ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

​បែកធ្លាយ​ទៀតហើយ​!!! ស្ថានីយ​ជញ្ជីង​អូរ​ចំណារ​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជញ្ជក់​ឈាម​រាស្ត្រ​….

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បែកធ្លាយ​ទៀតហើយ ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​អូរ​ចំណារ​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​សម្បើម​ដៃ​តែម្តង តាមរយៈ​ការ​ជញ្ជក់​ឈាម​រាស្ត្រ​ជាមួយនឹង​ការទាមទារ​បង់ថ្លៃ​បាយ​ទឹក​និង​ការ​គំរាម​ផាកពិន័យ​អូស​រថយន្ត​យក​ទៅ​ក្រសួង និង មន្ទីរ​សាធារណៈការ និង​ដឹ​កញ្ជូន ។​

​សេចក្តីរាយការណ៍​បានឲ្យដឹងថា ស្ថានីយ​ជញ្ជីង​អូរ​ចំណារ​បាន​បើកដៃ​ការ​ឲ្យ​កូន​ប្រព្រឹត​អំពើ​ពុករលួ​យ​ទាំង​បើកចំហរ ហើយ​សំអាងថា ជាគោលការណ៍​អនុញ្ញាតិ​ដែល​ក្រសួង​សាធារណៈ និង​ដឹកជញ្ជូន ដើម្បី​ដោះស្រាយ​បាយ​ទឹក​ប្រចាំថ្ងៃ ។​

​សេចក្តីរាយការណ៍​បាន​បន្ថែមថា ស្ថានីយ​ជញ្ជីង​អូរ​ចំណារ​មួយ​នេះ គឺ​រកបាន​ចំណូល​ក្រៅ​ប្រពន្ធ័​បាន​យ៉ាង​សន្ធឹកសន្ធប់ ពី​រថយន្ត​បង់ថ្លៃ​បាយ​ទឹក​ថ្លៃ​ជញ្ជីង ដោយ​លើស​មួយ​តោន​តម្លៃ ១០,០០០​រៀល តែបើ​លើ​ចាប់ពី ៣​តោន​ឡើងទៅ​ត្រូវ​ផាកពិន័យ​១​តោន ១០០,០០០​រៀល បើ​លើ​៥​តោន គុណ​និង​៣០០,០០០​រៀល ស្មើ ១,៥០០,០០០​រៀល ហើយក៏​មាន​រថយន្ត​ដាក់​ខែ​ផងដែរ ដោយ​ក្នុង​មួយ​ខែ​ត្រូវ​បង់​មុន​ចាប់ពី​១៥០​ដុល្លារ ដល់​២៥០​ក្នុង​មួយ​ខែ សំរាប់​រថយន្ត​មួយ​គ្រឿង តាម​តម្លៃ​នៃ​ទម្ងន់​ផ្ទុក​លើស ។​

​សេចក្តីរាយការណ៍​បាន​បន្តថា លោក​ប្រធាន​ជញ្ជីង​អូរ​ចំណារ បាន​តម្រូវ​ឲ្យ​រថយន្ត​បង់ថ្លៃ​បាយទឹ​ក​លើស​ចំនួន​២​តោន បង់​១​តោន ១០,០០០​រៀល តែ​បើ​លើស​ចាប់ពី​៣​តោន​ឡើងទៅ​ត្រូវ​បង់ថ្លៃ​បាយ​ទឹក​តាម​កំណត់​របស់​មន្ត្រី​ស្ថានីយ​ជញ្ជីង​នេះ​ទាមទារ ហើយ​បើ​លើស​ចាប់ពី​៥​តោន​ឡើងទៅ និង​គំរាម​ចាប់​អូស​យកទៅ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ឬ​មន្ទីរ​មិន​ខាន ។​

