ខេត្តកំពង់ចាម ៖ កំលាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់បានចុះបង្ក្រាបសង្វៀនបញ្ជល់មាន់អមដោយអាប៉ោង១វង់ ដកហូតបានតែវត្ថុ តាងម៉ូតូមួយចំនួននៅកន្លែងកើតហេតុ រីឯអ្នកលេងបានរត់គេចអស់។
ប៉ូលិសបានអោយដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបែល្បងស៊ីសងដោយខុសច្បាប់(ជល់មាន់នឹងអាប៉ោង) ផ្តើមឡើងនៅថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៩វេលាម៉ោង១៣មានប្រជាពលរដ្ឋទូរសព្ទ័ថាមានលេងល្បែងជល់មាន់ និងអាប៉ោង នៅចំណុចក្នុងចំការកៅស៊ូតំបន់82ស្ថិតនៅក្នុងទឹកដីភូមិគីឡូ១០ឃុំអារក្សត្នោតស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម។
ប៉ូលិសបានបន្តថា ទទួលពត៌មានភ្លាមលោក ។ប៉ាក ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់បានចាត់បញ្ជាកំលាំងជំនាញនៃអធិការដ្ឋាន នគរបាលស្រុកស្ទឹងត្រង់សហការជាមួយកំលាំងនគរបលប៉ុស្តិ៍អារក្សត្នោតបានចុះទៅដល់កន្លែងកើតហេតុ។
ប៉ូលិសបានបន្តថា នៅពេលកំលាំងសមត្ថកិច្ចចុះទៅដល់ក្រុមអ្នកលេងបានដឹងមុនបានរត់គេចខ្លួនបាត់អស់ដោយបន្សល់នូវវត្ថុតាងរួមមាន:.សង្វៀនជល់មាន់(ដោយមានចងខ្សែនីឡុងចំនួន១កន្លែងពុំមានប្រក់ដំបូលនឹងហ៊ុជាសង្វៀនទេ).ម៉ូតូចំនួន៧គ្រឿង.ស៊ុដែកសំរាប់ក្រុងមាន់ចំនួន៧.មេអាប៉ោងចំនួន៣គ្រាប់.តុហាន់តោអាប៉ោងចំនួន១.ចានសំរាប់បាញ់អាប៉ោងចំនួន១ ផ្ទិលជ័រសំរាប់គ្របចំនួន១.ជញ្ជើងប៉ុងចំនួន១នឹងបង់សំរាប់រុំជើងមាន់ចំនួន៤០ដុំ.កៅអីជ័រចំនួន៥.កៅស៊ូតង់ចំនូន១ផ្ទាំង ។
ប៉ូលិសបានបញ្ជាក់ថា បច្ចុប្បន្ន កំលាំងសមត្ថកិច្ចបានដឹកជញ្ជូនសំភារះវត្ថុតាងខាងលើយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ដើម្បីចងក្រងសុំណុំរឿងតាមនិតិវិធី ៕





