ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏

​ពិធីបុណ្យ​សមុទ្រ​ខេត្ត​កំពត ត្រូវបាន​បញ្ចប់​ប្រកបដោយ​ភាពជោគជ័យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​រាត្រី​ថ្ងៃអាទិត្យ ១១​រោច ខែ​មិគសិរ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៩ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី​៨​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កំពត នៅឯ​ពហុ​កីឡដ្ឋាន​ខេត្ត​។

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពត ព្រមទាំង​ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត ភ្ញៀវ​ជាតិ អន្តរជាតិ​យ៉ាងច្រើន​កុះករ​។​

​ក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​នេះ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពត​បាន​មានប្រសាសន៍ថា រយៈពេល​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៩ ភ្ញៀវ​ជាតិ​-​អន្តរជាតិ ជិត​ឆ្ងាយ​បាន​អញ្ជើញ​មក​ចូលរួម​កម្សាន្ត​ប្រមាណ​៩០​ម៉ឺន​នាក់​។ ក្នុងនោះ សម្រាប់​ថ្ងៃ​ដំបូង​មាន​ប្រហែល​២០​ម៉ឺន​នាក់​។ ចំណែក​ថ្ងៃ​បន្ទាប់​ចំនួន​ភ្ញៀវ​បាន​កើនឡើង​រហូត​ដល់​ប្រមាណ​៤០​ម៉ឺន​នាក់​។ ដោយឡែក​ថ្ងៃ​បញ្ចប់ បរិមាណ​ភ្ញៀវ​មាន​ប្រហែល​៣០​ម៉ឺន​នាក់​។​

​ថ្លែង​ក្នុង​ឱកាស​នេះ ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​មានប្រសាសន៍ថា ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ នៅ​ខេត្ត​កំពត​ពោរពេញ​ដោយ​ភាព​ជោគជ័យ​សម្រាប់​ជា​គំរូ​ដល់​បណ្តា​ខេត្ត​ដទៃទៀត​។ ភាព​ជោគជ័យ​នេះ​ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន ពោល​កោតសរសើរ និង​គាំទ្រ​ដ៏​ពេញទំហឹង​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថា តាមរយៈ​ពិធីបុណ្យ​ដ៏​អធិកអធម​នេះ​បាន​ធ្វើឱ្យ​សាធារណជន​ទូទៅ​ស្គាល់​ខេត្តកំពត​កាន់តែច្បាស់ ពិសេស​ជ្រួតជ្រាប​អំពី​សក្តានុពល​ដែល​មាន​ទាំង​ប៉ុន្មាន​ក្នុង​ខេត្ត ដូចជា​ការនាំយក​ផលិតផល​ដែល​ខេត្ត​ដទៃ​មិន​អាចធ្វើ​បាន​មក​ដាក់​តាំង​បង្ហាញ​ឱ្យ​ភ្ញៀវ​បាន​ឃើញ​បាន​ស្គាល់​នូវ​រសជាតិ​ដោយផ្ទាល់​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.