ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១​កើត ខែ​បុស្ស ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE) ដែល​ធ្វើឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។

​តាម​របាយការណ៍​របស់ ឯកឧត្តម ហង់​ជូន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា​បានអោយដឹងថា និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នៅថ្ងៃនេះ មាន​កម្រិត​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​សរុប​ចំនួន ២,៧៩០​នាក់ ក្នុងនោះ​នារី ១,៣៨០​នាក់​។ សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច គឺ​ជា​គ្រឹះស្ថាន​អប់រំ​ថ្នាក់​ឧត្តមសិក្សា​មួយ​របស់​រដ្ឋ ដែល​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ផ្នែក​ច្បាប់ សេដ្ឋកិច្ច និង​ផ្នែក​ផ្សេងៗ​ទៀត ដើម្បី​បម្រើ​ឱ្យ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​ក្តីរីករាយ​ដែល​បាន​អញ្ជើញ​មក​ប្រគល់​សញ្ញាបត្រ​ដល់​ក្មួយៗ​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ដ្រ និង​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច​នៅ​ថ្ងៃនេះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​កោតសរសើរ និង​អបអរ​សារ​ដល់​និស្សិត​ជ័យលាភី​ទាំងអស់ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​មាតាបិតា និង​អាណាព្យាបាល ដែល​បាន​ផ្តល់ឱកាស​អោយ​កូនចៅ​បាន​សិក្សា​រៀនសូត្រ​រហូត​បញ្ចប់​ទ​ទួលបាន​ជោគជ័យ​នៅថ្ងៃនេះ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​កោតសរសើរ​ចំពោះ​ការវិវឌ្ឍ​រីកចម្រើន​នៃ​សាកលវិទ្យាល័យ​នេះ ចាប់តាំងពី​មាន​និស្សិត​រៀន​តិចតួច តែ​ពេល​នេះ​សាកលវិទ្យាល័យ​បាន​បណ្តុះបណ្តាល​និស្សិត​យើង​រាប់ម៉ឺន​នាក់​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ត​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​ឱកាស​ទាំង​វិស័យ​រដ្ឋ និង​ឯកជន​បាន​ចូលរួម​ក្នុង​វិស័យ​អប់រំ ក្នុង​ការបណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស​។ ជាមួយគ្នា​នោះ សាកលវិទ្យាល័យ​របស់​រដ្ឋ​នោះ គឺ​មួយ​ផ្នែក​រៀន​ដោយ​ទទួលបាន​អាហារូបករណ៍​ដែល​ផ្តល់​ដោយ​រដ្ឋ និង​មួយ​ផ្នែក​ទៀត​រៀន​ដោយ​បង់ថ្លៃ ដើម្បី​រួមចំណែក​ជំរុញ​វិស័យ​នេះ​អោយ​រីកចម្រើន​ជា​បន្តបន្ទាប់​។​

​នៅថ្ងៃនេះ ទាក់ទង​ទៅនឹង​ការ​ផ្អើល​ផុស​រឿង​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ចង់វាយ​ស្ពាន​បុរាណ​មួយ​ដែល​មាន​អាយុកាល​ប្រមាណ​ជាង​១០០​ឆ្នាំ​នោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ថា​ស​ម្ប​តិ្ត​អ្វី​ដែល​មាន​អាយុ​កាលដែ​ល​បន្សល់​ទុក​លើក​ពី​៥០​ឆ្នាំ គឺ​ត្រូវ​តែ​រក្សា​ទុក មិន​ត្រូវ​បំបាត់ចោល​នោះទេ តែ​ទោះជា​យ៉ាងណាក៏ដោយ ដើម្បី​បំពេញតម្រូវការ​ដែល​ខ្វះខាត យើង​ត្រូវ​ជំនួស​មកវិញ​នូវ​ស្ពាន​ថ្មី​បន្ថែមទៀត​ដោយ​មិនមែន​វាយ​របស់​ចាស់​ចោល​នោះ​ទេ​។

