ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

ជនសង្ស័យ​ចំនួន ០២​នាក់ ធ្វើ​សកម្មភាព (​ប្លន់​យក​ម៉ូតូ​) បាន​ចំនួន​តែ ០៤ ថ្ងៃ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខេត្តបាត់ដំបង​តាម​ចាប់ខ្លួន​យក មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

👮​ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ របស់​ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក្រុម (​ចោរប្លន់​យក​ម៉ូតូ​) មាន​បក្សពួក​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ស្រាវជ្រាវ​បំបែក សំណុំរឿង​នេះ​បាន​ហើយ ដោយ​ធ្វើ​ការឃាត់ ខ្លួន​ជនស័ង្សយ​ចំនួន​០២​នាក់​ភេទ​ប្រុស ។

👉​រូបភាព​នៃ​ករណី (​ប្លន់​យក​ម៉ូតូ​) ដោយ​កម្រ​កើតមាន​មួយ​នេះ​បាន​កើតឡើង​កាលពី ថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២០ វេលា​ម៉ោង ៧ និង​១០​នាទី ព្រឹក មាន ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​វាយ​ប្លន់​យក​ម៉ូតូ​) មួយ​ករណី​បាន​កើតឡើង​នៅ​ចំណុច​ក្រុមទី​០២ ភូមិ​ព្រះ​ស្រែ ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្ត​បាត់ដំបង ក្នុងខណៈ​ជនរងគ្រោះ​ឈ្មោះ សៀក សីលា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ រស់នៅ ភូមិ​ព្រះ​ស្រែ ឃុំ​ស្នឹង ស្រុក​បាណន់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ព៌ណ​ខ្មៅ សេរី​ឆ្នាំ​២០១៩ មាន​ស្លាក​លេខ 1AE -9953 ទៅ​មើល​គោ​នៅ ចំណុចកើតហេតុ​ខាងលើ​ក៏​ត្រូវ​បាន​ជនសង្ស័យ មាន​គ្នា​ចំនួន ០២​នាក់ ភេទ​ប្រុស បានធ្វើ​សកម្មភាព​វាយ​មក​លើ​ជនរងគ្រោះ ដោយ​ប្រើប្រាស់ (​មួកសុវត្ថិភាព​វាយ​) និង​ប្រើប្រាស់​ទួ​ណឺ​វីស ចុង​ស្រួច ប៉ុន​ប៉ុង​ចាក់​ផង ហើយ​ប្លន់​យក ម៉ូតូ​របស់​ជនរងគ្រោះ​រួច​ជិះ​គេច​ទៅ​បាត់ ។

