ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក នៅ​តំបន់ឆ្នេរ​កម្ពុជា លើក​ទី​១ ឆ្នាំ​២០២០

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៩ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប បាន​បើក​កិច្ចប្រជុំ​ដើម្បី​ត្រៀម​ទទួល​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា លើក​ទី​១ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ដើម​ខែ​មករា ឆ្នាំ​២០២០ ដោយ​កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​នៅ​សាលប្រជុំ​ធំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ នាយ​ឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការ​រង និង​ជា​ប្រធាន​នាយកដ្ឋាន​អង្គរក្ស និង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​ជា​ប្រតិភូ​អមដំណើរ លោក លោកស្រី​តំណាង​រដ្ឋបាល​ខេត្ត​ទាំង​៤​ខេត្ត (​កោះកុង ព្រះសីហនុ កំពត កែប​) លោក​ឧត្តមសេនីយ៍ ស្នងការ និង​តំណាង​ស្នងការ​ខេត្ត​ទាំង​៣ និង​បណ្តា​អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ​សរុប​ចំនួន​៩៥​នាក់​។​

​ក្នុងឱកាស​នោះ នាយ​ឧត្តមសេនីយ៍ ទូច ណារ៉ុថ​អគ្គស្នងការ​រង បាន​មានប្រសាសន៍​ទៅកាន់​អង្គប្រជុំ​ថា ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​នឹង​ធ្វើឡើង​ក្នុង​រយៈពេល​បី​ថ្ងៃ​ចម្ងាយ​ផ្លូវ​៤៧៤​គីឡូម៉ែត្រ​៖ ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០២០ ការប្រណាំង​នឹង​ចាប់​ចេញដំណើរ​ពី​តារា​សាគរ​ឆ្ពោះទៅ​ខេត្តកោះកុង​ដោយ​បញ្ចប់​នៅ​មុខ​សាលា​ខេត្តកោះកុង​។ ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០២០ ចាប់​ចេញដំណើរ​ពី​រង្វង់​មូល​សាយ​ភូ ថង​កាត់​តាម​វាលរេញ​ចុះ​មក​កាន់​ផ្លូវ​ជាតិ​លេខ​៣ រួច​ឡើង​ទៅ​កំពូលភ្នំ​បូកគោ​។​
​ថ្ងៃទី​៦ ខែ​ឆ្នាំ ដដែល ជា​ថ្ងៃ​ចុងក្រោយ ក្រុម​កីឡាករ​ត្រូវ​ចេញដំណើរ​ពី​ជើងភ្នំ​បូកគោ​កាត់​តាម​រង្វង់​មូល​រូបសំណាក​ផ្លែ​ទុរេន​ក្រុង​កំពត និង​បន្ត​តាម​ផ្លូវជាតិ​លេខ​៣៣ សំដៅទៅ​ខេត្ត​កែប​ដោយ​ជិះ​ព័ទ្ធជុំវិញ​ភ្នំ​កែប លើ​ផ្លូវជាតិ​លេខ​៣៣ និង​៣៣A ចំនួន​ប្រាំ​ជុំ​ផ្តាច់​ព្រ័ត​នៅមុខ​សាលាខេត្ត​កែប​។​

​នាយ​ឧត្តមសេនីយ៍ ទូច ណារ៉ុថ បាន​បញ្ជាក់​ផង​ដែរ​ថា ព្រឹត្តិការណ៍​ប្រណាំង​កង់​នេះ គឺ ជា​ការលើក កិត្យានុភាព ជាតិ និង កិត្តិយស ប្រទេស ជាតិ ដោយ ត្រូវ ធានា ឲ្យ បាន ដាច់ខាត នូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ នៃ ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក លើក​ទី​១ និង ធានា ការពារ ឲ្យ បាន​ជូន ឥស្សរជន ជាន់ខ្ពស់ ជាតិ – អន្តរជាតិ ព្រមទាំង គណៈប្រតិភូ កីឡាក ដែល អញ្ជើញ ចូលរួម ក្នុង ក្នុង​ព្រឹត្តិការណ៍​ខាងលើនេះ ឱ្យបាន​ជោគជ័យ​៕ សេង ណា​រិទ្ធ​

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.