ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

កិច្ចប្រជុំ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​ខែមករា ឆ្នាំ​២០២០

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ រដ្ឋបាល​ខណ្ឌដូនពេញ នៅ​ព្រឹក​ថ្ងៃ​ពុធ ១៤​រោច ខែ​មិគសិរ ឆ្នាំ​កុរ ឯ​កស័ក ពុទ្ធ​ស័ក​រាជ​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង​៨៖៣០​នាទី​ព្រឹក​នេះ បាន​រៀបចំ​កិច្ចប្រជុំ​គណៈ​អភិបាលខណ្ឌ ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​ខែមករា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ដើម្បី​ពិនិត្យ​ឆ្លង សម្រេច និង​ពង្រឹង​បន្ថែម​ការងារ​រដ្ឋបាល​មួយចំនួន ព្រមទាំង​ការអនុវត្ត​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផងដែរ ។​

​កិច្ចប្រជុំ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី​អភិបាលរង គណៈនាយក​រដ្ឋបាល លោក លោកស្រី​ប្រធាន អនុប្រធាន​ការិយាល័យ​ពាក់ព័ន្ធ លោក លោកស្រី​ចៅសង្កាត់​ទាំង​១១ លោក លោកស្រី​ប្រធាន​-​អនុប្រធាន​ទី​រួម​ផ្សារ​ទាំង​៣ លោក ប្រធាន​ប្រជា​ការពារ​ខណ្ឌ និង​តំណាង​ក្រុមហ៊ុន​ស៊ីន​ទ្រី ព្រមទាំង​មន្ដ្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។​

​ដែល​មាន​របៀបវារៈ​ដូចខាងក្រោម​៖

១.​ការងារ​ការពារ​សន្តិ​សុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​អនាម័យ​បរិស្ថាន រយៈពេល ០១​ខែ កន្លងមក (​បញ្ហា​ប្រឈម ដំណោះស្រាយ និង ទិសដៅ​បន្ត​) ។​
២.​ពិនិត្យ និង​ឆ្លង​របាយការណ៍​របស់​រដ្ឋបាលខ​ណ្ឌ រួមមានៈ របាយការណ៍​ប្រចាំខែ​ធ្នូ ឆ្នាំ​២០១៩ និង​ទិសដៅ​អនុវត្ត​បន្ត​ប្រចាំ​ខែ​មករា ឆ្នាំ​២០២០ និង​របាយការណ៍​ប្រចាំឆ្នាំ ២០១៩ ។​
៣.​ការងារ​អនុម័ត​សេចក្តីព្រាង​របាយការណ៍​លទ្ធកម្ម​សាធារណៈ ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខណ្ឌដូនពេញ ។​
៤.​ឆ្លង​សេចក្តីព្រាង​តារាង​បែងចែក​ប្រាក់​រង្វាន់​លើកទឹកចិត្ត ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០១៩ ជូន​ដល់​មន្ត្រី​បម្រើ​ការងារ​ក្នុង​រដ្ឋបាល​ខណ្ឌដូនពេញ ។​
៥.​ការជូនដំណឹង និង​ផ្សព្វផ្សាយ​បញ្ហា​ប្តូរ​ទីតាំង​អាជីវកម្ម​រថយន្តឈ្នួល​ដឹក​អ្នកដំណើរ​ក្នុង​មូលដ្ឋាន​សង្កាត់​ពាក់ព័ន្ធ ។​
៦.​ការត្រួតពិនិត្យ​ច្បាប់​អាជីវកម្ម​លាង​រថយន្ត និង​យានដ្ឋាន​ជួសជុល​រថយន្ត ក្នុង​ភូមិសាស្ត្រ​សង្កាត់​ទាំង​១១ ខណ្ឌដូនពេញ ។​
៧.​ការត្រួតពិនិត្យ និង​ការគ្រប់គ្រង​សំណង់ ក្នុង​ភូមិសាស្ត្រ​សង្កាត់​ទាំង​១១ ខណ្ឌដូនពេញ​
៨.​ផ្សព្វផ្សាយ​អនុវត្ត​ការ​មិន​យក​កម្រៃ​ចំពោះ​អ្នកលក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី នៅ​តាម​ផ្សារ និង​សង្កាត់​ទាំង​១១ ខណ្ឌដូនពេញ ។​
៩.​ការងារ​រៀបចំ​វាយតម្លៃ​សមត្ថភាព​មន្ដ្រី ត្រៀម​ធ្វើ​សមាហរណកម្ម​ក្នុង​រចនាសម្ព័ន្ធ​ថ្មី របស់​រដ្ឋបាល​ខណ្ឌដូនពេញ ។​
១០.​ការងារ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​វឌ្ឍនភាព​គម្រោង​ផ្លូវ​ថ្មើរជើង​(​កំណាត់​តីរវិថី​ព្រះស៊ីសុវត្ថិ​) និង​លទ្ធផល​កិច្ចប្រជុំ​អន្តរក្រសួង ស្ដីពី​ការរៀបចំ និង​លើកទឹកចិត្ត​គម្រោង ចំណត​សាធារណៈ ៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.