ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏

អភិបាលខេត្ត​តាកែវ បញ្ជា​ឲ្យ​អាជ្ញាធរ ត្រូវ​ស្រាវជ្រាវ និង​ពិនិត្យមើល​បញ្ហា​ចោរ​គាស់​ផ្ទះ ដែល​កំពុង​កើតឡើង​នៅក្នុង​ខេត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​តាកែវ​)៖ គោលនយោបាយ​សុវត្ថិភាព ភូមិ​-​ឃុំ នៅក្នុង​ខេត្ត​តាកែវ កំពុងតែ​រង​ប៉ះពាល់​យ៉ាងខ្លាំង បន្ទាប់ពី​មាន​ករណី​គាស់​ផ្ទះ​ប្រជាពលរដ្ឋ បាន​កើតឡើង​យ៉ាង​ព្រោងព្រាត នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ដោយ​ករណី​នេះ មិន​បង្ក​ការរំខាន​ដល់​អាជ្ញាធរ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​នោះទេ​។ ករណីនេះ ធ្វើឲ្យ​លោក​អភិបាលខេត្ត​តាកែវ បាន​សំដែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់ នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ នៅ​សាលាខេត្ត​តាកែវ លោក អ៊ូច ភា អភិបាលខេត្ត​តាកែវ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ ជាពិសេស​សមត្ថកិច្ច​ជំនាញ ត្រូវ​ស្រាវជ្រាវ និង​ពិនិត្យមើល​បញ្ហា​នេះ​ឡើង​វិញ ព្រោះ​ករណី​ចោរ​គាស់​ផ្ទះ​នេះ កំពុងតែ​មាន​ការកើនឡើង គួរឲ្យកត់សម្គាល់ នៅក្នុង​ខេត្ត​តាកែវ​។​

​លោក​អភិបាលខេត្ត​ថ្លែងថា «​សូម្បី​តែ​ផ្ទះ​អតីត​ស្នងការ មេ​ប៉ុស្តិ៍​និង​សាខា​ពន្ធដា​ខេត្ត រោងចក្រ ក៏​ក្រុម​ចោរ ហ៊ាន​ចូល​គាស់​ដែរ ដូច្នោះ​បញ្ហា​សន្តិសុខ សមត្ថកិច្ច​នគរបាល និង​អាវុធហត្ថ ត្រូវ​ស្រាវជ្រាវ និង​ចាត់វិធានការ​ឲ្យបាន​ម៉ឹងម៉ាត់ ដើម្បី​កុំឲ្យ​បញ្ហា​នេះ កើត​ឡើង​បន្ត​ទៀត​»​។​

​នៅក្នុង​ឱកាស​នោះ​ដែល លោក​អភិបាលខេត្ត ក៏​បាន​ស្នើ​ឲ្យ​ប្រធាន​មន្ទីរ ស្ថាប័ន​ទាំងអស់ នៅក្នុង​ខេត្ត​បំពាក់​កាមេរ៉ា​សុ​វត្តិភាព នៅតាម​អង្គភាព​របស់​ខ្លួន ឲ្យបាន​គ្រប់​គ្នាៗ ហើយ​សាលាខេត្ត និង​បំពាក់​កាមេរ៉ា​សុវត្ថិភាព​មុនគេ ដើម្បី​ធ្វើ​ជា​គំរូ​៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.