ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត

​មន្ត្រីនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បើក​ម៉ូតូ​លឿន ជ្រុល​បុក​បង្កាន់ដៃស្ពាន បោក​ក្បាល​ស្លាប់​ភ្លាមៗ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រាជធានី​ភ្នំពេញ ៖ មន្ត្រីនគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ម្នាក់ បើក​ម៉ូតូ​មួយគ្រឿង PCX ក្នុង​ល្បឿន​លឿន មិន​ប្រយ័ត្ន ជ្រុល​ទៅ​បុក​នឹង​បង្កាន់ដៃស្ពាន​អាកាស ៧​មករា ទាំង​កំរោល បណ្តាលអោយ​ដួល​បោក​ក្បាល​ស្លាប់​មួយ​រំពេច នៅ​ចំណុច​លើ​ស្ពាន​អាកាស​៧​មករា ស្ថិត​ក្នុង​ទឹក​ល្អក់​ទី​១ ខណ្ឌ​ទួលគោក កាលពី​វេលា​ម៉ោង ៩ និង ៥០ នាទី​យប់​ថ្ងៃ​០៨ ខែ​មករា ឆ្នាំ​២០១៥ ។

​ជនរងគ្រោះ​មានឈ្មោះ ហុក សា​បាន អាយុ​៣០​ឆ្នាំ ជា​មន្ត្រី​នគរបាល នៃ​អធិការនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ឋានន្តរសក្តិ នាយរង​ផ្នែក​ឃោសនា និង ល្បាត​ព្រួត​ពិនិត្រ ។

​យោង​តាម​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍ បាន​រៀបរាប់​អោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​សង្គេត​ឃើញ បុរសរងគ្រោះ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក  PCX  ពណ៌​ស គ្មាន​ស្លាក​លេខ ជិះ​តែម្នាក់ឯង​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ឆ្ពោះ​ឡើង​ទៅលើ​ស្ពាន​អាកាស​៧​មករា ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត និង​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​បើក​មកដល់​ចំណុច​ពាក់កណ្តាល​ស្ពាន មិន​បាន​ប្រយ័ត្ន ក៏បាន​រេ​ចង្កូត​ទៅបុក​ផ្ទប់​នឹង បង្កាន់ដៃស្ពាន ទាំង​កំរោល​បោក​ម៉ូតូ​អូស​ជាង ១០០​ម៉ែត្រ បណ្តាល​អោយ​មន្ត្រីនគរបាល​ជា​ម្ចាស់​ម៉ូតូ ដួល​បោក​ក្បាល​ហូរ​ឈាម​ស្លាប់​នៅនឹងកន្លែង​ភ្លាមៗ មួយ​រំពេច ។ ចំណែក​ម៉ូតូ​ត្រូវ​រង​ការខូចខាត ។

​បន្ទាប់ពី​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​អន្តរាគមន៍ វាស់វែង អូស​យក​ម៉ូតូ​យកទៅ​រក្សាទុក​នៅ ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រងចាំ​សាច់ញាតិ​យក​ឯកសារ​មក​ទទួល​យក​ទៅ​វិញ ។ ចំណែក​សព​ត្រូវបាន​ទំនាក់ទំនង​ទៅ​កាន់​សាច់ញាតិ អោយមក​ទទួលយក​ទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី ។

​ប្រភព​ព័ត៌មាន​ពី​សាច់ញាតិ​បាន​ប្រាប់ថា បុរសរងគ្រោះ ជា​មន្ត្រី​នគរបាល​ផង និង​ជា តៃកុង​រថយន្ត​ផ្ទាល់ របស់​លោក​ហែម ដា​រិទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ផងដែរ  ៕

 

IMG-20160109-WA0003 IMG-20160109-WA0002

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.