ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏

មន្ត្រី​គយ​និង​រដ្ឋាករ​ចល័ត​តំបន់​៥​ឃាត់​រថយន្ត​១​គ្រឿង​ដឹក​ទំនិញ​ខូច​គុណភាព​កន្លះ​តោន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ ៖ មន្ត្រី​គយ​និង​រដ្ឋាករ​ការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥​បន្ទាយមានជ័យ បាន​ឃាត់​រថយន្ត​១​គ្រឿង​ដឹក​ទំនិញ​ខូច​គុណភាព​កន្លះ​តោន​នៅវេលា​ម៉ោង​៨,៣០​នាទី​ថ្ងៃ​ទី​០៥​ខែ​ធ្នូ​ឆ្នាំ​២០១៩​នៅតាម​បណ្តោយ​ផ្លូវ​លេខ​៦​ស្ថិតូ​មិ​.​សង្កាត់​ទឹកផ្លា​ក្រុង​សិរីសោភ័ណ​។​

​មន្ត្រី​គយ​និង​រដ្ឋាករ​តំបន់​៥​បាន​ប្រាប់ថា​៖​ដោយ​មាន​ការណែនាំ​ពី​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និង​នាយកដ្ឋាន​បង្ការ​និង​បង្ក្រាប​បទល្មើស ហើយ​មន្ត្រី​គយ​និង​រថ្ឋាករ​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ បាន​ធ្វើ​ការស្រាវជ្រាវ​ឃាត់​រថយន្ត​សង្ស័យ​១​គ្រឿង​ធុន​ហ៊ី​យិន​ដាយ​កូរ៉េ​ពាក់​ផ្លាក់លេខ​ភ្នំ​ពេព​2Q.8571 ។

​មន្ត្រី​គយ​និង​រដ្ឋាករ​បានបញ្ជាក់​ថា​៖​ក្រោយពេល​ឃាត់​រថយន្ត​សង្ស័យ​ហើយ​មន្ត្រី​ជំនាញ​បាន​ធ្វើ​ការឆែកឆេរ​រក​ឃើញ​ទំនិញ​ខូច​គុណភាព​មាន​៖​ពោះជ្រូក​តាន់​១​កេស​១០០​គីឡូក្រាម​សាច់ជ្រូក​២​កេស​ទំងន់​១២០​គីឡូក្រាម ប​ង្គា​១​កេស​ស្មើរ​១២០​គីឡូក្រាម​ដុក​ដឿ​១​កេស​ស្មើ​៦០​គីឡូក្រាម​ត្រី​១​កេស​ស្មើ​១០០​គីឡូក្រាម​។​

​មន្ត្រី​គយ​និង​រដ្ឋាករ​បានបញ្ជាក់​ថា ៖ ក្រោយពេល​ឃាត់​រថយន្ត​ដែល​ដឹក​ទំនិញ​ខូច​គុណភាព​កន្លះ​តោន​និង​អ្នកបើកបរ​ត្រូវបាន​រៀបចំ​ឯកសារ​ប្រគល់​ជូន​មន្ត្រី​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ទំនិញ​ខូច​គុណភាព​ដុត​កំ​ទុចចោល​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.