ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏

​ពលរដ្ឋ​មាន​ប្រាក់​ចំណូល​ទាប​ក៍​អាច​ទិញ​លំនៅដ្ឋាន​ពី​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ សុខា​រ៉េ​ស៊ីដេន​សាន​កូ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ ដើម្បី​លើក​កំពស់​ការរស់នៅ​របស់​ពលរដ្ឋ​អោយបាន​សមរម្យ​តាម​ផែនការ​ក្រសួង​រៀបចំ​ដែនដី​ក្រុមហ៊ុន សុខា​រ៉េ​ស៊ីដេន សាន​កូ ក្រុង​ប៉ោយប៉ែត​បាន​រៀបចំ​ពិធី​បញ្ចុះ​បឋមសិលា​និង​សម្ពោធ​បើក​ការដ្ឋាន​សាង សង់​លំនៅឋាន មាន​តម្លៃ​សមរម្យ (​សុខា​រ៉េ​ស៊ីដេន សាន​កូ ក្រុង​ប៉ោយប៉ែត​) អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន អឹម អ សុខា​រ៉េ​ស៊ីដេន គ្រុប សហការ​ជាមួយ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ស្ថិតក្នុង​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​មាន​ការចូលរួម​ពី​ក្រុម​វិនិយោគ​បរទេស អស់លោក​ជា​ប្រធាន​មន្ទីរ​ស្ថាប័ណ​ជំវិញ​ខេត្ត​និង​ប្រជាពលរដ្ឋ​សិស្សានុសិស្ស​ប្រមាណ​ជាមួយ​ពាន់​នាក់​។​

​លោក ឈាន សុខា ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន អិម អ សុខា​រ៉េ​ស៊ីដេន គ្រុប បាន​មានប្រសាសន៍​នា​ពិធី​បើក​ការដ្ឋាន​ថា គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ សុខា​រ៉េ​ស៊ីដេន​សាន​កូ ជា​គម្រោង​ទី​៣ នៃ​គម្រោង​អភិវឌ្ឍន៍​ប្រភេទ​លំនៅឋាន​របស់​ក្រុមហ៊ុន អិម អ សុខា​រ៉េ​ស៊ីដេន គ្រុប ស្ថិតនៅក្នុង​ភូមិ​ផ្សារកណ្ដាល សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយ​បែ​ត ខេត្ដ​បន្ទាយមានជ័យ ។​

​នេះ​ជា​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​មួយ ដែល​ទទួលបាន​ការជំរុញ​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល ដែល​មាន​ការចង្អុលបង្ហាញ​ពី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​ពិសេស​ក្រោម​ការដឹកនាំ​ដ៏​ឈ្លៀសវៃ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការអភិវឌ្ឍន៍​លំនៅឋាន​តំលៃ​សមរម្យ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ មន្ត្រីរាជការ គ្រូបង្រៀន បុគ្គលិក កម្មករ ពលករ ឲ្យទទួល​បានកា​ររស់​នៅ​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ​។​

​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ សុខា​រ៉េ​ស៊ីដេន​សាន​កូ ត្រូវបាន​ធ្វើការ គិតគូរ យ៉ាង​ល្អិតល្អន់ តាម​បទដ្ឋាន និង​សេចក្តីណែនាំ​ពី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្នុង​ការអភិវឌ្ឍន៍​និង​សាងសង់​ស្រប​តាម​បែប​ស្តង់ដារ​។

​គម្រោង​ត្រូវបាន​រៀបចំ​លើ​ផ្ទៃដី​ទំហំ​៣៩៨០៣​ម៉ែត្រក្រឡា នៃ​ផ្ទៃដី​សរុប​ជាង​១៥ ហិកតា ដែល​គ្រោង​សាងសង់​លំនៅឋាន​តម្លៃ​សមរម្យ ដែល​មាន​តំលៃ​ក្រោម ៣០,០០០​ដុល្លារ (​បី​ម៉ឺន​) មាន​ចំនួន ៤២៩៦ ឯក​តា​ជា​អគារ​សហកម្មសិទ្ធិ សរុប​មាន​ចំនួន​៩​អគារ កំពស់​១៩​ជាន់ និង​ផ្ទៃ​ដី​ដែល​នៅសល់​ត្រូវបាន​ធ្វើ​ការសាងសង់​ជា​លំនៅឋាន​តម្លៃ​លើសពី​មធ្យម​មាន​ដូចជា​ផ្ទះ​អាជីវកម្ម ផ្ទះល្វែង វីឡា​លីង​ហៅ​ស៍ វីឡា​ភ្លោះ សួនច្បារ ផ្សារ និង​សាលា​អន្តរជាតិ​។