👉​ផ្តើមចេញ​ពី​ករណី​ដូចខាងលើ និង​មាន​ការចង្អុលបង្ហាញ​ដឹកនាំ របស់​ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ផែន​ការងារ​ព្រហ្មទ័ណ្ឌ បាន​ដឹកនាំ​ធ្វើ​ការស្រាវជ្រាវ​ដោយ​ប្រើប្រាស់​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទ័ណ្ឌ​កំរិត​ធ្ងន់​មាន​លោក​វរសេនី​យ៍​ឯក អូន ហ្វៃ ជា​នាយការិយាល័យ និង​ការិយាល័យ​នគរបាល​ព្រហ្មទ័ណ្ឌ​កំរិត​ស្រាល ដែល​មាន​លោក​វរសេនីយ៍ទោ ឈឿង គឹម​សុង ជា​នាយការិយាល័យ រួមសហការណ៍​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន នគរបាល​ស្រុក​បាណន់​ដែល​មាន​លោក វរ​សេ នីយ៍ឯក ប៉ាន់ វណ្ណ​នី ជា​អធិការ​នគរបាល​ស្រុក រួម​ដោយ​សមត្ថកិច្ច​នគរបាល​ក្នុង​ភូមិសាស្ត្រ​ក្រុង ស្រុក​ពាក់ព័ន្ធ រហូត​ដល់​ថ្ងៃ​ទី ១២ ខែ មករា ឆ្នាំ ២០២០ វេលា​ម៉ោង ២០ និង ១៥​នាទី សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​ឈាន​ដល់​ការឃាត់ខ្លួន​ជន សង្ស័យ​ចំនួន ០២​នាក់ ដែល​ពាក់ព័ន្ធ​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយ (​វាយ​ប្លន់​យក​ម៉ូតូ​) កាលពី​ថ្ងៃ​ទី ៨ ខែ មករា ឆ្នាំ ២០២០ នៅ​ចំណុច​កើត ហេតុ​ខាងលើ ដែល​ក្នុងនោះ​គឺ​៖
១- ឈ្មោះ ស៊ន ឆានុ​ន ហៅ លៀន ភេទ​ប្រុស អាយុ ១៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ( ជា​អ្នក​ធ្វើ​សកម្មភាព​ផ្ទាល់ )
២- ឈ្មោះ ឌី សុវណ្ណនេត ភេទ​ប្រុស អាយុ ១៨ ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ឥណ​ជិត ឃុំ​ឈើ​ទាល ស្រុក​បាណន់ ខេត្ត​បាត់ដំបង​។ ( ជា​អ្នក​រួមគំនិត​និង​ផ្ដល់​មធ្យោបាយ )
📍-​ជាមួយនេះ​សមត្ថកិច្ច​នគរបាល​បាន​ធ្វើ​ការដក ហូត វត្ថុតាង​រួមមាន​៖
១-​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ ១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ ២០១៩ មាន​ស្លាក​លេខ 1AE – 9953 ដែល​ជនសង្ស័យ​ដោះ​ចេញ​ក្រោយពេល​ធ្វើ​សកម្មភាព​រួច ( ជា​ម៉ូតូ​របស់​ជនរងគ្រោះ )
២- ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​125 ស៊េរី​ឆ្នាំ 2020 ពាក់​ស្លាក​លេខ​បាត់ដំបង​1 AH 3132 (​ជា​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​ប្លន់​)

👮​លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ផែន​ការងារ​ព្រហ្មទ័ណ្ឌ បានបញ្ជាក់​ថា ក្រោម​បទ​បញ្ជា​របស់​ឯកឧត្តម ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង លោក​បាន​ដឹកនាំ​កម្លាំង​ក្នុង​ផែន​ធ្វើការ​ស្រាវជ្រាវ​ករណី​នេះ​រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន ។

នៅ​ចំពោះមុខ សមត្ថកិច្ច​នគរបាល​ជនសង្ស័យ​បាន​ឆ្លើយ​សារ ភាព​ថា ដោយសារ​ខ្លួន​អត់​ប្រាក់​ចាយវាយ ក៏​ផ្តើមគំនិត​ចេញ​ធ្វើ​សកម្មភាព (​ប្លន់​យក​ម៉ូតូ​) តែម្តង​ដោយ កំណត់​គោលដៅ​ទៅលើ​ក្រុម​យុវជន ដែល​ប្រើប្រាស់​ម៉ូតូ​ថ្មីៗ​ហើយ​ធ្វើ​ដំណើរ​ទៅ ទី​កន្លែង​ស្ងាត់​ឆ្ងាយ​ពី​ទីប្រជុំជន​នោះ​ខ្លួន​ធ្វើ​សកម្មភាព​តែម្តង ។​

👉​នៅពេលនេះ​សមត្ថកិច្ច​នគរបាល​កំពុងធ្វើកា​រ ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បក្សពួក​ជា​ជនដៃដល់​ម្នាក់ទៀត ដែល​កំពុង​គេចខ្លួន ហើយ​ជនសង្ស័យ​ទាំងពីរ​នេះ ត្រូវបាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង ចាត់ការ​តាម​ផ្លូវច្បាប់​៕ 🚔🚔 ជនសង្ស័យ​ចំនួន ០២​នាក់ ធ្វើ​សកម្មភាព (​ប្លន់​យក​ម៉ូតូ​) បាន​ចំនួន​តែ ០៤ ថ្ងៃ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខេត្តបាត់ដំបង​តាម​ចាប់ខ្លួន​យក មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​🚓🚓