​សេចក្តីរាយការណ៍​បានបញ្ជាក់​ថា ប៉ុន្តែ​ផ្ទុយទៅវិញ បើសិន​ជា​រថយន្ត​បាន​បង់​ខែ​ហើយ​នោះ រថយន្ត​នោះ​អាច​ដឹក​លើស​តោន​បាន​តាមចិត្ត តាម​តម្លៃ​ដែល​បាន​ព្រមព្រៀង​ខែ​គ្នា ចាប់ពី​១៥០​ដុល្លារ​ក្នុង​មួយខែ រហូត​ល់​២៥០​ដុល្លារ​មួយ​ខែ ហើយ​ត្រូវបាន​ក្រុម​រថយន្ត​ដឹក​ជញ្ជូន​មួយចំនួន​ត្អូញត្អែ​ថា ស្ថានីយ​ជញ្ជីង​អូរ​ចំណារ គឺជា​ស្ថានីយ​ជញ្ជីង​គៀបសង្កត់​ញើស​ឈាម​រាស្ត្រ​ជាងគេ ក្នុងចំណោម​ជញ្ជីង​គៀបសង្កត់​រាស្ត្រ​មាន​ចំនួន​២​កន្លែង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​នេះ ។​

​មហាជន​បាន​លើកឡើង​ថា បើ​នេះ​ជាគោលការណ៍​អនុញ្ញាតិ​ឲ្យ​រថយន្ត​ដឹក​លើស​បាន​ប៉ុណ្ណឹង​ដដែល ហេតុ​អ្វី​ចំ​បាច់​ត្រូវ​ទារ​លុយ​បាយទឹក​ពី​រថយន្ត​ដឹក​ជញ្ជូន ហើយ​តាម​ការកំណត់​របស់​ស្ថានីយ​ជញ្ជីង​ទៀត​? តើ​នេះ​ជា​ករណី​អំពើពុករលួយ​ដែរឬទេ​? ហើយ​បើ​ជា​គោលការណ៍​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន គិត​ថ្លៃ​បាយ​ទឹក​សំរាប់​មន្ត្រី​ស្ថានីយ​ជញ្ជីង​ចុះ​អង្គភាព​ដ៏​ទៃ តើ​គេ​គិត​ដូច​គ្នា​ដែរ​ទេ​? បើ​តែ​យ៉ាង​នេះ​តើ​ប្រទេសជាតិ​និង​ក្លាយទៅជា​យ៉ាងណា​វិញ ? នេះ​បាន​ក្រុម​រថយន្ត​ដឹក​ជញ្ជូន​លើកឡើងថា រកស៊ី​មិន​ចិញ្ចឹម​គ្រួសា​រឯក តែ​បែរជា​ចិញ្ចឹម​គ្រួសារ​អ្នក​ដ៏​ទៃ​ពិតប្រាកដ​មែន​! ព្រោះ​គេ​អង្គុយ​ស្ងៀម​ចំ​យកតែ​លុយ​មិន​ពិបាក់​ទេ ។​

​សេចក្តីរាយការណ៍​បានបញ្ជាក់​ថា បើ​តាម​រចនាសម្ព័ន្ធ​ការគ្រប់គ្រង​ជញ្ជីង ប្រធាន​ស្ថានីយ​ជញ្ជីង គឺជា​តំណាង​របស់​ខេត្ត​ហើយ​អនុប្រធាន គឺជា​តំណាង​របស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ក្រោម​ឳ​វាទ​របស់លោក សេង ឈួន រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ទទួលបន្ទុក​គ្រប់គ្រង​ជញ្ជីង​ទូរ​ទាំង​ប្រទេស ។ ហើយ​កញ្ចប់​ប្រចាំខែ​របស់​ស្ថានីយ​ជញ្ជីង គឺ​នៅ​ក្រោម​ការ​ប្រមូលរបស់​លោក​អនុប្រធាន​ស្ថានី​ជញ្ជីង និង​ធ្វើ​ការបែងចែក​ប្រចាំខែ ។​

​មតិ​រិះគន់​បាន​លើកឡើង​ថា តើ​កញ្ចប់​ប្រចាំខែ​នោះ​លោក សេង ឈួន រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​ទទួល​ប៉ុន្មាន​ក្នុង​មួយ​ខែៗ បានជា​លោក​ប្រធាន​ស្ថានីយ​ជញ្ជីង​អូរ​ចំណារ​ហ៊ាន​បើក​ឲ្យ​កូនចៅ​ប្រព្រឹត​អំពើ​ពុករលួយ​ទាំង​បើកចំ​ហ​របែបនេះ ។​

​ជុំវិញ​ព័ត៌មាន​ខាងលើ​នេះ ទូរទស្សន៍​អន​ឡា​ញ អឹម អេស ព្យាយាម​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក​ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន ខេត្ត​ព្រះសីហនុ មិនទាន់​បាន​នៅឡើយ​ទេ​នៅ​ពេល​នេះ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.