ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២០នេះ កម្លាំងនគរបាលខណ្ឌមានជ័យបាននាំយកជនដៃដល់ដែលសម្លាប់ស្ត្រីវ័យ៥០ឆ្នាំនៅក្នុងបុរីវីឡាវីឡាថោន ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម,ខណ្ឌមានជ័យដើម្បីធ្វើត្រាប់ពីសកម្ម.ភាពដែលជនល្មើសសម្លាប់ជនរងគ្រោះ។
សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យមានឈ្មោះ ស៊ិន ស្រីនាង ភេទស្រីអាយុ៤៥ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះ ដែលជាម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកា។ ចំណែកជនរងគ្រោះមានឈ្មោះ(ងិន សុខលី)ភេទស្រីអាយុ៥០ឆ្នាំជនជាតិខ្មែរទីលំនៅផ្ទះលេខ59,ផ្លូវលេខ134សង្កាត់ផ្សារដេប៉ូ2 ខណ្ឌ ទួលគោករាជធានីភ្នំពេញមុខរបរ៖លក់កាហ្វេនៅក្នុងផ្សារដេប៉ូ។ ពួកគេទាំង២នាក់មានទំនាក់ទំនងស្រឡាញ់ភេទដូចគ្នា ។
ខាងក្រោមនេះជាសកម្មភាពដែលជនសង្ស័យត្រូវបានប៉ូលីសចាប់ឲ្យធ្វើត្រាប់ឡើងវិញ៕
នង សំ