👮​ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ របស់​ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក្រុម (​ចោរប្លន់​យក​ម៉ូតូ​) មាន​បក្សពួក​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ស្រាវជ្រាវ​បំបែក សំណុំរឿង​នេះ​បាន​ហើយ ដោយ​ធ្វើ​ការឃាត់ ខ្លួន​ជនស័ង្សយ​ចំនួន​០២​នាក់​ភេទ​ប្រុស ។

👉​រូបភាព​នៃ​ករណី (​ប្លន់​យក​ម៉ូតូ​) ដោយ​កម្រ​កើតមាន​មួយ​នេះ​បាន​កើតឡើង​កាលពី ថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២០ វេលា​ម៉ោង ៧ និង​១០​នាទី ព្រឹក មាន ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​វាយ​ប្លន់​យក​ម៉ូតូ​) មួយ​ករណី​បាន​កើតឡើង​នៅ​ចំណុច​ក្រុមទី​០២ ភូមិ​ព្រះ​ស្រែ ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្ត​បាត់ដំបង ក្នុងខណៈ​ជនរងគ្រោះ​ឈ្មោះ សៀក សីលា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ រស់នៅ ភូមិ​ព្រះ​ស្រែ ឃុំ​ស្នឹង ស្រុក​បាណន់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ព៌ណ​ខ្មៅ សេរី​ឆ្នាំ​២០១៩ មាន​ស្លាក​លេខ 1AE -9953 ទៅ​មើល​គោ​នៅ ចំណុចកើតហេតុ​ខាងលើ​ក៏​ត្រូវ​បាន​ជនសង្ស័យ មាន​គ្នា​ចំនួន ០២​នាក់ ភេទ​ប្រុស បានធ្វើ​សកម្មភាព​វាយ​មក​លើ​ជនរងគ្រោះ ដោយ​ប្រើប្រាស់ (​មួកសុវត្ថិភាព​វាយ​) និង​ប្រើប្រាស់​ទួ​ណឺ​វីស ចុង​ស្រួច ប៉ុន​ប៉ុង​ចាក់​ផង ហើយ​ប្លន់​យក ម៉ូតូ​របស់​ជនរងគ្រោះ​រួច​ជិះ​គេច​ទៅ​បាត់ ។

