ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

ប្រសាសន៍​ដ៏​មាន​អត្ថន័យ​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​ជិត​៦​ពាន់​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២០​នេះ បាន​ផ្តល់​កិត្តិយស​អញ្ជើញ​ជួប​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី ជាមួយ​អ្នកសារព័ត៌មាន​សរុប​ជិត​៦​ពាន់​នាក់​។ ពិធី​ជួបជុំ​អាហារ​សាមគ្គី​ជាមួយ​អ្នកសារព័ត៌មាន​ជា​លើក​ទី​៤​នេះ ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​ជំនួប​អាហារ​សាមគ្គី​នៅ​ឆ្នាំនេះ ក៏​មិន​ខុស​ពី​បណ្តា​ឆ្នាំ​កន្លង​ទៅ​នោះ​ដែរ ក្រៅពី​អ្នកព័ត៌មាន​ហើយ​នោះ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល អភិបាល​រាជធានី ខេត្ត មន្ត្រី​អ្នកនាំពាក្យ និង​មន្ត្រី​របស់​រាជរដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​លើ​វិស័យ​សារព័ត៌មាន ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូល​រួម​ក្នុង​ពិធី​នេះ​ផង​ដែរ​។​

​ខាងក្រោម​ជា​ប្រសាសន៍​ដ៏​មាន​អត្ថន័យ​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​ជិត​៦​ពាន់​នាក់​៖
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការជួបជុំ​ថ្ងៃនេះ ដើម្បី​ពង្រឹង​វិស័យ​ព័ត៌មាន​ដែល​ជា​ចំណែក​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​សម្រាប់​ការអបអរសាទរ​ថ្ងៃ​ខួប​ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​របស់​សម្តេច​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការរៀបចំ​ជំនួប​ចំ​ថ្ងៃ​១៤ មករា មិនមែន​ជា​ការរៀបចំ ដែល​មាន​ចេតនា​ឱ្យ​ចំ​ថ្ងៃ​ខួប​ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​របស់​សម្តេច​នោះទេ​។ គឺ​គ្រាន់តែ​ជាការ​ចៃដន្យ​ប៉ុណ្ណោះ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្រាប់​ខែ​មករា គឺពាក់ព័ន្ធ​នឹង​ប្រវត្តិ​ជីវិត​របស់​សម្រេច និង​ជាតិ​រហូត​ដល់​ទៅ​៣៨​។​
* រឿងរ៉ាវ​ទាំង​៨ ដែល​ពាក់ព័ន្ធ​នឹង​ជីវិត ក៏ដូចជា​ប្រវត្តិ​របស់​ជាតិ​នោះ​រួមមាន​៖ ទី​១ គឺ​ខួប​នៃ​ការ​រំដោះជាតិ​, ទី​២ ខួប​៤១​ឆ្នាំ ក្លាយខ្លួន​ជា​រដ្ឋមន្ត្រី​ការបរទេស​ក្នុង​វ័យ​មិន​ដល់​២៦​ឆ្នាំ​, ទី​៣ ខួប​លើក​ទី​៣៥ នៃ​ការ​ក្លាយខ្លួន​ជា​នាយករដ្ឋមន្ត្រី​ក្នុង​វ័យ​៣២​ឆ្នាំ​, ទី​៤ ខួប​៣២​ឆ្នាំ​នៃ​ការចរចា​រវាង​សម្តេច និង​សម្តេច​នរោត្តម សីហនុ​, ទី​៥ ខួប​២៤​ឆ្នាំ នៃ​ការចាប់ផ្តើម​អនុវត្តន៍​នយោបាយ​ឈ្នះ​ឈ្នះ​, ទី​៦ ខួប​៤៤​ឆ្នាំ​នៃ​ការ​ប្រែក្លាយ​ខ្លួន​ពី​កំលោះ​ទៅ​ជា​អ្នក​មាន​ភរិយា​, ទី​៧ ខួប​២០​ឆ្នាំ ក្លាយ​ជា​ជីតា​របស់​ចៅស្រី​លើកដំបូង​, ទី​៨ គឺ​កូនប្រុស​ស្រី​៤​គូ រៀបការ​នៅ​ក្នុង​ខែ​នេះ​រួមគ្នា​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​ត្រូវ​កាន់តំណែង​ប្រមាណ​១០​ឆ្នាំ​ទៅ​មុខ​ទៀត​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា បើ​លោក ហ៊ុន ម៉ា​ណែ​ត មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​នឹង​ក្លាយជា​នាយក​រដ្ឋមន្ត្រី គឺ​ត្រូវ​រង់ចាំ​រហូតដល់​ទៅ​ឆ្នាំ​២០២៨ ឬ​២០២៩ ឬ​២០៣០ ទៀត​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា គ្មាន​របប​ផ្ទេរអំណាច​ពី​ឪពុក ទៅ​កូន​នោះឡើយ គឺ​ត្រូវតែ​ធ្វើឡើង​តាមរយៈ​ការបោះឆ្នោត​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា បើ​ពេល​នេះ​ត្រូវ​ប្តូរ​នាយករដ្ឋមន្ត្រី ក៏​មិន​ទាន់​ដល់​ពេល​លោក ហ៊ុន ម៉ា​ណែ​ត ត្រូវ​ធ្វើ​នាយករដ្ឋមន្ត្រី​នោះឡើយ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​មិន​អត់ឱន​ឱ្យ​ជន​ណា​ប្រមាថ​សម្តេច និង​កូនប្រុស​នោះឡើយ​។​
* សម្តេច​តេជោ ចោទសួរ​ទៅ​ជនបរទេស​ទាំងឡាយ​ថា តើ​អាច​ទទួលយក​បាន​ទេ បើ​មាន​ការប្រមាថ​ដល់​ភរិយា និង​កូន​របស់​ពួកគេ​?
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នៅក្រោយ «​ហ៊ុន សែន​» គឹ «​ហ៊ុន សែន​»​។​
* សម្តេច​តេជោ ហ៊ុន សែន ក៏​សុំឱ្យ​បញ្ចប់​ការនិយាយ​ពី​ការប្រឹងប្រែង​ផ្ទេរអំណាច​ទៅ​ឱ្យ​កូន ព្រោះ​សម្តេច​ត្រូវ​កាន់តំណែង​នាយករដ្ឋមន្ត្រី​យ៉ាងតិច​បំផុត​១០​ឆ្នាំ​ទៅ​មុខ​ទៀត​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​អាច​រស់​ទៅបាន គឺ​ត្រូវ​ពឹងផ្អែក​លើ​ការផ្សាយពាណិជ្ជកម្ម​។​
* សម្តេច​តេជោ ហ៊ុន សែន ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ទាំងអស់ ដែល​ជួយ​ធ្វើឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាច​ដំណើរការបាន​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ស្នើ​ដល់​ក្រុមហ៊ុន​នានា ជួយ​គាំទ្រ​ដល់​ការផ្សព្វផ្សាយ​ព័ត៌មាន​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ដែល​បាន​ខិតខំ​ផ្សព្វផ្សាយ និង​ចូលរួម​ក្នុង​ការថែរក្សា​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការចូលរួម​របស់​ព័ត៌មាន​ទាំងអស់ បាន​ចូលរួម​ដល់​ការរក្សា​នូវ​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា គ្រាប់បែក​អាច​បំផ្លាញ​ផ្ទះ និង​ភូមិ​មួយ តែបើ​ការផ្សាយ​ព័ត៌មាន​បំភ្លៃ​ការពិត នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​របស់​ជាតិ​ទាំងមូល​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នៅពេល​មាន​ការប៉ះទង្គិច​គ្នា​រវាង​អាមេរិក និង​អ៉ីរ៉ង់ រឿង​ដែល​សម្តេច​ធ្វើ​មុន​គេ គឺ​ដាក់​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ទប់​តម្លៃ​ប្រេង​នៅ​កម្ពុជា​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ស្ថេរភាព​នយោបាយ និង​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច គឺ​ចំណង​ខ្សែ​មួយ​ដែល​មាន​មុខ​ពីរ ដែល​ត្រូវ​តែ​រក្សា​ឱ្យបាន​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា រាជរដ្ឋាភិបាល និង​ស្ថាប័ន​ព័ត៌មាន​ជា​ដៃគូ​ដែល​មិន​អាច​ខ្វះ​គ្នា​បាន​។​
