ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ដោយសារ​រថយន្ត​ដឹក​ឥដ្ឋ​ក្រឡាប់​នៅមុខ​ស្នាក់ការ​គណបក្ស​ស្រុក​កំពង់ត្រាច

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នេះ​ចាត់ទុកជា​សំណាង​មួយ ក្នុង​មួយ​មុឺនគ្រោះថ្នាក់ ខណៈ​រថយន្ត​ដឹក​ឥដ្ឋ​បើក​គេច​រឺ​ម៉ក​ម៉ូតូ​មួយគ្រឿង ហើយ​ក្រឡាប់​ធ្លាក់​ដុំឥដ្ឋ​រប៉ាត់រប៉ាយ​ពេញ​ផ្លូវ ប៉ុន្តែ​សំណាងល្អ​ពុំ​បាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើ​រណា​ម្នាក់​ឡើយ​ដោយ​ហេតុការណ៍​នេះ​បាន​កើតឡើង​ត្រង់ចំណុច មុខ​ស្នាក់ការ​គណបក្ស​ប្រជាជន​ស្រុក​កំពង់ត្រាច ក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១ នា​វេលា​ម៉ោង​៥​និង​៥០​នាទី​ព្រឹក ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៩​។​

​រថយន្ត​ដែល​ក្រឡាប់​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើ​រទាំ​ង​ព្រឹក​ព្រលឹម​អុរ​នេះ ជា​ប្រភេទ​រថយន្ត​ដឹកទំនិញ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3B-1656 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើត​ទៅ​លិច​។​

​តាម​ការរៀបរាប់​ពី​អ្នកបើកបរ​រថយន្ត​សុំ​លាក់​ឈ្មោះ បាន​រៀបរាប់​ថា មុនពេល​កើតហេតុ​គាត់​បាន​បើកបរ​រថយន្ត​ដឹក​ឥដ្ឋ​យកទៅ​ដាក់​ឱ្យ​ម៉ូយ​ដែល​គេ​កម្ម៉​ង់ ដោយ​ធ្វើដំណើរ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច លុះ​មកដល់​មុខ​ខ្លោងទ្វារវត្ត​រាជ​លំ​ពូ​នៃ​ចំណុចកើតហេតុ ក៏​មាន​ម៉ូតូ​រឺ​ម៉ក​មួយគ្រឿង​បើក​ចេញពី​ផ្លូវលំ​ចំណុច​ខ្លោងទ្វារវត្ត ហើយ​បត់​នៅ​មុខ​រថយន្ត​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​។​ឃើញ​ស្ថានភាព​បែប​នេះ​គាត់​ក៏​ជាន់​ហ្វ្រាំង​ទាំង​បង្ខំ ទើប​បណ្តាលឱ្យ​រថយន្ត​ផ្អៀង​ក្រឡាប់​ចាក់​ឥដ្ឋ​ចោល​ពេញ​ផ្លូវ​បែប​នេះ​តែម្តង​។​ចំណែក​ម៉ូតូ​បាន​បង្កើន​ល្បឿន​ទៅ​មុខ​បាត់​ស្រមោល​ឈឹង​។​

​ក្រោយពី​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​ទាក់ទង​ហៅ​រថយន្ត​ស្ទូច មក​ស្ទូច​រថយន្ត​ដើម្បី​យកទៅឱ្យ​ជាង​ជួសជុល​វិញ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.