេនីយ៍ ម្នាក់​ទៅ​គំរាម​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវបាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មួយចំនួន​រិះគន់​កាន់តែខ្លាំង​ឡើងៗ​។​

​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជំនាញ​នៅ​ខេត្ត​មណ្ឌលគិរី បានបញ្ជាក់​ថា ឈ្មួញ​ឈើ​ឈ្មោះ គា បាន​យកឈ្មោះ​មន្ត្រី​មាន​អំណាច​ទៅ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​ដែល​បញ្ហា​នេះ​បង្ក​ការរាំងស្ទះ​ដល់​សមត្ថកិច្ច​ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​។​

​បច្ចុប្បន្ន​នេះ​ឈ្មោះ គា បាន​បង្កើន​សកម្មភាព​ដឹកឈើ​ចេញពី​ព្រៃ​ការពារ​ចំណុច​ភូមិ​ប៉រ​ប៉េត ឃុំក្រង់​តេះ ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ។​

​សមត្ថកិច្ច​ស្រុក​ពេជ្រា​ដា បានបញ្ជាក់​ថា ឈ្មោះ គា បាន​យកឈ្មោះ​នាយ​ឧត្តមសេនីយ៍ នៅ​ក្រសួង​ការពារជាតិ​ទៅប្រើ​ដើម្បី​ការពារ​មុខរបរ​កាប់​ព្រៃឈើ ។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា មិន​ថា​មាន​នាយ​ឧត្តមសេនីយ៍​ការពារ​ឈ្មួញ​ឈ្មោះ គា ពិតប្រាកដ​មែន ឬ​យ៉ាងណា​នោះទេ តែ​ស្ថានភាព​ជាក់ស្តែង សមត្ថកិច្ច​ជំនាញ​មិន​ហ៊ាន​បង្ក្រាប​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​របស់​ឈ្មួញ​ឈ្មោះ គា នោះឡើយ​។​

​សកម្មជន​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌលគិរី​បាន​អះអាង​ថា សព្វថ្ងៃនេះ សកម្មភាព​របស់​ឈ្មួញ​ឈើ​ឈ្មោះ គា បាន​ប្រើ​រថយន្ត​ដឹកឈើ​ចេញពី​ព្រៃ​ជ្រៅ​ក្នុងស្រុក​ពេជ្រា​ដា​ក្នុង​មួយ​ថ្ងៃៗ​មិនតិច​ជាង​ពី​១០​ទៅ​២០​គ្រឿង​ទេ​ដែល​ក្នុងនោះ​គេ​សង្កេត​ឃើញ​ភាគច្រើន​ជា​ឈើ​សុ​ក្រំ​មាន​មុខកាត់​ចាប់​៥០​ទៅដល់​៧០​សង់ទីម៉ែត្រ​។

ប្រភព​ដដែល​បាន​បញ្ជាក់ថា កន្លងមក​មាន​សមត្ថ​កិច្ច​ជំនាញ​ធ្លាប់​ឃាត់​រថយន្ត​ដឹក​ឈើ​របស់​ឈ្មួញ​ឈ្មោះ គា ដែរ តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​គ្មានទេ​។​
​
ចំពោះមុខ​បញ្ហា​នេះ ប្រជាពលរដ្ឋ​រស់នៅ ឃុំក្រង់​តេះ ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី បាន​រិះគន់​ថា សមត្ថកិច្ច​ជំនាញ​ត្រូវតែ​បង្ក្រាប​បទល្មើស​ព្រៃឈើ បើ​ទោះ​ជា​ជន​ប្រព្រឹត្ត​បទល្មើស​ជា​អ្នក​ណា ឬ​មាន​អ្នកកាង​ពីក្រោយ​ឋានៈ​ខ្ពស់​ប៉ុណា​ក៏​ដោយ ព្រោះ​ជា​គោលការណ៍​ច្បាប់​គ្មាន​ការលើកលែង​នោះទេ​។
​
ប្រភព​ដដែល​បាន​បញ្ជាក់ថា បើ​សមត្ថកិច្ច​មូលដ្ឋាន​មិន​ហ៊ាន​បង្ក្រាប គួរតែ​រាយការណ៍​បញ្ហា​នេះ​ទៅ​ថ្នាក់លើ ដោយ​មិន​ត្រូវ​បណ្តែតបណ្តោយ​ឲ្យ​ជនល្មើ​ស​ធ្វើ​សកម្មភាព​បាន​យ៉ាង​រលូន​ដូច​សព្វថ្ងៃ ដែល​បញ្ហា​នេះ​កំពុង​បង្ក​ការក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​៕
​ដោយ ៖ គឹម ចំរើន​

 

2016_01_11w1 (6) 2016_01_11w1 (2)

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.