​ទាក់ទង​ទៅនឹង​ទិន្នផល​ស្រូវ​ឆ្នាំនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា តាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម​បាន​អោយដឹង​ថា យើង​ទួលបាន​ផល​ស្រូវ​ប្រមាណ​ជាង​២​លាន​តោន លើ​ផ្ទៃដី ២​លាន​៧​សែន​ហិច​តា ហើយ​ក្នុងនោះ​ស្រូវវស្សា​មិនសូវ​ខ្វះ​ទឹក​ប៉ុន្មាន​នោះ​ទេ តែ​សម្រាប់​ស្រូវ​រដូវប្រាំង​វិញ​គឺ​មាន​ការខ្វះខាត​ទឹក​។​ទន្ទឹមនឹងនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នៅតែ​បន្ត​ការអំពាវនាវ​អោយ​បងប្អូន​ប្រជាកសិករ​ធ្វើស្រែ​តែ​១​ដង​បាន​ហើយ ដើម្បី​សន្សំ​សំចៃ​ទឹក​ទុក​។ ជាមួយគ្នា​នេះ​ផង​ដែរ សម្តេច​តេ​ជោក៏​បន្ត​ជំរុញ​អោយ​ប្រជាកសិករ​នាំគ្នា​ដាំ​ដំណាំ​រួមផ្សំ​ផ្សេៗ ជំនួស​វិញ ដូច​ជា​ដំណាំ​អំពៅ​ជាដើម​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា កន្លងទៅនេះ ទោះបីជា​យើង​មិន​ទទួលបាន​នូវ​ភាពជោគជ័យ​ក្នុង​ការនាំ​អង្ករ​១​លាន​តោន​ក៏ដោយ ក៏ប៉ុន្តែ​យើង​បាន​សល់​ស្រូវ និង​បាន​លក់​ទៅ​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ផងដែរ​។ សម្តេច​តេជោ​បន្តថា ការ​មិន​សម្រេច​ទៅ​តាម​គោលដៅ​នោះ មកពី​យើង​«​មាន​មាស​ហើយ​ខ្វះ​ក្រដាស​ខ្ចប់​» ដូច​ជា​យើង​នៅ​មាន​ការខ្វះ​រោង​ម៉ាស៊ីន​កិនស្រូវ ខ្វះ​ឡ​សម្ងួ​តស្រូវ និង​ខ្វះ​បច្ចេកទេស​កែច្នៃ​ផ្សេងៗ​ជាដើម​។ ដូច្នេះហើយ​ទើប​កម្ពុជា​យើង​កំពុង​ខិតខំ​ទាក់ទាញ​ការវិនិយោគ​ថ្មីៗ​បន្ថែម​ទៀត​ពី​បរទេស​លើ​វិស័យ​នេះ ជាពិសេស​លើ​ការកែច្នៃ​វត្ថុធាតុដើម ពី​ផលិតផល​កសិកម្ម និង​ការកែច្នៃ​ផលិតផល​ផ្សេងៗ​ទៀត​អោយ​ទៅជា​ផលិតផល​សម្រេច ព្រមទាំង​ជំរុញ​ការវិនិយោគ​លើ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាដើម​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន បាន​កោតសរសើរ​ដល់​ការរីកលូតលាស់​នៃ​សាកលវិទ្យាល័យ និង​លទ្ធផល​នៃ​ការខិតខំ​ប្រឹងប្រែង​បណ្តុះបណ្តាល​ធនធានមនុស្ស ព្រមទាំង​ជូនពរ​ដល់​និស្សិត​ជ័យលាភី​ដែល​បាន​ទទួល​សញ្ញាបត្រ​នៅ​ថ្ងៃ​នេះ​ទាំងអស់ ទទួលបាន​ជោគជ័យ​ក្នុង​ការសិក្សា និង​មាន​ការងារ​ល្អ​ជា​បន្តបន្ទាប់​ទៀត​។ បន្ទាប់មក សម្ដេច​តេជោ បាន​អញ្ជើញ​ផ្តល់​កិត្តិយស​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​តំណាង​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​ក្នុង​បរិយាកាស ស្និទ្ធស្នាល និង សប្បាយរីករាយ​បំផុត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.