ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296!

ក្រុមការងារ​ថ្នាក់​ពង្រឹង​ចុះ​ជួយ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ទិវា​អបអរ​រំលឹក​ខូប​លើក​ទី​៣៧ ឆ្នាំ​នៃ​ទិវា​ជយ័ជំនះ ៧ មករា ឆ្នាំ​១៩៧៩~២០១៦

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កណ្តាល​៖ កាលពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៦ នៅ​ស្រុក​ស្អាង​ស្រុក​កោះធំ បាន​បែងចែក​ក្រម​ការងារ​ទៅ​ប្រារព្ធ​ទិវា​អបអរ​រំលឹក​ខួប​លើក​ទី​៣៧ ឆ្នាំ នៃ​ទិវា​ជ័យជំនះ ៧ មករា ឆ្នាំ​១៩៧៩ នៅតាម​បណ្តាល​ថ្នាក់ឃុំ រួមជាមួយ​និង​ក្រុមការងារ​ថ្នាក់​ពង្រឹង ចុះ​ជួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ទីស្តីការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ ទី​១ រការ​ខ្ពស ទី​២ ឃុំ​ខ្ពប ទី​បី​ឃុំ​ពោធិ៍​បាន ។​

​បើ​យោង​តាម​ការជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​៩​ខែ​មករា​ឆ្នាំ​២០១៦​ស្តិតនៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​រការ​ខ្ពស់​ភូមិ​ព្រែក​ខ្សេវ​ឃុំ​រការ​ខ្ពស់​ស្រុក​ស្អាង​ខេត្ត​កណ្តាល​បាន​បើក​ពិធី​ខូប​អនុស្សាវរី​លើក​ទី​៣៧ នៃ​ទិវា​ជ័យជំនះ ៧ មករា ក្រោម​អធិបតីភាព ឯកឧត្តម ខឹប សោភ័ណ្ឌ ប្រធាន​ថ្នាក់​ពង្រឹង​ឃុំ​រការ​ខ្ពស់ ឯកឧត្តម លីវ គីម ហេង អនុប្រធាន​ទី​១ លោក​មេឃុំ ….​រការ​ខ្ពស់​និង​ក្រុមប្រឹក្សារ​មេ​ភូមិ​ប្រជាពលរដ្ឋ​ចំនួន​១៥០​នាក់​អញ្ជើ​ចូលរួម​។

​នៅក្នុង​ឱកាស​នេះ ប្រជាពលរដ្ឋ​បាន​ឡើង​មាន​មតិ​យ៉ាង​ធ្ងន់ៗ​ទាំង​ទឹកភ្នែក ដោយ​កំហឹង​ឈឺចាប់​បំផុត​នៅ​របប​ប៉ុលពត​នេះ ខ្លះ​គេ​យក បង ប្អូន កូន ម្តាយ ឪពុក យកទៅ​សម្លាប់ចោល​នៅលើ​កោះគរ កោះអន្លុងចិន និង​នៅតាម​ប្រឡាយ​អូរ​ផ្សេងៗ​ទៀត​ ចំណែកឯ​អ្នក​ដែល​នៅរស់​ត្រូវ​បាន​កងកំលាំង​នៅក្នុង​របប​នេះ​គេ​ប្រើ​ឱ្យធ្វើ​អ្វី​គ្រប់យ៉ាងៗ​វេទនា​បំផុត ហើយ​បង្អត់បាយ​ឱ្យ​ហូប​តែ​បរបរ ហើយ​មាន​កំណត់ (​និយាយ​កាត់ៗ​ថា​ធ្វើការ​ជា​ក្រុម​ហូប​ជា​ក្រុម​ដេក​ជា​ក្រុម​)​។​