* សម្តេច​តេជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​ដល់​សមាគម​អ្នកសារព័ត៌មាន​ទាំងអស់ ដែល​បាន​ខិតខំ​លើកកម្ពស់​សារព័ត៌មាន​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​ស្ថាប័ន​ទាំងអស់ ដែល​បាន​ខិតខំ​ផ្សព្វផ្សាយ​នូវ​ការងារ​របស់​ខ្លួន​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​កោតសរសើរ​ចំពោះ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែល​បាន​ឆ្លើយ​ដោយ​ផ្ទាល់​ជាមួយ​អ្នកព័ត៌មាន​។​
* សម្តេច​តេជោ ហ៊ុន សែន ចង់​ឃើញ​រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ​ទាំងអស់​យក​គំរូ​តាម​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា មន្ត្រី​បើ​មិនចេះ​កុំព្យូទ័រ ក៏​ត្រូវ​ចេះ​ឱ្យអស់​លើ​ការប្រើប្រាស់​ស្មា​ត​ហ្វូន​ផងដែរ ដើម្បី​ប្រសិទ្ធភាព​ការងារ​។​
* សម្តេច​តេជោ ហ៊ុន សែន សម្តែង​ការខកចិត្ត​ចំពោះ​អ្នក​ផ្សាយ​តាម Facebook ដែល​ផ្សព្វផ្សាយ​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​របស់​អ្នកដទៃ​។​
* សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ប្រតិកម្ម​ចំពោះ​អ្នក​ដែល​ផ្សាយ​តាម Facebook រឿង​ជម្លោះ​គ្រួសារ​ផង​ដែរ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ដាក់ចេញ​នូវ​ពាក្យស្លោក​ជូន​អ្នកព័ត៌មាន​ថា «​កុំ​បំពាន​សិទ្ធិ​អ្នក​ដទៃ កុំ​បំភ្លៃ​ការពិត​»​។​
* សម្តេច​តេជោ បាន​ថ្លែងថា ការចាប់ផ្តើម​សួនច្បារ​មិន​បាន​សម្រិត​សម្រាំង​ពូជ ប្រាកដ​ជា​ចេញ​ផ្កា​មក​មាន​ល្អ និង​មិន​ល្អ ស្មៅ ដើម​ត្រែង តែ​យូរ​ទៅ​ស្មៅ ស្បូវ ដើម​ត្រែង នឹង​ត្រូវ​ដកចេញ នៅសល់​តែ​ផ្កា​ទេ​។​
* សម្តេច​តេជោ ហ៊ុន សែន អំពាវនាវ​ដល់​អ្នកព័ត៌មាន​ចូលរួម​រក្សា​សន្តិភាព​។ បើ​ប្រទេស​មាន​សង្គ្រាម​មិន​អាច​បើក​ការផ្សព្វផ្សាយ​បាន​នោះឡើយ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា មនុស្ស​គ្រប់​ត្រូវការ​សន្តិភាព ដូច្នេះ​ត្រូវ​រួមគ្នា​ថែរក្សា​សន្តិភាព​។​
* សម្តេច​តេជោ ហ៊ុន សែន ក៏​ស្នើ​ដល់​អ្នកព័ត៌មាន​ចូលរួម​ថែរក្សា​ស្ថេរភាព និង​សន្តិសុខ​សង្គម តាមរយៈ​ការចូលរួម​ផ្សព្វផ្សាយ​នូវ​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​
* សម្តេច​តេជោ ហ៊ុន សែន ថ្លែងថា ការចូលរួម​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរ គឺជា​ការចូលរួម​ផ្សព្វផ្សាយ​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការផ្សាយ​វាយបក​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ គឺជា​ចូល​រួមចំណែក​រក្សា​នូវ​ស្ថិរភាព​សង្គម​។​
* សម្តេច​តេជោ ហ៊ុន សែន បានស្នើ​អ្នកព័ត៌មាន​ចូលរួម​រក្សា​សុខ​សន្តិភាព ស្ថិរភាព សុខ​សណ្តាប់ធ្នាប់​សង្គម និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​។​