👉​ផ្តើមចេញ​ពី​ករណី​ដូចខាងលើ និង​មាន​ការចង្អុលបង្ហាញ​ដឹកនាំ របស់​ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ផែន​ការងារ​ព្រហ្មទ័ណ្ឌ បាន​ដឹកនាំ​ធ្វើ​ការស្រាវជ្រាវ​ដោយ​ប្រើប្រាស់​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទ័ណ្ឌ​កំរិត​ធ្ងន់​មាន​លោក​វរសេនី​យ៍​ឯក អូន ហ្វៃ ជា​នាយការិយាល័យ និង​ការិយាល័យ​នគរបាល​ព្រហ្មទ័ណ្ឌ​កំរិត​ស្រាល ដែល​មាន​លោក​វរសេនីយ៍ទោ ឈឿង គឹម​សុង ជា​នាយការិយាល័យ រួមសហការណ៍​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន នគរបាល​ស្រុក​បាណន់​ដែល​មាន​លោក វរ​សេ នីយ៍ឯក ប៉ាន់ វណ្ណ​នី ជា​អធិការ​នគរបាល​ស្រុក រួម​ដោយ​សមត្ថកិច្ច​នគរបាល​ក្នុង​ភូមិសាស្ត្រ​ក្រុង ស្រុក​ពាក់ព័ន្ធ រហូត​ដល់​ថ្ងៃ​ទី ១២ ខែ មករា ឆ្នាំ ២០២០ វេលា​ម៉ោង ២០ និង ១៥​នាទី សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​ឈាន​ដល់​ការឃាត់ខ្លួន​ជន សង្ស័យ​ចំនួន ០២​នាក់ ដែល​ពាក់ព័ន្ធ​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយ (​វាយ​ប្លន់​យក​ម៉ូតូ​) កាលពី​ថ្ងៃ​ទី ៨ ខែ មករា ឆ្នាំ ២០២០ នៅ​ចំណុច​កើត ហេតុ​ខាងលើ ដែល​ក្នុងនោះ​គឺ​៖
១- ឈ្មោះ ស៊ន ឆានុ​ន ហៅ លៀន ភេទ​ប្រុស អាយុ ១៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ( ជា​អ្នក​ធ្វើ​សកម្មភាព​ផ្ទាល់ )
២- ឈ្មោះ ឌី សុវណ្ណនេត ភេទ​ប្រុស អាយុ ១៨ ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ឥណ​ជិត ឃុំ​ឈើ​ទាល ស្រុក​បាណន់ ខេត្ត​បាត់ដំបង​។ ( ជា​អ្នក​រួមគំនិត​និង​ផ្ដល់​មធ្យោបាយ )
📍-​ជាមួយនេះ​សមត្ថកិច្ច​នគរបាល​បាន​ធ្វើ​ការដក ហូត វត្ថុតាង​រួមមាន​៖
១-​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ ១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ ២០១៩ មាន​ស្លាក​លេខ 1AE – 9953 ដែល​ជនសង្ស័យ​ដោះ​ចេញ​ក្រោយពេល​ធ្វើ​សកម្មភាព​រួច ( ជា​ម៉ូតូ​របស់​ជនរងគ្រោះ )
២- ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​125 ស៊េរី​ឆ្នាំ 2020 ពាក់​ស្លាក​លេខ​បាត់ដំបង​1 AH 3132 (​ជា​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​ប្លន់​)

👮​លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ផែន​ការងារ​ព្រហ្មទ័ណ្ឌ បានបញ្ជាក់​ថា ក្រោម​បទ​បញ្ជា​របស់​ឯកឧត្តម ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង លោក​បាន​ដឹកនាំ​កម្លាំង​ក្នុង​ផែន​ធ្វើការ​ស្រាវជ្រាវ​ករណី​នេះ​រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន ។

នៅ​ចំពោះមុខ សមត្ថកិច្ច​នគរបាល​ជនសង្ស័យ​បាន​ឆ្លើយ​សារ ភាព​ថា ដោយសារ​ខ្លួន​អត់​ប្រាក់​ចាយវាយ ក៏​ផ្តើមគំនិត​ចេញ​ធ្វើ​សកម្មភាព (​ប្លន់​យក​ម៉ូតូ​) តែម្តង​ដោយ កំណត់​គោលដៅ​ទៅលើ​ក្រុម​យុវជន ដែល​ប្រើប្រាស់​ម៉ូតូ​ថ្មីៗ​ហើយ​ធ្វើ​ដំណើរ​ទៅ ទី​កន្លែង​ស្ងាត់​ឆ្ងាយ​ពី​ទីប្រជុំជន​នោះ​ខ្លួន​ធ្វើ​សកម្មភាព​តែម្តង ។​

 

👉​នៅពេលនេះ​សមត្ថកិច្ច​នគរបាល​កំពុងធ្វើកា​រ ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បក្សពួក​ជា​ជនដៃដល់​ម្នាក់ទៀត ដែល​កំពុង​គេចខ្លួន ហើយ​ជនសង្ស័យ​ទាំងពីរ​នេះ ត្រូវបាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង ចាត់ការ​តាម​ផ្លូវច្បាប់​៕

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.