ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​អំពាវ​សុំ​ឲ្យ​អ្នកសារព៏ត៌មាន​ទាំង​អស់ សូម​យោគយល់ ចំពោះ​ករណី​ខ្លះ ដែល​សមត្ថកិច្ច​កំពុង​បន្ត​និតិ​វិធី សូមមេត្តា​កុំ​ព្យាយាម​ផ្សព្វផ្សាយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ បើ​យោង​តាម​ការ​បង្ហោះ​សារ​ក្នុង​បណ្ត​ញ​សង្គម​ហ្វេ​សប៊ុក​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​អំពាវ​សុំ​ឲ្យ​អ្នកសារព៏ត៌មាន​ទាំង​អស់ សូម​យោគយល់ ចំពោះ​ករណី​ខ្លះ ដែល​សមត្ថកិច្ច​កំពុង​បន្ត​និតិ​វិធី សូមមេត្តា​កុំ​ព្យាយាម​ផ្សព្វផ្សាយ​ដែល​អាច​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ ការស្រាវជ្រាវ​របស់​ស​ម​ត្ថ​កិច្ច​។​

​សារ​ដដែល​នោះ​បាន​ប​បន្តទៀតថា ជាក់ស្តែង​ដូចជា​ករណី គ្រឿងញៀន ចោរប្លន់ ចោរលួច ចោរឆក់ ឬ​ឃាតកម្ម​មួយចំនួន ភាគច្រើន​គឺ​សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​ជាមួយ​មេក្លោង​និង​បក្ខពួក​ច្រើន​នាក់ ដែល​សមត្ថកិច្ច​ត្រូវ​បន្ត​ធ្វើ​ការស្រាវជ្រាវ​និង​តាម​ចាប់ ខ្លួន​។

​ដូច្នេះ​ពេល​សមត្ថកិច្ច​ធ្វើ​ការបង្ក្រាប​បទល្មើស​និង​ឃាត់ខ្លួន ជនសង្ស័យ ទោះ​នៅ​ទីកន្លែង​ឯកជន​ក៏ដោយ ឬ​នៅ​លើ​ទី​សាធារណៈ​ក៏​ដោយ ប្រសិនបើ​សមត្ថកិច្ច​សុំ​មិន​បញ្ចេញ​ព័ត៌មាន សូមឲ្យ​អ្នកសារព័ត៌មាន​មេត្តា​យោគយល់ គោរព​ដល់​តួនាទី​ភារកិច្ច​របស់​សមត្ថកិច្ច និង​វិជ្ជាជីវៈ​សារព័ត៌មាន​ដោយ​អនុគ្រោះ ជៀសវាង​ការផ្សាយ​ព័ត៌មាន​ទាំងនោះ ប្រែក្លាយ​ជា​ការជូនដំណឹង​ដល់​មេក្លោង​និង​បក្ខពួក​ជនល្មើស​ឲ្យមាន​ការប្រុងប្រយ័ត្ន​កាន់តែ​ខ្ពស់​និង​គេចខ្លួន​កាន់តែ​ឆ្ងាយ ប៉ុន្តែ​ប្រសិនបើ​សមត្ថកិច្ច​ប្រមូលផ្តុំ​ភស្តុតាង​កំណត់​អត្តសញ្ញាណ​ក្រសោប​មុខសញ្ញា​បាន ឬ​មុខសញ្ញា​ត្រូវ​បាន​គេចខ្លួន បាត់​តម្រុយ នោះ សមត្ថកិច្ច​នឹង​ផ្តល់​ព័ត៌មាន​ជា​ចំហរ​ជូន​ដល់​អ្នកសារព័ត៌មាន​៕
​ដោយ ហុក វិបុល​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.