​ចំណែក​ឯកឧត្តម ខឹម សោ​ភ​ណ្ឌ័ ក៏​បាន​មានប្រសាសន៍ថា រូប​លោក​ក៏​ធ្លាប់​ឆ្លងកាត់​នូវ​របប​ប៉ុលពត​នេះ​ផង​ដែរ ។ អ្វី​ដែល​លោក​នៅ​ចាំ​មិន​ភ្លេច​នោះ ប៉ុលពត​គេ​ប្រើ​ឱ្យ​លី​អង្ករ​ចំនួន​១០​បាវ​១​បាវ​១០០​គី​ឡូ​ឆ្លងកាត់​និង​កាំចន្តើរ​ឡើង រហូត​លោក​ដួល​មាន​រង​របួស​ជើង​សង្ខាង​ពេទ្យ​គេ​ឱ្យ​សម្រាក់​១​ខែ​រួច​គេ​ប្រើរ​បន្តទៀត​។

​លោក​បាន​បញ្ជាក់ថា លោក​ដឹងគុណ​ជានិច្ច​និង​ភ្លេច​មិនបាន​ថ្ងៃ​៧ មករា ១៩៧៩​នេះ បាន​ក្រុមការងារ​​គណបក្ស​ប្រជាជន​កម្ពុជា​យើង​ប្រារព្ធ​ធ្វើ​អង្គ​មី​ទ្ទី​ញ​នេះ​ជាការ​រំលឹក​ដល់​ជ័យជំនះ ក្នុង​ឆ្នាំ​១៩៧៩ ហើយ​ថ្ងៃ​ជយ័ជំនះ ៧ មករា នេះ​គឺ​ជាមរ​តរប​ស់​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ដែល​នាំមក​នូវ​សុខ​សន្តិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ហើយ​ធ្វើឱ្យ​ប្រទេស​យើង​កុំ​ពុង​មាន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ។​

​ឯ​ឧត្តម​បាន​បន្តទៀតថា ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ឆ្លាប់​ឆ្លងកាត់​ក្នុង​របប​ប្រល័យ​ពូជសាស​ន៍​ប៉ុលពត គឺ​មិន​អាច​ភ្លេច​បាន​ទេ​នូវ​ការរស់រៀន​មាន​ជី​វិមាន​ជីវិត​ថ្មី​ឡើងវិញ ដូច្នេះ​ថ្ងៃ ៧ មករា គឺជា​ថ្ងៃ​ប្រវត្តិ​សាសន៍​សម្រាប់​ប្រជាជន​ទូទាំង​ប្រទេស និង​ប្រជាពលរដ្ឋ​គ្រប់រូប​បំភ្លេច​មិន​បាន​ថ្ងៃ​៧​មករា​នេះ​ក៏​មិនអាច​បំភ្លេច​ថ្នាក់ដឹកនាំ​កំពូល​ដែល​ហ៊ាន​ស្មគ្រ័ចិត្ត​លះបង់​បូជាជ​វិ​ត្ដើ​ម្ប​រំដោ​ប្រទេស​។

​រាជរដ្ឋាភិបាល​ក៏​សន្យា​នឹង​ខិតខំ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឱ្យមាន​ការរីកចម្រើន​កាន់តែ​ខ្លាំង​ថែម​ទៀត​ដើម្បី​ជៀសផុត​ពី​របប​ប្រលយ័​ពូជសាសន៍ដ៏​ខ្មៅ​ងងឹត​ឃោរឃៅ អមនុស្សធម៌ របស់​ប៉ុល​ពត ហើយ​នៅពេលនេះ រាជរដ្ឋាភិបាល​បាន​នាំ​មក​វិញ​នូវ​សន្តិភាព ប្រជាធិបតេយ្យ ជូន​ប្រជាពលរដ្ឋ​ក្នុងប្រទេស​កម្ពុជា​យើង សរុប​មក​មានន័យថា យើង​ទាំងអស់គ្នា​មិន​អាច​ភ្លេច​នូវ​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ នេះ​បាន​ទេ​។

​នៅ​ទី​បញ្ចប់ ឯកឧត្តម ចែក​ជូន​នូវ​ថវិកា​២០០០០៛ ទឹក​ផ្លែឈើ​១​កំប៉ុង ទឹក​សុទ្ធ​១​ដប ដល់​ប្រជាពលរដ្ឋ​ចំនួន​១៥០​នាក់ ៕
​ដោយ ហុក វិបុល​

 

2016_01_10aa (1) 2016_01_10aa (2) 2016_01_10aa (3) 2016_01_10aa (4) 2016_01_10aa (5) 2016_01_10aa (6)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.