* សម្តេច​តេជោ បាន​ថ្លែងថា ដើម្បី​រក្សាបាន​នូវ​សុខសន្តិភាព ស្ថេរិភាព​សង្គម សុខ​សណ្តាប់ធ្នាប់​សង្គម និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច គឺ​អ្នកព័ត៌មាន​ទាំងអស់​ត្រូវ​រួម​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​។​
* សម្តេច​តេជោ ហ៊ុន សែន ស្នើ​ដល់​ស្ថាប័ន​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ ត្រូវមាន​យន្ត​ច្បាស់លាស់​លើ​បញ្ហា​ព័ត៌មាន​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា រដ្ឋមន្ត្រី អភិបាល​រាជធាន ខេត្ត ត្រូវតែ​ជា​អ្នកទទួលខុសត្រូវ​ខ្ពស់​ជាងគេ ក្នុង​ការបញ្ចេញ​ព័ត៌មាន​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​កោតសរសើរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ សម្តេច​ក្រឡាហោម ស ខេង លោក​ទេសរដ្ឋមន្ត្រី ស៊ុ ន ចាន់ថុល និង​អភិបាលខេត្ត​មួយចំនួន ដែល​តែង​មាន​ភាព​សកម្ម​ក្នុងការ​ឆ្លើយ​ជាមួយ​អ្នកព័ត៌មាន​។​
* សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ស្នើ​ឱ្យ​អ្នកព័ត៌មាន​មាន​ការយោគយល់​ចំពោះ​រដ្ឋមន្ត្រី អភិបាល​រាជធានី ខេត្ត ដែល​មាន​ភាព​មមាញឹក​មិន​អាច​ឆ្លើយ​ជាមួយ​អ្នកព័ត៌មាន នៅពេល​មាន​កិច្ចប្រជុំ​។​
* សម្តេច​តេជោ ហ៊ុន សែន ប្រាប់​ដល់​មន្ត្រី​កុំ​ចាត់ទុក​អ្នកសារព័ត៌មាន​ជា​សត្រូវ គឺ​ត្រូវ​ចាត់ទុក​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​ត្រូវបាន​គេ​ចាត់ទុក​ជា​តារា​រះ​លើ​ទំព័រ​ព័ត៌មាន​តាំងពី​ឆ្នាំ​១៩៨២​មកម្ល៉េះ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា អ្នក​ព័ត៌មាន​ជា​អ្នក​ធ្វើ​ឱ្យ​គេ​ស្គាល់​សម្តេច​នៅលើ​ពិភពលោក​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​មាន​ភាព​ធូរស្រាល​បន្តិច​ក្រោយពេល​ម្តាយក្មេក​បាន​ប្រសើរ​ពី​ជំងឺ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ស្នើ​ដល់​រដ្ឋមន្ត្រី និង​អភិបាលខេត្ត បើ​មាន​ភាពចាំបាច់​ត្រូវ​ចេញ​មុខ​បកស្រាយ​ដោយផ្ទាល់​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​ឈប់​ផ្តល់​បទសម្ភាសន៍​ជាមួយ VOA ព្រោះតែ​ការ​កាត់​សំឡេង​សម្ភាសន៍​របស់​សម្តេច​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​មាន​បណ្តាញ​ព័ត៌មាន​សម្រាប់​ផ្តល់​បទសម្ភាសន៍​ផ្តាច់មុខ​នាពេល​បច្ចុប្បន្ន​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា មិនមែន​ដោយសារ​តែ​លេស​រក្សា​សន្តិសុខ​ជាតិ ហើយ​បិទ​គ្រប់​ព័ត៌មាន​នោះទេ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ស្នើ​ដល់​ស្ថាប័ន​ព័ត៌មាន និង​អ្នកព័ត៌មាន​ធ្វើ​ជា​ស្ពាន​ចម្លង​រវាង​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា អ្នកព័ត៌មាន​មិន​ត្រឹមតែ​ជួយ​ផ្សព្វផ្សាយ​នូវ​គោលនយោបាយ​នានា​នោះទេ តែ​ក៏​គួរ​តាមដាន​មើល​ការអនុវត្តន៍​គោលនយោបាយ​នោះ​ផងដែរ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា​មិន​អាច​យក​គំរូ ឬ ធ្វើ​តាម​ប្រទេស​ណាមួយ​នោះទេ​។​
