ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏

​ពិធី​ប្រកាស​តែងតាំង​និង​ផ្ទេរ​ភារកិច្ច​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១២​រោច ខែ​មិគសិរ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ រដ្ឋបាល​ខេត្ត​កំពត បាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង និង​ផ្ទេរ​ភារកិច្ច​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កំពត ដោយ​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព លោក ឆាន់ សាផាន រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​លោក ជឹង ផល្លា ប្រធាន​ក្រុម​ប្រឹក្ស​ខេត្តកំពត ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ផងដែរ​។​

​យោង​ប្រកាស​លេខ​១៧៨.​ដន​ស​.​ប្រក ចុះ​ថ្ងៃ​ចន្ទ ៥​រោច ខែ​មិគសិរ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៩ មាន​ខ្លឹមសារ​ថា ត្រូវបានតែងតាំង លោក ដាញ់ សារី ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កំពត ជំនួស លោក យិន វុ​ឌ្ឍ ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច​ទៅ​បម្រើការ​នៅ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

​មានមតិ​ផ្តាំផ្ញើ​ក្នុង​ឱកាស​នេះ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពត​បាន​មានប្រសាសន៍ថា ប្រធាន​មន្ទីរ​ទើប​ទទួល​តំណែង​ថ្មី​ត្រូវ​បន្ត​ធ្វើ​កិច្ចការ​ដែល​នៅ​សេសសល់​ដុម្បី​បម្រើ​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ ពិសេស​ការផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ជា​លក្ខណៈ​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​លើ​កិច្ច​ការងារ​ដីធ្លី​ឱ្យមាន​ប្រសិទ្ធភាព​។​

​ពាក្យ​ក្រើនរំលឹក​ស្រដៀង​គ្នា​នោះដែរ លោក ឆាន់ សាផាន រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​មានប្រសាសន៍ថា មន្ត្រី​ជំនាញ​ស្ថិត​ក្នុង​ក្របខណ្ឌ​រដ្ឋ​ត្រូវ​ប្រើប្រាស់​ពេលវេលា​ឱ្យបាន​សមរម្យ​ស្របតាម​ច្បាប់​ដែល​បានកំណត់​។ មានន័យ​ថា​ក្នុងនាម​ខ្លួន​ជា​អ្នក​ធ្វើ​ការងារ និង​ទទួល​ប្រាក់បៀវត្សរ៍​របស់​រដ្ឋ​បែរ​ជា​ទៅ​បម្រើការ​ឱ្យ​ក្រុមហ៊ុន​ដោយ​ទុក​កិច្ចការ​ទាំងឡាយ​ឱ្យ​នៅ​រាំងស្ទះ​រហូត​បង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ពឹងពាក់​នោះឡើយ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.