​លោក ង៉ោ ម៉េង​ជ្រួន អភិបាលខេត្ត​ស្តីទី នៃ​គណៈ​អភិបាលខេត្ត បន្ទាយមានជ័យ បាន​សម្តែង​នូវ​អំណរ​សារ​ទរ និង​គាំទ្រ​សម្រាប់​គម្រោង​ដែល​មាន​លក្ខណៈ​អនុគ្រោះ​ដល់​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​លំនៅឋាន និង​កំពុង​ស្វែង រក​លំនៅឋាន​ដែល​មាន​តម្លៃ​សមរម្យ ជាពិសេស​សម្រាប់​ប្រជាពលរដ្ឋ មន្ត្រីរាជការ គ្រូបង្រៀន បុគ្គលិក កម្មករ ពលករ ដែល​មិន​ទាន់​មាន​លទ្ធភាព​ទិញ​លំនៅឋាន​ដែល​មាន​តម្លៃ​ខ្ពស់​។​

​ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រដ្ឋាភិបាល​ដែល​កើតឡើង​ពី​ការបោះឆ្នោត​ដឹកនាំ​ដោយ​សម្ដេច​អគ្គមហាសេនា​វរស់​ហ៊ុន​សែន​បាន​ធ្វើឲ្យ​ប្រទេស​កម្ពុជា​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​ជាពិសេស​គឺ​ការរក្សា​បាន​លំនឹង​សេដ្ឋកិច្ច​ធ្វើអោយ​ភ្ញៀវ​ទេសចរណ៍​រាប់លាន់​នាក់​ដែល​កើនឡើង​ជា​លំដាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មក​កំសាន្ត​នៅ​កម្ពុជា​។​

​តាមរយះ​សុខសន្តិភាព​និង​ការរីកចំរើន​នេះ​ធ្វើអោយ​គោលនយោបាយ​រដ្ឋាភិបាល​ការកាត់បន្ថយ​ភាពក្រីក្រ​ទទួលបាន​ការថយចុះរ​ហូត​មក​នៅត្រឹម​10%​។​សំណង​រីកដុសដាល់​ទូទាំង​ប្រទេស​មាន​រហូត​ដល់​100​ជាន់​រាប់ពាន់​សំណង់​។​

​ការរីកចំរើន​ទាំង​អស់​ខាងលើ​សុទ្ធតែ​បានមក​ពី​នយោបាយ​ឈ្នះៗ​របស់​សម្តេច​តេជោ​ដែល​មាន​គោ​ល​ការ​បី​តែប៉ុណ្ណោះ​គឺ​មួយ​ធានា​ជីវិត ធានា​ទ្រព្យ ធានា​អាជីប​។

​ជាមួយគ្នានេះ​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​សមត្ថកិច្ច​ចូលរួម​គាំទ្រ​ដល់​ក្រុមហ៊ុន​ដែល​បាន​វិនិយោគ​នៅ​លើ​ទឹកដី​ក្រុង​ប៉ោយប៉ែត​ដែល​មាន​ច្បាប់​អនុញាត​ត្រឹមត្រូវ តាម​គោលការណ៍​របស់​រដ្ឋាភិបាល​។​

​សំណូមពរ​ពលរដ្ឋ​ធ្វើ​វ្វី​ត្រូវសុំ​ច្បា​ប៉​។​ចំណែក​ក្រុមហ៊ុន​ដីធ្លី​ត្រូវគោរព​តាម​លិខិត​បទដ្ឋាន​នានា​និង​រក្សា​អោយ​បាន​គុណភាព សោភ័ណភាព ប្រសិទ្ធភាព​។​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.