ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ

កិច្ចប្រជុំ​ត្រួតពិនិត្យ​ផែនការ​ការពារ​សន្តិសុខ ជូន​សម្តេច​តេជោ​ហ៊ុនសែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធីបុណ្យ​សមុទ្រ​កម្ពុជា លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​) នៅ​ព្រឹក ថ្ងៃ​សុក្រ ៩​រោច ខែ​មិគសិរ ឆ្នាំ​កុរ ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ផែនការ​ការពារ​សន្តិសុខ ជូន​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន​សែន អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធីបុណ្យ​សមុទ្រ​កម្ពុជា លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត ក្រោម​អធិបតីភាព នាយ​ឧត្តមសេនីយ៍កិ​ត្តិ​បណ្ឌិ​ត ហ៊ីង ប៊ុន​ហៀ​ង និង​ក៏​មាន​ការចូលរួម​ពី លោក​អភិបាលរង​ខេត្ត កងកម្លាំង​គ្រប់​ប្រភេទ ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត សរុប​ប្រមាណ​៦០​នាក់​។​

​ដោយឡែក នៅ​ព្រឹក​ថ្ងៃ​ដដែល គណៈកម្មការ​អន្តរក្រសួង និង​អនុគណៈកម្មការ​ខេត្ត​កំពត ក៏​បាន​រៀបចំ​ការប្រកួត​កីឡា​រត់ប្រណាំង ដើម្បី​អបអរ​ពិធីបុណ្យ​សមុទ្រ​កម្ពុជា លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩ ក្រោម​ការអញ្ជើញ​ចូលរួម ពី​សំណាក់ លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​លោក បុឹល កុសល អភិបាលរង​ខេត្ត​កំពត​។​ពិធី​រត់ប្រណាំង​នេះ​ក៏​មាន​ការចូលរួម​ពី​អាជីវករ លោកគ្រូ អ្នកគ្រូ​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០០​នាក់​ផង​ដែរ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៩ ដែល​ជា​ថ្ងៃ​ចាប់ផ្តើម នៃ​ពិធី​បុណ្យ​សមុទ្រ គេ​សង្កេតឃើញ​ក្រុម​អ្នក​ទេសចរណ៍ ពិសេស​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​ឆ្ងាយៗ នាំ​ក្រុម​គ្រួសារ​ធ្វើដំណើរ​មក​លេង​កម្សាន្ត​នៅក្នុង​ខេត្ត​កំពត​យ៉ាងច្រើន​ស្អេកស្កះ ដើម្បី​ចូលរួម​សប្បាយ​ក្នុង​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩ ដែល​ខេត្ត​កំពត​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.