* សម្តេច​តេជោ ហ៊ុន សែន ស្នើ​អ្នកព័ត៌មាន​ចូលរួម​កាន់តែច្រើន កាន់តែ​ស៊ីជម្រៅ​ក្នុង​ការប្រយុទ្ធ​ភាព​អសកម្ម អំពើពុករលួយ និង​អយុត្តិធម៌​ក្នុងសង្គម​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ត្រូវ​ទទួលស្គាល់ថា ភាពអយុត្តិធម៌​សង្គម វា​ប៉ះពាល់​ដល់​ស្ថិរភាព​សង្គម និង​ជម្លោះ​ប្រដាប់អាវុធ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​បាន​បញ្ជា​ទៅ​លោក កែវ រ៉េមី និង​នាយ​ឧត្តមសេនីយ៍ សៅ សុខា ស៊ើបអង្កេត​លើ​ករណី​មនុស្ស​ស្លាប់​នៅ​ខេត្ត​បន្ទាយមានជ័យ ដែល​ត្រូវបាន​អះអាងថា ស្លាប់​ដោយសារ​រង​ការធ្វើ​ទារុណកម្ម​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា បើ​មាន​ការធ្វើ​ទារុណកម្ម​មនុស្ស​រហូត​ដល់​ស្លាប់​មែន​នោះ គឺ​ត្រូវតែ​ចាប់ខ្លួន​មក​ផ្តន្ទាទោស​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សង្គម​មួយ​គ្មាន​ភាព​អយុត្តិធម៌ គឺជា​សង្គម​នាំឱ្យ​មាន​សុខុ​ដុមនីយកម្ម​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា អ្នកប្រព្រឹត្ត​អំពើ​អយុត្តិធម៌​នឹង​ត្រូវ​ថមថយ​នៅពេល​មាន​ការផ្សព្វផ្សាយ​។​
* សម្តេច​តេជោ ហ៊ុន សែន បន្ត​អំពាវនាវ​ឱ្យ​អ្នកព័ត៌មាន​ចូលរួម​ប្រយុទ្ធ​ជាមួយ​ព័ត៌មាន​ក្លែងក្លាយ ដោយ​បញ្ចេញ​នូវ​ព័ត៌មាន​ពិត​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ត្រូវ​ត្រៀម​លក្ខណៈសម្បត្តិ​បញ្ចប់​ការផ្សាយ​តាម​ប្រព័ន្ធ​អាន់​ណឺ​ឡក់ ទៅជា​ប្រព័ន្ធ​ឌីជីថល​នៅត្រឹម​ឆ្នាំ​២០២៣​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន នឹង​ត្រូវ​ចេញ​នៅក្នុង​ឆ្នាំ​២០២០​នេះ​។​
* សម្តេច​តេជោ ហ៊ុន សែន ស្នើ​ឱ្យមាន​ការខិតខំ​បណ្តុះបណ្តាល​ធនធានមនុស្ស​លើ​វិស័យ​ព័ត៌មាន​ទាំង​ចំណេះដឹង និង​សីលធម៌​វិជ្ជាជីវៈ​។​
* សម្តេច​តេជោ ហ៊ុន សែន ស្នើ​ឱ្យ​ស្ថាប័ន​ព័ត៌មាន​នីមួយៗ​បើក​វគ្គ​បំប៉ន​បន្ថែម​ដល់​បុគ្គលិក​របស់​ខ្លួន ឬ​ផ្តល់​ឱកាស​ឱ្យ​ទៅ​រៀន​បន្ថែម​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នៅពេល​សម្តេច​បញ្ចប់​ជីវិត​នយោបាយ សម្តេច​នឹង​ធ្វើ​ជា​សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន​។​
* សម្តេច​តេជោ ហ៊ុន សែន បានសម្រេច​មិន​យក​ថ្លៃ​លើ​ការប្រើប្រាស់​ហ្វ្រេ​កង់​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​។​
* សម្តេច​តេជោ ហ៊ុន សែន សម្រេច ផ្តល់​មេធាវី​ស្ម័គ្រចិត្ត​របស់​សម្តេច​ជួយ​ការពារ​ក្តី​ឱ្យ​អ្នកព័ត៌មាន តែ​ត្រូវ​ពិនិត្យ​លើ​អង្គហេតុ​ឱ្យ​សមស្រប​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​អ្នកព័ត៌មាន​មកពី​គ្រប់​និន្នាការ ដែល​បាន​ចូលរួម​ពិសា​អាហារ​សាមគ្គី​។​
* សម្តេច​តេជោ ហ៊ុន សែន បានប្រកាស​យក​ថ្ងៃ​១៤ មករា ជា​ថ្ងៃ​ជំនួប​រវាង​សម្តេច និង​អ្នកសារព័ត៌មាន​រៀងរាល់ឆ្នាំ​។​
* សម្តេច​បាន​បញ្ចប់​ការ​ថ្លែង​សុន្ទរកថា​នៅវេលា​ម៉ោង ១៩៖៤០​នាទី នា​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២០៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.