ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

បុរស​ម្នាក់​ស​សៃ​ប្រគ្រៀវ​ទាញ​ធ្លាក់​ពីលើ​ម៉ូតូ​ឌុប​បោក​ក្បាលថ្នល់​បែក​ស្លាប់​នៅ​កន្លែង​ង​កើតហេតុ​

បុរស​ម្នាក់​ស​សៃ​ប្រគ្រៀវ​ទាញ​ធ្លាក់​ពីលើ​ម៉ូតូ​ឌុប​បោក​ក្បាលថ្នល់​បែក​ស្លាប់​នៅ​កន្លែង​ង​កើតហេតុ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ឧត្តរមានជ័យ ៖ បុរស​ម្នាក់​ស​សៃ​ប្រគ្រៀវ​ទាញ​ធ្លាក់​ពីលើ​ម៉ូតូ​ឌុប បោក​ក្បាលថ្នល់​បែក​ស្លាប់​នៅ​កន្លែង​ង​កើតហេតុ ពេល​ជិះ​ម៉ូតូ​ទៅ​ធ្វើ​សំណុំបែបបទ នៅ​ប៉ុស្តិ៍​នគរបាល​អន្តោ​ប្រ​វេស្តិ៍ កាលពី​ម៉ោង​១១​និង​៤០​នាទី ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​ច្រកទ្វា​អន្តរជាតិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ។​

​លោក ជ័យ វាសនា មន្ត្រីនគរបាល​បានអោយដឹងថា បុរស​រងគ្រោះ​ស្លាប់​មានឈ្មោះ តុ​ប ខុន អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្លា​ត ឃុំ​ខ្ទាស់ ស្រុក​សូត្រ​និគម ខេត្តសៀមរាប ។ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម បើកបរ​ដោយ​ឈ្មោះ ក្រូច ពិ​សិទ្ធ អាយុ​២៥​ឆ្នាំ អ្នករត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ។​

​ឈ្មោះ ក្រូច ពិ​សិទ្ធ អ្នករត់​ម៉ូតូឌុប​បាន​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ដើរ​ឆ្លង​ចូល​ទឹកដី​ថៃ គោលបំនង​ទៅ​លេង​បងប្អូន ដោយ​សមត្ថកិច្ច​សួរនាំ គ្មាន​ឯកសារ​គ្រប់គ្រាន់ ក៏​សមត្ថកិច្ច​ដេញ​អោយទៅ​បំពេញ​ឯកសារ​នៅ​ប៉ុស្តិ៍​នគរបាល​អន្តោ​ប្រ​វេស្តិ៍ ។ បន្ទាប់មក ជនសង្ស័យ​ក៏​ស្រែក​ហៅ​ខ្លួន​អោយ​ឌុប​ទៅ​ប៉ុស្តិ៍​នគរបាល​អន្តោ​ប្រ​វេស្តិ៍ ពេល​កំពង់​ជិះ​ម៉ូតូ ស្រាប់តែ​ជន​រងគ្រោះ​ត្រូវ​ស​សៃដៃ​សសៃជើងទាញ រហូត​ដល់​ធ្លាក់​ពីលើ​ម៉ូតូ​ដួល​បោក​ក្បាល​និង​ថ្នល់​ស្លាប់​តែ​ម្តង ។​

​សមត្ថកិច្ច​នគរបាល​បានបញ្ជាក់​ថា ក្រោយពី​ពិនិត្យ​សព​ឃើញថា ជនរងគ្រោះ​ពិតជា​មាន​ជំងឺ​ប្រគ្រៀវទាញ​ប្រាកដមែន បាន​ប្រគល់​សព​ជូន​កូនស្រី​ជនរងគ្រោះ​ទទួលយក​ធ្វើបុណ្យ​តាម​ប្រពៃណី ។ កូនស្រី​រងគ្រោះ​មិន​ប្តឹង​អ្នករត់ម៉ូតូឌុប​ទេ ព្រោះ​ឪពុក​ខ្លួន​មាន​ជំងឺ​ស​សៃ​ប្រគ្រៀវ​នេះ​យូរ​ឆ្នាំ​មកហើយ ចំពោះ​បុរស​ម៉ូតូឌុប​ក៏បាន​ជួយ​សា​ហ៊ុយ​ចំនួន​៣០០​ដុល្លារ សំរាប់​ដឹក​សព​យក​ទៅ​ធ្វើបុណ្យ​ផងដែរ ៕
​ព្រហ្ម​សំ​

2014_12_10d 2014_12_10d (1)

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.