ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ជិះ​ម៉ូតូ​លឿន​ពេក​ជ្រុល​ទៅ​បុក​គូទ​គោយន្ត​កន្ត្រៃ​បណ្តាលឲ្យ​ស្លាប់​ពេល​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​

ជិះ​ម៉ូតូ​លឿន​ពេក​ជ្រុល​ទៅ​បុក​គូទ​គោយន្ត​កន្ត្រៃ​បណ្តាលឲ្យ​ស្លាប់​ពេល​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ​ប៉ៃលិន​ដោយសារ​តែ​បើកបរ​ម៉ូតូ​លឿន​ពេក​ជ្រុក​ទៅ​បុក​គូទ​គោយន្ត​កន្ត្រៃ​ ពេញទំហឹង​ខណៈ​ពេល​កំពុង​ធ្វើដំណើរ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ ជា​៦ ល្ងាច​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ២០១៤​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ក្រួស​ក្រហម​ពី​ស្រុក​សាលា​ក្រៅ​ទៅ​ឃុំ​ ស្ទឹងត្រង់​ស្ថិត ក្នុង​ភូមិ​ទំនប់​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​មន្ត្រីប៉ូលិស​ចរាចណ៍​ស្រុក​សាលាក្រៅ​បាន​ឱ្យដឹងថា​បុ​រ​ស​បុរសរងគ្រោះ ឈ្មោះ គង់ ប៊ុន​ធា​ហៅ​ស្មាច់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​មុខរបរ​ជា​កសិករ​មាន​ស្រុកកំណើត​នៅ​ភូមិ​ចំការ​សំរោង​ពីរ ឃុំ​ចំការ​សំរោង ស្រុក​បាត់ដំបង​ខេត្ត​បាត់ដំបង បច្ចុប្បន្ន​រស់នៅ​ភូមិ​ទួល ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ​រងរបួស​បែកក្បាល​ផ្នែក​ខាងមុខ និង​របួស​ទ្រូង​ធ្ងន់ធ្ងរ  ស្លាប់​ពេល​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរ ពេទ្យ បង្អែក​ខេត្ត​ប៉ៃលិន​។​ជនរងគ្រោះ​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៣ ពាក់​ស្លាក​លេខ​ភព​១ -៨៧០៩ ម៉ូតូ​រង​ការខូចខាត​ផ្នែក​ខាង​មុខ​ទាំងស្រុង ។​ចំណែក​អ្នក​បើក​គោយន្ត​កន្ត្រៃ ឈ្មោះ ឆុន ឈូ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ គ្មាន​រងរបួស​ទេ ។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុ​បាន​និយាយថា​មុនពេល​កើតហេតុ ​គេ​ឃើញ​បុរស​ម្នាក់​បើកបរ​គោយន្ត​កន្ត្រៃ​តាម​ផ្លូវ​ក្នុង​ទិសដៅ​ពី​កើត​ទៅ ​លិច លុះ​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មក​បុក​គូទ​ គោយន្ត​កន្ត្រៃ​របស់​ពេញទំហឹង​បណ្តាល​បែកក្បាល សន្លប់​បាត់ស្មារតី​នៅ​នឹង​កន្លែង​ហើយ​ក៏​ត្រូវបាន​ម្ចាស់​គោយន្ត​បញ្ជូន​មក ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​តែម្តង​។​

​ប៉ូលិសចរាចរ​នៃ​អធិការ​ស្រុក​សាលា​ក្រៅ បាន​បញ្ជាក់​ទៀត​ថា​ករណី​គ្រោះថ្នាក់​ចរាច​រណ៍​នេះ​កើតឡើង​ដោយសារតែ​ អ្នកបើកបរ​ម៉ូតូ​បើកបរ​ក្នុង​ល្បឿន​លឿន​មិន​ប្រុងប្រយ័ត្ន ទើប​បណ្តាល​ឲ្យ​ជ្រុល​ទៅ​បុក​គូទ​គោយន្ត​បែបនេះ​។​គោយន្ត​កន្ត្រៃ​និង​ម៉ូតូ ​ត្រូវ​សមត្ថកិច្ច​នាំយក​មក​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​សាលា​ក្រៅ​ ដើម្បី​រងចាំ​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់ ៕ សំ គូ​លីន

2014_12_10v1 (1) 2014_12_10v1

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.