ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

លោក ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​ចន្ទ ៥​កើត ខែ​បុស្ស ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត​មាន​បើក​កិច្ចប្រជុំ​ស្តីពី​លទ្ធផល​ការងារ​របស់​គណៈ​បញ្ជាកា​រ​ឯកភាព​រដ្ឋបាលខេត្ត​កំពត​ប្រចាំ​ខែ​វិច្ឆិកា ឆ្នាំ​២០១៩​។

​កិច្ចប្រជុំ​នេះ​ស្ថិតក្រោម​អធិបតីភាព លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​លោកស្រី អភិបាលរង​ខេត្ត កងកម្លាំង​គ្រប់​ប្រភេទ លោក លោកស្រី​អភិបាលក្រុង​ស្រុក លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោក លោកស្រី​នាយក នាយករង​ទីចាត់ការ ប្រធាន​អនុប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត សរុប​៦៨​នាក់​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ លោក ជាវ តា​យ អភិបាល​ខេត្ត​ក៏​បាន​សម្ដែង​ការ លើកទឹកចិត្ត​ដល់​បណ្ដា​គ្រប់​មន្ទីរ អង្គភាព អាជ្ញាធរ​ដែនដី សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ទាំងអស់គ្នា ពិសេស​សកម្មភាព​ការងារ​ចូលរួម​អនុវត្ត ពី​សំណាក់​បណ្ដា​ជំនាញ​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ក្រុង ស្រុក​ក្នុង ខេត្ត​នៅក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​លើក​ទី​៨​ជុំ​ទី​២ ដែល​រដ្ឋបាល​ខេត្ត​កំពត​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅក្នុង​ខែ​ធ្នូ​ឆ្នាំ​២០១៩​នេះ ដោយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ប្រកបដោយ​ភាពរលូន​នឹង​ទទួលបាន​ជោគជ័យ ដោយ​ក្នុង​នោះ​មាន​ការចូលរួម​កំសាន្ត​សប្បាយ ពី​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​មាន​ប្រមាណ​៩០ ម៉ឺន​នាក់​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​សមុទ្រ​នេះ​។​

​លោក ជាវ តា​យ អភិបាល​ខេត្ត​ក៏​បាន​ក្រើនរំលឹក​ផ្ដាំផ្ញើ​ឲ្យមាន​ការខិតខំ​យកចិត្តទុកដាក់ ដោះស្រាយ នឹង​អនុវត្ត​ឱ្យបាន​ប្រសើរ​ទាំងអស់គ្នា ដោយ​រួម​សហការ​គ្នា អនុវត្ត​នូវ​កម្លាំង​សរុប វិធានការ​សរុប មធ្យោបាយ​សរុប ដើម្បី​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ការ គ្រប់គ្រង​និង​ដោះស្រាយ​សភាពការណ៍​ក្នុង​ខេត្ត ពិសេស​ជំរុញ ពង្រឹង​សកម្មភាព ក្នុង​ការចូលរួម​ទប់ស្កាត់​បទល្មើស​ក្នុង​មូលដ្ឋាន ដោយ​បន្ត​យកចិត្តទុកដាក់​ត្រួតពិនិត្យ និង​ប្រមូល​ទិន្នន័យ លើ​សកម្មភាព​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ទាំង​អង្គភាព​និង​បុគ្គល​ត្រៀមលក្ខណៈ ក្នុង​ការវាយតម្លៃ​លទ្ធផល​ប្រឡងប្រណាំង​តាម​លក្ខខណ្ឌ​វិនិច្ឆ័យ​របស់​ក្រសួងមហាផ្ទៃ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.