ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

​សម្ល​របុក ឬ​ប៉ូង ម្ហូប​ដ៏ពេញ​និយម​របស់​អ្នកស្រុក​ភ្នំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​សម្ល​របុក ឬ​ប៉ូង របស់​បងប្អូន​ជនជាតិដើម​ភាគតិច​រស់នៅ​តំបន់​ខ្ពស់​រាប​នា​ភាគ​ឦសាន ជា​ម្ហូបអាហារ​ដ៏​ពេញនិយម​សម្រាប់​ប្រជាជន​ក្នុង​តំបន់ ។ មិន​ត្រឹមតែ​ជា​ម្ហូបអាហារ​បែប​អ្នកស្រុក​ភ្នំ​ប៉ុណ្ណោះ​ទេ តែ​វា​បាន​នឹង​កំពុង​ទាក់ទាញ​ការចាប់​អា​រម្ម​ណ៏ ពី​ភ្ញៀវ​ទេសចរណ៏​ជា​ខ្លាំង​ផង​ដែរ ។​

​លោក ពូ ផល្លា ដែល​មាន​ទីលំនៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ​បានឲ្យដឹងថា លោក ពូ បាន​មក​រស់នៅ​ខេត្ត​មណ្ឌលគិរី ជាង ២០ ឆ្នាំ​មកហើយ​តាំង​ពី​មិនទាន់មាន​ផ្លូវ​ធ្វើ​ដំណើរ​ដូច​សព្វថ្ងៃ​ឡើយ ។ ហើយ​លោកពូ​ក៏​ចេះ​ធ្វើ​ម្ហូប​ឈ្មោះ សម្ល​បុក​ឬ​ប៉ូង យ៉ាង​ស្ទាត់ជំនាញ ព្រោះ​មុខម្ហូប​នេះ​សម្បូរ​ទៅ​ដោយ​វិតាមីន ដោយសារ​គេ​ប្រើ​សុទ្ឋសឹង បន្លែ បេះ​ពី​ព្រៃ​ធម្មជាតិ​ថ្មីៗ​តែម្តង​។​

​លោកពូ​បាន​បន្តថា គ្រឿងផ្សំ​សម្រាប់​ស្ល​សម្ល​បុក​ឬ​ប៉ូង​រួមមាន សាច់​យ៉ាវ​គោ​(​សាច់​ស្វិត ឬ​សាច់​ប្រភេទ​ងៀត​ក៏បាន​) ប្រហុក ចុងផ្តៅ ស្លឹក​ម្ទេស ត្រប់​ស្រួយ ស្លឹក​ខ្ចូញ ស្លឹក​ជន្លង់ ទំពាំង …​នឹង​ស្លឹក​រុក្ខជាតិ​បៃតង​មួយចំនួនទៀត ហើយ​អ្វី​ដែល​គេ​មិន​អាច​អត់​បាន​នោះ​គឺ បំពង់​ឬ​ស្សី​ព្រៃ​។​លោកពូ​បានបញ្ជាក​ថា ឬ​ស្សី​ព្រៃត្រូវ​រក​ឬ​ស្សី​ដើ​មណា ដែល​មាន​សាច់​វែង​(​ថ្នាំង​វែង​)​ធំ ទើប​អាច​ស្ល​បាន នឹង​ជួយ​បង្កើន​រសជាតិ​ផង​។​

​ចំពោះ​របៀប​នៃ​ការ​ស្ល គេ​ត្រូវ​បេះ​បន្លែ​ទាំងនោះ​លាង​ទឹក​ឲ្យ​ស្អាត ហាន់សាច់​ជា​បន្ទះ​តូចៗ ជ​ញ្ចាំ​ប្រហុក​ឲ្យ​ម៉ត់ រួច​លាយ​គ្រឿង​ស្ករ សនឹង​ប៊ីចេង​បន្តិច ចូល​គ្នា​ក្នុង​ឆ្នាំង​តែមួយ រួច​ញ៉ាត់​គ្រឿងផ្សំ​តែ​នោះ​ចូល​ទៅក្នុង​បំពង់​ឬ​ស្សី​ដែល​គេ​ត្រៀម​ទុក នឹង​យក​ទៅ​ដុត​ក្នុង​ភ្លើង​ប្រមាណ​ជិត​១​ម៉ោង​ជាកា​រស្រាច់​។​

​សម្ល​ប្រភេទ​នេះ គេ​សង្កេតឃើញ​ភ្ញៀវទេសចរណ៏​បរទេស ចូលចិត្ត​ឲ្យ​ម​គ្គុ​ទេស​ទេសចរណ៏ ដែល​នាំ​ពួកគេ​ដើរ​លេង​កម្សាន្ត​ក្នុងព្រៃ ស្ល​ឲ្យ​ហូប​នៅ​តាម​មាត់​អូរ​ក្នុងព្រៃ នឹង​កន្លែង​ដែល​សម្បូរ​បន្លែ​ធម្មជាតិ​៕
​ហេង ចាន់​ណុប​

 

2016_01_11w1 (3) 2016_01_11w1 (4) 2016_01_11w1 (5)

Filed in: វប្បធម៌

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.